ក្រសោបស្នេហ៍ចាស់
ភាគ11ម៉ាក់យ៉ុនហ្គីប្រើក្រសែភ្នែកខឹងសម្បារបែបមនុស្សចាស់ គាត់បំបុកស្មារបស់អ៊ីលីតាបន្តិច សម្ដៅចូលទៅជួបកូនប្រុសដែលសម្រាកព្យាបាលនៅខាងក្នុងឯណោះ ដុងហាបង្ហាញទឹកមុខព្រួយបារម្ភពេញប្រៀបដល់ថ្នាក់លូកចាប់ដៃឃាត់នាងទុកឲ្យនិយាយគ្នាជាមុនសិន។
"អូនមិនអីទេហ្អេស៎?" ដុងហាក្រលេកឃើញស្នាមទះលើផែនថ្ពាល់នាង ស្នាមម្រាមដៃច្បាស់ៗដែលពិបាកក្នុងការលាក់បាំង អ៊ីលីតានាងក៏ចាប់បេះដៃនាយចេញ រួចឈរសំឡឹងមើលទៅផ្ទៃមុខខ្លួនឯងក្នុងចំណាំងផ្លាតនៃកញ្ចក់។
"ខ្ញុំខ្ចីបងបន្តិចបានទេ?" កំពុងតែឆ្លេឆ្លា អ៊ីលីតានាងក៏ក្រឡេកឃើញក្នុងដៃរបស់ដុងហាមានកញ្ចប់ថង់គ្រឿងផាត់តុបតែងមុខ ទើបនាងស្រវ៉ាលូកយកម្ចាស់ទ្រនាប់មុខយកមកផាត់បិទបាំងស្នាមទះនោះ ដុងហាមិនមាត់ បានត្រឹមតែឈរសំឡឹងមើលភាពញាប់ដៃជើងរបស់ក្មេងស្រីគេធំធាត់ឡើងមកជាមួយនោះ តាំងតែពីតូចមក គេមិនដែលឃើញនាងបង្ហាញកាយវិការកោងកាចដាក់នរណាទេ ជាពិសេសគឺមនុស្សចាស់ តែអ្វីដែលគេបានប្រទះជួបមុននេះ វាជាការផ្លាស់ប្ដូរថ្មីរបស់នាង ការផ្លាស់ប្ដូរមួយដែលគេមិនធ្លាប់នឹកស្មាន។
"ម៉្សៅផាត់នេះបងទិញឲ្យនរណា? ថ្លៃប៉ុន្មាន? ចាំខ្ញុំផ្ញើវាតាមកុងឲ្យណា លាសិនហើយបងដុងហា"
"អេ៎ គឺថា.." អ៊ីលីតាដាក់ម៉្សៅផាត់ដែលនាងប្រើរួចក្នុងដៃដុងហា រួចប្រញាប់បើកទ្វារចូលទៅខាងក្នុងបាត់ ដុងហាគេក៏មិនធ្វើខ្លួនជាបន្ទុកនាងដែរ បានត្រឹមតែសំឡឹងមើលផែនខ្នងនាងរត់ចូលទៅ ទាំងចិត្តគេកំពុងតែពេញដោយអារម្មណ៍ល្អៗទៅកាន់នាង។
"បងមាននរណាត្រូវទិញគ្រឿងទាំងនេះជូន ក្រៅពីអូននោះ អ៊ីលីតា?!" ការពិតនាយទិញយកមកបំណងចង់ជូនអ៊ីលីតា តែថាគេមិនមានឱកាសបានជូននាងនៅឡើយ តែល្អហើយដែលមុននេះនាងបានយកប្រើខ្លះ ហើយគេក៏កាន់តែសប្បាយចិត្តដែលនាងមិនខ្លាចនិងការយករបស់របរក្នុងដៃគេយកទៅប្រើបែបនេះ។
"គួរឲ្យស្ដាយ បើពេលនោះបងក្លាហានជាងនេះ ម៉្លេះពួកយើង.." ដុងហាគាំងអណ្ដាតមិនហ៊ាននិយាយបន្ត ព្រោះបើទោះបីជាគេនឹកសោកស្ដាយ វាក៏មិនបានផលអ្វីដែរនៅពេលនេះ ព្រោះនាងក៏មានបុរសម្នាក់នៅជាម្ចាស់ ឋានៈរបស់គេខ្ពស់បំផុតគឺបានត្រឹមតែបងប្រុសហ្នឹងឯង។ក្រឡេកមើលទៅខាងក្នុងបន្ទប់ឯណោះវិញ អ្នកម៉ាក់យ៉ុនហ្គីចូលមកក៏ឃើញតែក្រសែភ្នែកបែបមិនសប្បាយចិត្តរបស់កូន នាយសំឡឹងមើលមកគាត់ប្រៀបបីដូចជាមិនសប្បាយចិត្តនិងវត្តមានរបស់ម្ដាយម្នាក់នេះសោះ ក្នុងក្រសែភ្នែកគេ គាត់ដូចជាអ្នកមកឃាំងឃាជីវិតនាយអ៊ីចឹង។
"ហេតុអីក៏សំឡឹងមើលមកម៉ាក់បែបហ្នឹងប្រុសយ៉ុន?!" គាត់ទម្លាក់ខ្លួនអង្គុយនិងសាឡុងទល់មុខកូនប្រុស គាត់មើលនាយពីក្បាលដល់ចុងជើងមិនមានអ្វីខុសប្រក្រតី ទើបគាត់ព្រលែងដង្ហើមស្រាលហាក់ធូរចិត្តបន្តិច។
(មុននេះមានរឿងអី? ឯណាអ៊ីលីតារបស់ខ្ញុំ? ម៉ាក់ធ្វើស្អីគូដណ្ដឹងខ្ញុំ?!)
