ស្រណោះអ្នកអានពេក ឆ្លៀតមកឲ្យមួយភាគទៀតចុះ ហិហិ
បងតួមានដល់ទៅប្រពន្ធពីរ ដល់អូនតួមានប្រុសក្មេងមកសួរនាំខឹងគេឡើងងរខ្ទើត 🤣
ក្រសោបស្នេហ៍ចាស់
ភាគទី67អ៊ីលីតាតមាត់ទៅកាន់មនុស្សប្រុសដែលនាងប្រាប់ជាក់ច្បាស់ថានៅផ្ទះទោះជាមានទំនាក់ទំនងសុីជម្រៅយ៉ាងណាក៏ដោយ នៅសាលានាងនិងគេគឺដូចជាអ្នកដទៃសុទ្ធសាធ តែនាងធ្វើនាពេលនេះក៏ព្រោះតែនាងមានគំនិតចង់ផ្ចាញ់ផ្ចាលនិងគេ ជាពិេសសចង់ឲ្យស្រីកាកីដែលមានគំនិតអប្រិយដាក់មុននេះបានស្គាល់ជាតិអំពើអាក្រក់ដែលនាងចង់ធ្វើដាក់គេបន្តិច។
"មកតាមយើង.."
"ទៅណា?!" មួយម៉ាត់ទៅមួយម៉ាត់មក អ៊ីលីតាក្នុងនាមជានិស្សិតតែនាងនៅតមាត់ជាមួយនិងសាស្ត្រាចារ្យមិនឈប់ ដល់ថ្នាក់និស្សិតផ្សេងៗទៀតនាំគ្នាទុករឿងជជែកគ្នាមួយដុំ រួចចោលភ្នែកងាកមកមើលសាស្ត្រាចារ្យនិងនិស្សិតវ័យក្មេងទាំងពីរនាក់នោះតំឡើងសរសៃករដាក់គ្នា។
"បងយ៉ុនហ្គី! ប៉ុណ្ណឹងបានហើយ សិស្សៗកំពុងតែចាប់អារម្មណ៍មើលមកពួកយើងហើយ" ឃើញស្ថានការណ៍មិនអំណោយផង អេនហ្សុីដែលនៅពីក្រោយខ្នងយ៉ុនហ្គីក៏ប្រញាប់ចូលទៅខ្សឹបប្រាប់នាយភ្លាម យ៉ុនហ្គីខឹងនិងប្រពន្ធសម្អប់ម្នាក់នេះសឹងតែស្រក់ឈាម តែគេក៏មានតួនាទីដែលគួរគោរពតាមដែរ។
"តោះ.."
"អេ៎! លោកគ្រូទៅណា? និយាយមិនទាន់អស់ចិត្តផង" អេនហ្សុីឆក់ឱកាសអូសទាញនាំយកយ៉ុនហ្គីទៅជាមួយខ្លួនបាត់ អ៊ីលីតាឯណេះនាងក៏មិនស្ងាត់ នាងនៅស្រែកហៅយ៉ុនហ្គីថែមទៀត កាយវិការនិងភាពក្លាហានរបស់នាងនាំឲ្យអ្នកផ្សេងៗមើលមកនាងមិនដាក់ភ្នែកសោះ ខេតលីនដែលក្រាបក្បាលនិងសៀវភៅរហូត ក្រោយពីរឿងមួយប្រាវមុននោះនាងក៏ចាប់ភ្លឹកសំឡឹងមើលគេគ្រប់គ្នា ការសំឡឹងមើលមករបស់ពួកគេនាំឲ្យខេតលីនស្ទុះស្ទារក្រោកឡើងពីបង់ រួចចូលទៅក្រៀកដៃនាំអ៊ីលីតាចេញ។
"ពួកយើងទៅបណ្ណាល័យវិញបងអ៊ីលីតា មីនមីនហ្អា៎..កាបូបបងអ៊ីលីតា-"
"គេយកមកហើយ" ខេតលីនងាកមើលទៅអ្នកដែលដើរកាន់កាបូបនិងសៀវភៅជាច្រើនមកតាមក្រោយនោះ អ៊ីលីតាដើរចូលទៅកាន់អាគារបណ្ណាល័យនោះក៏មិនគេចផុតពីក្រសែភ្នែកនិងការសំឡឹងមើលពីចម្ងាយរបស់មនុស្សពីរនាក់ដែរ។
យ៉ុនហ្គីមកជាមួយនិងអេនហ្សុីពិតមែន តែនាយក៏មិនទៅណាឆ្ងាយដែរ ដោយនាយនៅឈរសំញ៉ែង ជ្រែងហោប៉ៅមើលភរិយាវ័យក្មេងកំពុងតែរត់ចូលអាគារបណ្ណាល័យ ថែមទាំងមានមនុស្សប្រុសដល់ទៅពីរនាក់រត់ទៅតាមនាងត្រុកៗពីក្រោយទៀត។
