ជូនតាមសន្យា
ក្រសោបស្នេហ៍ចាស់
ភាគទី95ត្រឡប់ទៅកាលពី30ឆ្នាំមុន..
"បងនិយាយប្រាប់អូនប៉ុន្មានដងទៅហើយ ថាការងារបងកុំចេះមកយកដៃមកប៉ះ ល្ងង់ៗដូចជាអូននេះអាចធ្វើស្អីកើត?" បន្ទប់ការងារធំទូលាយក្នុងវីឡា ព្រឹកព្រលឹមក៏គ្មានសេរីសួស្ដីអ្វីសោះ មានតែសំឡេងបុរសវ័យជ្រេកំពុងតែជេរប្រទិចភរិយាសម្អប់ ព្រោះតែនាងមកបោសជូតនៅលើតុការងារគេ។
"អូនខ្លាចមានធូលីចូលក្នុងច្រមុះបង បងអាឡែកសុីនិងធូលីដីមិនអញ្ចឹងហ្អេស៎?" ស្ត្រីដែលកំពុងតែមានពោះមានពុងព្យាយាមនិយាយបកស្រាយទាំងទឹកភ្នែកហូរស្រក់ជោគថ្ពាល់ គាត់ព្យាយាមបំពេញតួនាទីយ៉ាងល្អបំផុតក្នុងនាមជាភរិយាល្អម្នាក់ តែបុរសជាស្វាមីឯណោះក៏ដូចជាមើលមិនចូលភ្នែកសោះ ព្រោះភ្នែកគេរវល់តែមើលនិងចាប់អារម្មណ៍តែស្រីម្នាក់ដែលកំពុងតែពពោះកូនឲ្យគេដូចគ្នា។
"នេះមានរឿងអីលោកបង?" សំឡេងស្រាលស្រទន់បន្លឺឡើងហាក់អន្ទងស្នាមញញឹមអ្នកកំពុងតែខឹងសម្បារនោះ បុរសចំណាស់ក្រោកឡើងពីកៅអីធ្វើការរបស់ខ្លួនបំបុកស្មាភរិយាដែលឈរនោះសឹងតែដាច់ផ្ងារទៅក្រោយ។
"នេះកូនយ៉ាងមិចទៅហើយអូន? មានធ្វើទុក្ខដែរក៏អត់?" លឺពាក្យលួងលោមពីមាត់ស្វាមីខ្លួនទៅកាន់ស្រីផ្សេង អ្នកដែលមានងារជាប្រពន្ធដើមនោះក៏បានតែខាំមាត់ទប់ចិត្ត ត្បិតនាងជាភរិយាដែលរៀបការដើម្បីតែបំពេញឈ្មោះ តែអ្នកដែលគេស្រឡាញ់ពិតប្រាកដគឺជាអ្នកផ្សេងទេ ហើយបើសិនជាអ្នកនោះជាអ្នកឆ្ងាយនាងក៏មិនថាដែរ តែជាប្អូនស្រីនាងបង្កើតតែម្ដង។
"បងកុំចេះតែថាឲ្យបងស្រីពេកបានទេ? មិនថាគាត់ជាភរិយាដែលមានតែឈ្មោះ តែយ៉ាងណាក៏គាត់ជាប្រពន្ធស្របច្បាប់របស់បងណា៎"
"បងគ្មានប្រពន្ធឯណាល្ងង់ៗបែបហ្នឹងទេ រៀនមិនបានជាប់ថ្នាក់ស្អីហ្នឹងគេ ល្ងើពកថ្ងាសបែបនេះ បើបណ្ដើរចេញទៅក្រៅចូលក្នុងពិធី គេច្បាស់ជាសើចចម្អកស្លាប់ហើយ" បងប្អូនទាំងពីរនាក់ ទោះបីជាមានមុខមាត់ប្រហាក់ប្រហែលគ្នា តែប្អូនស្រីក៏ជាកូនតែម្នាក់ដែលរៀនបានខ្ពង់ខ្ពស់ជាងគេ ចំណែកឯអ្នកដែលជាបងក៏ចំណាប់តែការងារផ្ទះ ក្រោយពីប៉ាម៉ាក់នាងបានចែកឋានទៅ នាងក៏រស់នៅតែពីរនាក់បងប្អូន អ្នកជាបងក៏ខំសន្សំទ្រព្យបែងចែកនិងចាយត្បិតត្បៀតដើម្បីឲ្យប្អូនបានរៀន នាងសុខចិត្តល្ងង់ខ្លួនឯងក៏មិនចង់ឲ្យប្អូនត្រូវគេមើលងាយដែរ សូម្បីតែលទ្ធផលដែលនាងទទួលបានមកថ្ងៃនេះ ថ្ងៃដែលគេតិះដៀលថានាងល្ងង់ពេញៗមាត់ក៏នាងមិនសោកស្ដាយនិងការសម្រេចចិត្តរបស់ខ្លួននោះដែរ។