គ្រាន់តែអ៊ីលីតាចូលមកដល់ខាងក្នុង អ្វីដែលនាងលឺដំបូងបង្អស់នោះគឺជាសំឡេងស្រែករបស់យ៉ុនហ្គី នាងប្រែទឹកមុខមកជាស្រពាប់ស្រពោន ក៏ព្រោះរឿងដែលទាក់ទងនិងម្ដាយរបស់គេ គេមិនដែលនិយាយប្រាប់នរណាពីមុនមកទេ មានតែនាងម្នាក់ប៉ុណ្ណោះដែលគេធ្លាប់និយាយប្រាប់ឲ្យបានដឹង។
ប៉ាម៉ាក់គេចែកផ្លូវគ្នាចាប់តាំងពីយ៉ុនហ្គីអាយុ10ឆ្នាំឯណោះ ពួកគាត់លែងលះព្រោះមិនអាចនៅចុះសម្រុងជាមួយនឹងគ្នាបន្តទៀតកើត ម៉្យាងយ៉ុនហ្គីក៏តែងតែគិតថារឿងនោះអ្នកដែលមានចំណែកខុសធ្ងន់បំផុតគឺជាអ្នកម៉ាក់របស់គេ គាត់ជាស្ត្រីឯករាជ្យតាំងតែពីគេធំធាត់ឡើងមក តែគាត់មិនមែនជាមនុស្សឯករាជ្យនៅក្នុងផ្លូវល្អទេ គាត់តែងតែមានបញ្ហាជាមួយប៉ារបស់យ៉ុនហ្គី គាត់មិនទទួលស្ដាប់ង្វីដែលស្វាមីប្រាប់រឺពិភាក្សាទេ គាត់តែងតែគិតគំនិតគាត់ជាធំ គាត់ធ្វើអ្វីក៏ត្រូវទាំងអស់ បែបនេះហើយទើបប៉ារបស់យ៉ុនហ្គីសម្រេចចុះចេញពីផ្ទះហើយលែងលះគ្នានាគ្រានោះ។
(ឯងគិតថាម៉ាក់ធ្វើស្អីក្មេងនោះ?)
សំនួរមួយទៀតក៏ដាស់ស្មារតីអ៊ីលីតាឲ្យប្រមូលអារម្មណ៍ឡើងវិញ នាងតូចប្រញាប់រៀបសក់ឲ្យសាកសមមានរបៀប មុននឹងចូលទៅរកយ៉ុនហ្គីទាំងញញឹម។
"ម៉ាក់មានបានធ្វើអ្វីអូនទេបងយ៉ុន.." អ៊ីលីតាចូលមកក្រោកក្រសែភ្នែករបស់ស្ត្រីចំណាស់មើលមក គាត់អាចឃើញថាមុខនាងមានជាតិម៉្សៅដែលទើបតែនិងតប់ថ្មីៗ គាត់ច្បូញមាត់បន្តិចរួចអោបដៃមើលមកនាង។
(កូនប្រសារប្រភេទនេះ យើងមិនព្រមចុះញ៉មទេ)
"ឃើញទេ? យើងនិងគូដណ្ដឹងឯងល្អនឹងគ្នាតើស៎" គាត់និយាយប្រហើរដូចជាមុននេះគ្មានរឿងអីកើតឡើង អ៊ីលីតាញញឹមរួចទម្លាក់ខ្លួនអង្គុយក្បែរគូដណ្ដឹង ភ្នែកក៏ងាកសំឡឹងមើលទៅគាត់ សំឡឹងទាំងមានកូនចិត្តមួយគិតជាប់ក្នុងចិត្ត។
(ខ្ញុំនឹងកំដរម៉ាក់លេងចុះ)650likeម៉ោង9កន្លះ អេតមីនផុសមួយភាគទៀត៕
YOU ARE READING
ក្រសោបស្នេហ៍ចាស់
General Fictionស្នេហាគឺអាត្មានិយម.. បងអាត្មានិយម ព្រោះបងស្រឡាញ់អូនពេក