ភាគទី37,38

260 13 0
                                    

បុណ្យអុំទូកកុំភ័យរឿងអត់រឿងអាន ព្រោះអេតមីនក៏ដេកផ្ទះស្អាតដូចអ្នកអានដែរ ខិខិ

ក្រសោបស្នេហ៍ចាស់
ភាគទី37,38

ម៉ោងអាហារពេលល្ងាច
អ៊ីលីតាត្រឡប់មកវីឡាវិញក៏ត្រូវពេល ត្រូវវេលាដែលញ៊ាំអាហារពេលល្ងាចជុំគ្នាតែម្ដង កាលពីមុននាងមិនចង់ប្រឈមមុខជាមួយនិងប្ដីប្រពន្ធគេទាំងពីរនាក់នេះទេ តែដូចជាពាក្យចាស់ពោលឡើងអ៊ីចឹង ការឈឺចាប់កាន់តែខ្លាំង វាកាន់តែធ្វើឲ្យយើងរឹងមាំ។
កាយតូចស្រឡូនបោះជំហានចូលមកកាន់បន្ទប់ញ៊ាំអាហារព្រមជាមួយស្នាមញញឹមពព្រាយដាក់ម៉ាដាម អ៊ីលីតាដាក់កាបូបចុះទៅម្ខាង រួចអង្គុយចុះនៅកៅអីដែលនាងមិនដែលអង្គុយសោះ យ៉ុនហ្គីដែលកំពុងតែក្រពុលមុខនោះក៏ចូលមកដែរ គេដាក់ខ្លួនអង្គុយកៅអីក្បាលតុ ជាកៅអីសម្រាប់មេគ្រួសារម្នាក់ប៉ុណ្ណោះ នាយងើបមុខឡើងវឹប មុខមាត់ស្រីឆ្នាស់អ៊ីលីតាក៏បង្ហាញយ៉ាងច្បាស់ ព្រោះនាងអង្គុយកៅអីក្បាលតុម្ខាងទៀត ទល់មុខគេតែម្ដង។
"អ្នកនាង..អ្នកនាងអង្គុយនៅកន្លែងចាស់ទៅ អង្គុយទល់មុខនិងចាស់ទុំបែបនេះមិនល្អទេ"
"មិនល្អត្រង់ណាទៅម៉ាដាម? ខ្ញុំនៅអង្គុយឡើងឆ្ងាយពីគេឯងយ៉ាងហ្នឹងទៅហើយ បើនៅភោជនីយដ្ឋានឃើញគេអង្គុយទល់មុខគ្នាមិនជាបញ្ហាអីផង"
"តែវាជាច្បាប់ទម្លាប់ក្នុងវីឡាណាអ្នកនាង" រឿងច្បាប់ទម្លាប់នេះ ក្នុងវីឡាគ្មាននរណាដឹងច្បាស់ជាងអ៊ីលីតាទេ នាងរស់នៅជាមួយយ៉ុនហ្គីយូរខែឆ្នាំហើយដែរ នាងនិងគេក៏ធ្លាប់បង្កើតច្បាប់ទម្លាប់ក្នុងផ្ទះនេះជាមួយគ្នាទៀតផង។
"បានហើយម៉ាដាម និយាយក៏ដូចជាចាក់ទឹកលើក្បាលទាដដែល មិនបាច់និយាយនាំតែហត់"
"អ្នកខ្លះទាមិនចង់និយាយរក តែលូកមាត់រហូត អត់ហត់" អ៊ីលីតាលេបខាយពាក្យសម្ដីដាក់នាយអង្គុយក្បាលតុម្ខាងទៀត យ៉ុនហ្គីសង្គ្រឺតធ្មេញសឹងតែក្រឡាប់តុភ្លាមៗទៅហើយ តែគាប់ជួនអេនហ្សុីនាងក៏ដើរចូលមក ព្រមជាមួយនិងអ្នកបម្រើលើកយកអាហារម៉ាដាមនិងនាងចម្អិនយកមកជាមួយគ្នាផង វត្តមាននាងក៏ដូចជាទឹកពន្លត់ភ្លើងជម្លោះបានមួយគ្រាដែរ។
