តាមអើយតាម បងតួតាមអើយៗតាម ខិខិ
ក្រសោបស្នេហ៍ចាស់
ភាគទី62"អេ៎! នេះលោកសាស្ត្រាចារ្យជា-"
"យ៉ាងម៉េចខេតស្គាល់សាស្ត្រាចារ្យដែរហ្អេស៎?" គ្រាន់តែខេតលីនបង្ហាញភាពភ្ញាក់ផ្អើលភ្លាម នាយក៏ប្រញាប់ចោទសួរយកតែម្ដង ភ្នែកក៏ងាកមើលទៅអ្នកម្ខាងទៀតដែលកំពុងតែអង្គុយខ្ជឹបមាត់សំឡឹងមើលទៅបុរសដែលជាស្វាមីនាងកំពុងតែឈរបង្រៀនក្នុងនាមជាសាស្ត្រចារ្យបន្ទុកថ្នាក់នាពេលនេះ។
"មិនមានទេ ខ្ញុំគ្រាន់តែប្រហែលៗព្រោះធ្លាប់ឃើញគាត់នៅក្នុងរូបថតសាស្ត្រាចារ្យហ្នឹងណា៎ តែថា..មីនមីនថ្ងៃនេះហេតុអីក៏ចេះសួរនាំច្រើនម៉្លេះ? អេ៎! រឿងក៏មានរឿងអីចង់ពឹងខ្ញុំទៀតហើយ?" ខេតលីនចាក់បណ្ដោយដាក់ជីមីន ហាក់ដូចជាកំពុងតែព្យាយាមបង្វែងដាននាយរឿងដែលនាងបានដឹងថាសាស្ត្រាចារ្យយ៉ុននិងអ៊ីលីតាជាស្វាមីភរិយានិងគ្នា តែអ្វីដែលនាងមិនបានដឹងនោះ គេជាអ្នកដឹងរឿងទាំងនេះមុននាងទៅទៀត។
ក្រឹប!
នៅសុខៗអ៊ីលីតានាងក៏ក្រោកចេញពីតុរៀន សំឡេងកកិតនៃជើងកៅអីនិងថ្មការ៉ូក៏នាំការចាប់អារម្មណ៍ឲ្យអ្នកគ្រប់គ្នា បូករួមនិងសាស្ត្រាចារ្យដែលនៅខាងក្រោមមើលមក។ យ៉ុនហ្គីបានឃើញអ៊ីលីតាស្ពាយកាបូបចេញពីក្នុងថ្នាក់ គ្រាន់តែនាយបែរទៅសរសេរប្រវត្តិរូបណែនាំនិស្សិតមួយភ្លែតសោះ គេព្រលែងខ្យល់ដង្ហើមធ្ងន់រួចយកហ្វឺតគោះលើតុ ប៉ូកៗឲ្យនិស្សិតទាំងអស់ផ្ចង់អារម្មណ៍ស្ដាប់គេ។
"ប្អូនសរសេរប្រវត្តិរូបសង្ខេបម្នាក់មួយសន្លឹកបិទភ្ជាប់និងសាច់រឿងប្រវត្តិសាស្ត្រមួយដែលប្អូនកំពុងតែស្រាវជ្រាវ លោកគ្រូត្រូវទៅសុីញ៉េលិខិតនៅទីចាត់ការមួយភ្លែត"
"បាទ/ចាស៎ លោកគ្រូ" និស្សិតទាំងអស់ក៏នាំគ្នាឆ្លើយតបស្រុះគ្នាតែម្ដង យ៉ុនហ្គីក៏ញញឹមតិចៗរួចអោបកាន់សឺមីឯកសារខ្លួនចេញទៅជាមួយបាត់។ចាប់អារម្មណ៍មករកអ្នកដែលចេញពីថ្នាក់រៀនទាំងថ្ងៃដំបូងឯណោះវិញ អ៊ីលីតាទាំងដែលកាលពីព្រឹកមកនាងមានអារម្មណ៍ល្អក្នុងការមកដល់សាលារៀននេះ នាងស្រម៉ៃឃើញសកម្មភាពនិងសំឡេងនិស្សិតផ្សេងៗឆ្លើយតបគ្នា វាជារឿងដែលនាងចង់ឃើញបំផុត តែគ្រប់យ៉ាងក៏រលាយអស់មួយរំពេចដែលនាងក្រឡេកឃើញយ៉ុនហ្គីដើរចូលមក។
"មនុស្សអាត្មានិយម..គេចង់យកឈ្នះសូម្បីតែខ្ញុំមកសាលាដើម្បីរៀន ហ៊ឹស"
(មកសាលាដើម្បីរៀន?)
ការគេចរបស់នាងវាមិនអាចកើតឡើងជារៀងរហូតទេ ដូចជាពេលនេះ នាងព្យាយាមគេចមកក្រៅថ្នាក់ មកអង្គុយនៅបង់ស្ងប់ស្ងាត់ខាងក្រោយអាគារចាស់ដើម្បីអានសៀវភៅក៏ដោយ យ៉ុនហ្គីក៏មិនបណ្ដោយឲ្យនាងបានសុខដែរ។
"សប្បាយលេងណាស់មែនទេ? ខ្ញុំចង់រៀនសូត្រ តែលោកក៏មានយាយី លោកដឹងទេថាលោកកាន់តែព្យាយាម ខ្ញុំកាន់តែខឹងស្អប់ជាមួយនិងលោក" អ៊ីលីតាលើកនេះនាងមិនជ្រើសរើសយកការចាកចេញទៀត តែនាងក៏នៅនិយាយតទល់ជាមួយនិងគេ។
"នាងគិតចង់យកលេសនេះដើម្បីគេចពីយើងហ្អេស៎? កុំគិតថាយើងមិនដឹងនោះអ៊ីលីតា នាងមិនដែលគិតរឿងនេះយូរឆ្នាំមកហើយ តែពេលនេះនាងក៏មានៈយកមកសាលារៀន បើមិនគេចពីយើង នាងចង់បានអី?"