"បងគួរតែរកវិធីឲ្យនាងត្រឡប់ទៅនៅផ្ទះវិញ"
"តែបើបងធ្វើបែបហ្នឹង អ៊ីលីតាអាចនិងគិតមិនល្អមកលើបងកាន់តែខ្លាំងទៀតណា៎"
"បងមិនខ្វល់ទេ" យ៉ុនហ្គីសង្កត់សម្ដីត្រង់ពាក្យថាមិនខ្វល់នោះជាប់ គេបែរខ្លួនកាន់ឈើច្រត់ចូលទៅក្នុងបន្ទប់ការិយាល័យរបស់គេវិញ នៅសល់តែអេនហ្សុីម្នាក់ដែលមិនទាន់ចេញ នាងនៅឈរសំឡឹងមើលទៅអ៊ីលីតានិងគ្នីគ្នានាងមិនដាក់ភ្នែកចុះទាល់តែសោះ ដៃស្រឡូនតូចកាន់ក្ដាប់បង្កាន់ជាប់ បបូរមាត់ក៏កកិតសង្គ្រឺតគ្នាទៅមកព្រោះនាងនៅចងចាំទឹកមុខអ៊ីលីតាមុននោះច្បាស់។
"ពូកែផ្ចាញ់ផ្ចាលណាស់មែនទេ អ៊ីលីតា? នាងជាអ្នកធ្វើឲ្យខ្ញុំទៅជាបែបនេះដោយខ្លួនឯងទេណា បើនាងមិននៅក្នុងជីវិតបងយ៉ុនតាំងដើមមក នាងនិងខ្ញុំក៏អាចនិងរាប់គ្នាបាន តែពេលនេះគឺអត់ទេ..នាងជាសត្រូវខ្ញុំ សត្រូវដែលខ្ញុំគ្មានថ្ងៃនឹងចុះញ៉មជាដាច់ខាត"ខណៈអ្នកម្ខាងទៀតកំពុងតែក្ដៅក្រហាយនិងភាពឌឺដងផ្លែផ្ការបស់នាង អ៊ីលីតាឯណេះក៏គ្មានទៅយកខួរក្បាលអ្វីគិត នាងនៅអង្គុយអានសៀវភៅ ញ៊ាំនំឃុកគីរបស់ខេតលីនដូចជាធម្មតាសុទ្ធសាធ ធ្វើដូចជាមុននោះគ្មានរឿងអ្វីកើតឡើងអញ្ចឹង។ ទាំងជីមីន ទាំងខេតលីននិងអេឌ្រានដែលនៅរួមតុជាមួយនិងនាងក៏ស្ងាត់មាត់ ងាកមើលមុខគ្នាមិនឈប់ នេះពួកគេស្មានចិត្តរបស់អ៊ីលីតាមិនយល់នោះទេ។
"បងអ៊ីលីតា បងមិនអីទេមែនទេ?"
"អឹម! បងមានអីឯណា? អា៎..និយាយអញ្ចឹងបងដូចជាមានអារម្មណ៍ថារងាចម្លែកម៉្លេះ? ថ្ងៃនេះមានអារម្មណ៍ថាម៉ាសុីនត្រជាក់ដូចជាត្រជាក់ម៉្លេះ? ខេតជួយទៅមើលតេឡេឲ្យបងបន្តិចបានទេ? នេះបងឡើង-ហ៊ឺៗ" អ៊ីលីតាក៏ទម្លាក់នំចុហពីដសរួចក្រសោបអោបខ្លួនឯងបន្តិច ខេតលីននាងក៏ងក់ក្បាលឆ្លើយតបយ៉ាងប្រញាប់ រួចងើបចេញពីតុទៅរកតេឡេតាមអ្វីដែលអ៊ីលីតាបានសុំ តែរឿងហេតុមួយក៏បែរជាកើតឡើងមុននិងនាងទៅដល់ទៀត។
ព្រូស!
"អ៊ីលីតា..អ៊ីលីតាយ៉ាងមិចហ្នឹង?" រាងកាយអ្នករងាញ័រមុននោះក៏សន្លប់ព្រូសនៅលើកៅអីវែងនោះ អេឌ្រានចូលកាន់ត្រកងនាងជាប់ ជីមីនឯណោះក៏ប្រញាប់ចូលមករួចស្ទាបជីពចររបស់នាង។
(នេះវាយ៉ាងមិចហ្នឹង? អ៊ីលីតាមិនអាចទៅជាអញ្ចឹងទេ នាងមិនបានឆ្លងឯណា?)1Kឡាច៎ធម្មតាណា៎