"ស្ដាយណាស់ បើបងមានកូនតែជាមួយអូនប្រហែលជាល្អ ព្រោះកូនបងនឹងកើតមកឆ្លាតៗទាំងអស់ ហ៊ឹស" បុរសចំណាស់ចោលសម្ដីគម្រោះគម្រើយទាំងប៉ុន្មានរួចក៏បោះជំហានចេញទៅបាត់ អ្នកដែលជាប្អូននោះក៏បែរមករកបងស្រីរួចលូកកាន់ប៉ះដៃនាងបន្តិច។
"បងលឺទេ? បងគួរតែពិចារណារឿងដែលខ្ញុំសុំហើយមែនទេ? បើកូនបងគេកើតមកជាកូនខ្ញុំ លោកបងនឹងស្រឡាញ់លើកស្ទួយគេ បងមិនចង់ឲ្យកូនរស់នៅសុខស្រួលទេមែនទេ? រឺក៏បងចង់ឲ្យយ៉ុនហ្គីគេកើតមកអភ័ព្វដូចជាបង?" សម្ដីនិយាយទាំងប៉ុន្មានចាក់ស្រេះក្នុងខួរក្បាលអ្នកជាបង នាងអោនមុខចុះសម្រក់ទឹកភ្នែកស្របពេលដែលប្អូនស្រីលូកដោះស្នាប់ពោះក្លែងក្លាយដែលខ្លួនដាក់បំភន្ត័ថាមានកូននោះ នាងកុហកថានាងមានផ្ទៃពោះព្រោះនាងមានបំណងចង់បានកូនប្រុសរបស់បងស្រីនាង នាងព្យាយាមណាស់ហើយតែប្ដីនាងមិនអាចធ្វើឲ្យនាងមានកូនសោះ អញ្ចឹងមានតែវិធីនេះប៉ុណ្ណោះ។6ឆ្នាំក្រោយ..
ពេលវេលាកន្លងផុតទៅ លោកម្ចាស់វីឡាក៏លាចាកលោកទៅបន្សល់ទុកនូវភរិយាតែម្នាក់ដែលជាអ្នកកាន់កាប់វីឡានោះ ព្រមទាំងមេដោះម្នាក់ដែលគ្មាននរណាស្គាល់ប្រវត្តិ អ្នកបម្រើនៅវីឡាត្រូវផ្លាស់ប្ដូរទាំងអស់ ព្រោះថាការគ្រប់គ្រងក្នុងផ្ទះក៏ត្រូវផ្លាស់ប្ដូរដែរ។
"ម៉ាដាម? ហ៊ឹក ម៉ាដាមម៉ាមីនៅឯណា?" សំឡេងក្មេងប្រុសអាយុប្រមាណជា6ឆ្នាំកំពុងតែស្រែកយំរកម្ដាយ នេះតាំងពីគេធំដឹងក្ដីឡើងម្ដាយគេក៏មិនបាននៅជាមួយគេ គាត់ថាមានការងារនៅប្រទេសក្រៅ តែវាគ្រាន់តែលេស ព្រោះក្រោយលោកម្ចាស់ប៉ាគេស្លាប់ទៅ នាងក៏រៀបបង្វិចនឹងយកលុយចំនួនមិនតិចទៅរស់នៅបរទេសបាត់ ទៅចោលកូនតែម្នាក់ដែលនាងលួចពីបងស្រីដែលខំពពោះនិងបង្កើតនោះ។
"ម៉ាមី..ម៉ាមីនៅណា?"
"អូ! អ្នកប្រុស..អ្នកប្រុសចាស៎ ម៉ាដាមនៅទីនេះហើយណា ឈប់យំណាអ្នកប្រុសណា៎" មាត់និយាយថាជាអ្នកប្រុស តែបេះដូងនាងក៏ឈឺខ្ទេចខ្ទាំ ព្រោះតែគេជាកូនប្រុសរបស់នាង តែនាងក៏គ្មានសូម្បីតែសិទ្ធហៅគេថាកូន គេស្រឡាញ់តែម៉ាក់របស់គេម្នាក់នោះ គេយំរកតែម៉ាក់របស់គេប៉ុណ្ណោះ។
(ម៉ាក់នៅទីនេះហើយកូន ម៉ាក់នៅជាមួយកូនរហូតណាយ៉ុន ម៉ាក់ស្រឡាញ់កូនណាស់)900likeមុនម៉ោង12ថ្ងៃត្រង់ ស្អែកអេតមីនដាក់ហ្គេមបន្ត៕
YOU ARE READING
ក្រសោបស្នេហ៍ចាស់
General Fictionស្នេហាគឺអាត្មានិយម.. បងអាត្មានិយម ព្រោះបងស្រឡាញ់អូនពេក