ភាគ60,61

244 16 0
                                    

និស្សិតស្រីញាក់មឹងៗ បងតួយើងនៅវីឡាប្រឹងអត់ណ៎?

ក្រសោបស្នេហ៍ចាស់
ភាគទី60,61

អាហារពេលព្រឹកត្រូវបានបញ្ចប់ទៅដោយរលូន តែមិនមែនរលូនក្នុងសភាពមួយដែលល្អនោះទេ គឺរលូនទៅយ៉ាងស្ងប់ស្ងាត់ដូចជាវាលកប់ខ្មោចអញ្ចឹង ម្នាក់ៗអង្គុយប្រឹងញ៊ាំអាហារក្នុងចានរៀងៗខ្លួន ទោះបីជាម្នាក់ព្យាយាមងើបមើលមុខអ្នកម្ខាងទៀតជារឿយៗក៏ដោយចុះ តែគេក៏ជ្រើសរើសយកការមិននិយាយអ្វីទាំងអស់ដូចគ្នា។
ច្រូច! ឆរ៎..
សំឡេងបើកទឹកលាយដៃក្នុងឡាបូបន្លឺឡើង ស្របនឹងទ្វារបន្ទប់បើកមក យ៉ុនហ្គីកាន់ឈើច្រត់នាំខ្លួនចេញមក ភ្នែកក៏ងាករកមើលអ្នកអង្គុយញ៊ាំអាហារជាមួយនិងគេមុននោះ តែបែរជាបាត់នាងមិនឃើញសូម្បីតែស្រមោលតែម្ដង។
ង៉ោង!
កំពុងតែគិតឆ្ងល់ សំឡេងកង់ឡានស្ព័របើកចេញនៅខាងក្រៅក៏លឺដល់ត្រចៀកគេ ម៉ាដាមក៏ងាកតាមមើលទៅអ្នកនាងតូចទាំងទឹកមុខព្រួយបារម្ភ តែក៏ប្រញាប់ងាកបែរមកអោនគំនាបយ៉ុនហ្គីបន្តិច។
"ខ្ញុំភ្លេចឃាត់អ្នកនាងតូច សុំទោសលោកម្ចាស់"
"មិនអីទេម៉ាដាម! និយាយអញ្ចឹងជួយឡើងទៅរៀបចំឈុតឯកសណ្ឋានឲ្យខ្ញុំមួយ ខ្ញុំមានការទៅក្រៅបន្តិច" ម៉ាដាមក៏ញញឹមទទួលយកបញ្ជាពីនាយ យ៉ុនហ្គីងក់ក្បាលរួចកាន់ឈើច្រត់ដើរឡើងទៅកាន់បន្ទប់សៀវភៅបាត់។