"គេចពីលោក? វាដូចគ្នានិងកាលពីមុនដែលលោកព្យាយាមទៅមន្ទីរពិសោធន៍ដើម្បីគេចពីខ្ញុំ គេចពីពិភពលោកខាងក្រៅដែលលោកគិតថាវាអាក្រក់អួរអាប់ តែលោកមិនបានដឹងទេថាការដែលលោកធ្វើបែបនោះ លោកហ្នឹងឯងដែលធ្វើឲ្យពិភពលោករបស់ខ្លួនឯងអួរអាប់រហូតមក" អ៊ីលីតាបិទសៀវភៅរួចដាក់ក្នុងកាបូបរួចប្រញាប់ក្រោកចេញពីបង់ តែនាងក៏ត្រូវបញ្ឈប់ដោយទង្វើមួយដែលមិនសាកសមនិងធ្វើនៅទីនោះ។
"អុប៎! លែង..អ្ហឺម" បបូរមាត់នាងត្រូវអ្នកម្ខាងទៀតបឺតជញ្ជក់ លូកលាន់សឹងតែអស់ចិត្តអស់ចង់ មុននឹងនាងអាចមានឱកាសរុញគេចេញបាន។
"លោកឆ្កួតហើយមែនទេ? នេះជាបរិវេណសាលា ខ្ញុំជានិស្សិត លោកជាសាស្ត្រាចារ្យ ចុះបើមាននរណាមកឃើញ" អ៊ីលីតានាងក៏ភ្ញាក់ផ្អើលជាមួយទង្វើគ្មានភាពអៀនខ្មាសរបស់គេជាខ្លាំង នាងប្រញាប់ដកខ្លួនចេញពីគេរួចកិលទៅក្រោយបន្តិច។
"ឲ្យគេឃើញទៅ ឲ្យគេដឹងទៅថានាងជារបស់យើង!" យ៉ុនហ្គីមិននៅស្ងៀម នាយលូកចាប់ដៃនាង ចាប់មិនលែងទាល់តែអ៊ីលីតាទ្រាំលែងបាននិងប្រើវិធីផ្សេង។
ផាច់!
ស្រីស្រស់វាត់យ៉ុនហ្គីមួយកំផ្លៀង មួយអស់កម្លាំងដៃនាងតែម្ដង យ៉ុនហ្គីងាកមុខចេញនិងយកអណ្ដាតទល់ថ្ពាល់ខ្លួនឯងទាំងខឹង គេងាកមកបំណងចង់បញ្ចេញកំហឹង តែចិត្តគេក៏បែរជាទន់ កាលបើងាកមកលើកនេះគេក៏ទាន់និងភ្នែករលីងរលោងចង់យំរបស់នាង។
"ខ្ញុំចង់មករៀន ខ្ញុំចង់មានចំណេះមានជំនាញ បានឃើញពីមជ្ឈដ្ឋានខាងក្រៅឲ្យបានច្រើន ព្រោះពេលខ្លះខ្ញុំក៏អាចនិងមិនធ្លាក់ចូលអន្ទាក់របស់នរណាម្នាក់ហើយក្លាយជាស្រីផិតម្ដងទៀត.." នាងមិចភ្នែកទប់ទឹកភ្នែកខ្លួនឯងរួចក្រោកស្ពាយកាតាបខ្លួនឯងជាប់ ស្រីតូចមើលមកយ៉ុនហ្គី មើលទាំងមិនខ្មាសអ់នក្នុងការបញ្ចេញអារម្មណ៍ខកចិត្តរបស់នាងនាពេលនេះ។
"ពីពេលនេះលោកចង់ធ្វើអីក៏ធ្វើចុះ ខ្ញុំមករៀនតែខ្ញុំ លោកមកបង្រៀនតែលោក នៅផ្ទះពួកយើងអាចនិងមានទំនាក់ទំនងគ្នា តែនៅសាលារៀនលោកជាអ្នកដទៃ អ្នកដទៃដែលខ្ញុំមិនប្រាថ្នាចង់ជួបសោះ" អ៊ីលីតានិយាយច្បាស់ៗដាក់យ៉ុនហ្គី វាមិនលឺខ្លាំង តែសមល្មមអាចឲ្យអ្នកដែលលបលួចស្ដាប់បានលឺនិងឃើញច្បាស់ កាយតូចក្នុងឯកសណ្ឋានសាស្ត្រាចារ្យម្នាក់ដែរ គ្រាន់តែលឺថាយ៉ុនហ្គីមកបង្រៀនវិញ នាងក៏រំភើបព្រោះគិតថាគេមកបង្រៀន ព្រោះនឹកគិតដល់នាង រឿងនាងបង្រៀនដល់យប់ៗទើបទៅផ្ទះ តែពេលនេះទើបនាងដឹងថាការគិតនាងគឺខុសទាំងអស់។
(បងថាស្អប់វា តែគ្រប់យ៉ាងបងធ្វើដើម្បីវារហូតយ៉ុន)900like នៅម៉ោង10កន្លះ អេតមីនផុស3ភាគបន្តណា៎៕