"នេះបានម្ហូបអ្វីខ្លះហ្នឹងអូនសម្លាញ់?" គ្រាន់តែអេនហ្សុីចូលមកវិញ យ៉ុនហ្គីក៏ប្រើល្បិចកលកំហូច កាន់ប៉ះចង្កេះហៅនាងអូនៗពេញមាត់ មិនមែនមកពីចិត្តចង់ទេ តែខួរក្បាលបញ្ជាគេឲ្យធ្វើបែបនោះ ព្រោះតែចង់បញ្ឈឺឌឺដងអ្នកម្ខាងទៀត។
"ខ្ញុំបានរៀបចំស៊ុបក្ដៅៗដើម្បីប៉ូវកម្លាំងរបស់បង ចំណែកអ្នកនាងអ៊ីលីតាខ្ញុំក៏បានរៀបចំអាហារបារាំងជូនដែរ ព្រោះលឺថាអ្នកនាងចូលចិត្តវា.."
"មិនបានចូលចិត្តទេ! ខ្ញុំមិនដែលចូលចិត្តអាហារបារាំងបារ៉ោញស្អីទេ" អ៊ីលីតាមិនយល់មុខអេនហ្សុីអីបន្តិចទេ នាងតបទៅវិញផាំងៗ ដៃក៏លូករុញចានទៅម្ខាង មុននឹងក្រោកឡើងទៅផ្ទះបាយដោយខ្លួនឯង យ៉ុនហ្គីតាមសំឡឹងមើលនាង មិនពេញចិត្តកាយវិការនាងអីបន្តិច។
"អ៊ីលីតា..មកវិញ!"
"មិនអីទេបងយ៉ុន ទុកឲ្យខ្ញុំជាអ្នកញ៊ាំអាហារទាំងនោះចុះ ខ្ញុំយល់អារម្មណ៍អ្នកនាងអ៊ីលីតាច្បាស់ អាហារណាដែលមិនត្រូវចិត្ត មិនអាចបង្ខំឲ្យនាងញ៊ាំបានទេ" អេនហ្សុីដើរត្រុកៗទៅលើកយកអាហារបារាំងដែលនាងបានរៀបឲ្យអ៊ីលីតានោះ នាងទម្លាក់កាន់ថាសលើកឡើងមក តែនាងក៏លាក់លៀមក្ដាប់ដៃខ្លួនឯងណែនក្ដន់ នាងខឹងនិងអ៊ីលីតាតែនាងក៏មិនអាចបញ្ចេញអាការៈខឹងសម្បារទាំងនោះចេញមក បានត្រឹមតែខឹងលាក់ៗ បើជួបមុខក៏ញញឹមរកគេតាមធម្មតាវិញ។
"អង្គុយត្រង់នេះមកអេន" សំឡេងស្រាលរបស់គេនាំឲ្យអ្នកដែលកាន់ថាសឈរនោះរៀងស្រាលចិត្តបន្តិច នាងញញឹមពេញចិត្តនិងការដែលយ៉ុនហ្គីហៅនាងថាអេននោះ ស្រីតូចទម្លាក់ខ្លួនអង្គុយចុះនៅកៅអីក្បែរខ្លួនយ៉ុនហ្គីបំផុត។
"នេះយករបស់បងខ្លះទៅ បងឃើញអេនដូចជាស្រកសាច់ណាស់មួយរយៈនេះ" យ៉ុនហ្គីចាប់យកសាច់ត្រីដាក់ក្នុងចានអេនហ្សុី នាងតូចក៏ញញឹមងក់ក្បាលទទួលយកការចាប់សាច់ដាច់ចាននាងឯណោះ ក្រសែភ្នែកអ្នកនៅផ្ទះបាយក៏សំឡឹងមើលមកមិនឈប់ អ៊ីលីតាមើលសកម្មភាពយ៉ុនហ្គីដួសសាច់ត្រីដាក់ចានអេនហ្សុី រួចក្រវីក្បាលមិនតិចដង មុននឹងបន្តរៀបចំអាហាររបស់ខ្លួនវិញ។

ក្រសោបស្នេហ៍ចាស់Where stories live. Discover now