ម៉ោង8និង45នាទីព្រឹក..
ធ្លាសកលវិទ្យាល័យធំទូលាយដែលធ្លាប់តែស្ងប់ស្ងាត់ ពេលនេះក៏មានភាពអ៊ូអរក៏ព្រោះវិស្សមកាលថ្មីទើបតែចូលមកដល់ អាគារតាមមុខជំនាញនីមួយៗក៏មានសិស្សឈូឆរ អ្នកខ្លះដើររកថ្នាក់ អ្នកខ្លះទៀតក៏ដើរជាមួយមិត្តភក្តិសើចសប្បាយក្អាកក្អាយ។
"អាយ៎!បងអ៊ីលីតា នៅខាងនេះ" នាងតូចអង្គុយនៅនិងបង់អានសៀវភៅសុខៗក៏ស្រាប់តែកញ្ជ្រោលលើកដៃក្រវីឡើង ព្រោះមនុស្សម្នាក់ដែលនាងចាំជាច្រើនម៉ោងក៏មកដល់។
រាងកាយស្រឡូនស្រឡៅបង្ហាញច្បាស់តាមរយៈការស្លៀតខោខាប៊យខ្មៅ សាច់សខ្ចីផ្នែកចង្កេះក៏លេចចេញក្រៅម្ដងម្កាលព្រោះតែនាងពាក់អាវខើចខ្លួនបន្តិច បុរសៗក្នុងសាលាបាក់ស្ពាតមើលមកនាងតូចដែលប្លែកមុខ មិនដែលធ្លាប់ឃើញពីមុនមកនេះមិនដាក់ភ្នែកទាល់តែសោះម្នាក់ៗ។
"អេ៎ស្រីស្អាត!"
"ស្អាតក្បាលឯង អាចង្រៃយ៎" សិស្សប្រុសម្នាក់ប៉ូញមាត់ហៅអ្នកដែលដើរចូលមក អ៊ីលីតានាងមិនបានខ្វល់ខ្វាយតប តែនាងល្អិតខេតលីនឯណោះក៏រះមួយបង់ៗទៅភ្លាម នាងក្រោកអោបសៀវភៅរៀនពីលើបង់មក រួចចូលទៅក្រៀកអូសដៃអ៊ីលីតាទៅជាមួយនិងគ្នា។
"បងមិនបាច់ខ្វល់ពីពួកវាទេ វាព្រានតែអញ្ចឹងទេ តែគ្មានម្នាក់ណាហ៊ានញ៉ែស្រីពិតទេ" ខេតលីនក្របួចមាត់ដូចជាខឹងជំនួសដែលពួកនោះហ៊ានលេបខាយបងស្រីគេ អ៊ីលីតាក៏មើលមុខនាង បបូរមាត់លោតស្នាមញញឹមភ្លាម ព្រោះមិនគិតថាក្មេងម្នាក់នេះគួរឲ្យស្រឡាញ់ដល់ម្លឹង។
"ថ្ងៃក្រោយបើវារញ៉េរញ៉ៃបង ប្រាប់ខ្ញុំមកចាំខ្ញុំគប់ពួកវាឲ្យបែកមាត់ម្ដង"
(អូហូ! កាចណាស់ណ៎នាងល្អិត)
សំឡេងគ្រលរមួយបន្លឺឡើងកាលបើខេតលីនមាត់ចេចចាច៎ដាក់អ៊ីលីតា នារីៗយើងក៏លែងសន្ទនា បែរជាងាកភ្នែកមើលទៅវត្តមានអ្នកចូលមកនោះវិញ។
"ដុក-"
"មកហើយហ្អរ៎មីនមីន?" អ៊ីលីតារកតែហៅបញ្ចប់សព្វនាមរបស់បុរសម្នាក់នោះមិនចង់បាន ខេតលីនឯណេះក៏បង្ហាញការហៅរកគេយ៉ាងស្និតស្នាល ហៅដូចជាពួកគេមានអាយុដំណាលគ្នាអញ្ចឹង អ៊ីលីតាក៏មើលមុខនាយទាំងមិនយល់ ចំណែកឯអ្នកខាងនោះក៏បានតែញញឹមតបវិញ។
"អូ! ខ្ញុំវិះតែនឹងភ្លេចទៅហើយ បងអ៊ីលីតានេះជីមីន មិត្តរួមថ្នាក់របស់ខ្ញុំ គេមើលទៅសង្ហាមែនតែចារិកមិនល្អទេ លួចរញ៉េរញ៉ៃខ្ញុំនៅម៉ោងរៀនរហូត ហិហិ ហើយមីនមីនៗនេះគឺបងអ៊ីលីតា មិត្តរួមថ្នាក់យើងថ្មីណា៎"
"បាទ៎" ជីមីនឆ្លើយតបទៅកាន់ខេតលីនហាក់ដូចជាគេនិងអ៊ីលីតាមិនដែលធ្លាប់ជួបគ្នាពីមុនមកអញ្ចឹង គេឲ្យភ្នែកអ៊ីលីតាបន្តិចហាក់សុំនាងឲ្យស្របតាមដំណើររឿងនាពេលនោះ ស្រីតូចយើងក៏ងក់ក្បាលតបយឺតៗ។
ពួកគេទាំងបីក៏នាំគ្នាដើរទៅកាន់អាគារមុខវិជ្ជាប្រវត្តិសាស្ត្រជុំគ្នា តាមផ្លូវពួកគេក៏សួរនាំគ្នាពីនេះពីនោះ និយាយពីនេះពីនោះរហូតទាល់តែមកដល់ខាងមុខបន្ទប់បណ្ណាល័យទើបម្នាក់ក្នុងចំណោមពួកគេនៅឈរទ្រឹងមិនទៅមុខ។
"ខេតលីន! នេះជិតដល់ម៉ោង-"
"បើកុំតែម៉ោងគ្រូថ្មី កុំអីខ្ញុំទៅរកសៀវភៅបាត់ហើយ ហ៊ឹក"
"សៀវភៅទាក់ទងនិងអ្នកអង្គម្ចាស់អាថ៌កំបាំងរបស់នាងមែនទេខេតខេត? នេះរក2-3ឆ្នាំហើយនៅរកមិនឃើញទៀតហ្អេស៎?" ជីមីនស៊កសៀតពាក្យសម្ដីទៅកាន់នាងតូចយើងបន្តិច អ៊ីលីតាក៏សើច ព្រោះនាងក៏ដឹងរឿងនោះ ព្រោះថានាងក៏បានប្រាប់រឿងអ្នកអង្គម្ចាស់ម្នាក់នោះដែរ។
"មើលទៅខេតដូចជាចាប់អារម្មណ៍និងទ្រង់ម៉្លេះ? ដូចជាបុព្វេចារឲ្យចង់ដឹងលឺពីគ្នាអញ្ចឹង"
"បើសិនជាបុព្វេមានពិតមែន សូមឲ្យខ្ញុំដេកយល់សប្ដិឃើញទ្រង់មកឈរកណ្ដាលមុខតែម្ដងមក បើសិនជាបានឆ្លងទៅជយួបផ្ទាល់តែម្ដងក៏ល្អ" ខេតលីនមិននិយាយតែមាត់ នាងក៏បណ្ដែតអារម្មណ៍ខ្លួនឯងដូចជាអ្នកកំពុងតែស្លុងងប់ខ្លាំង ជីមីនក៏ចូលមករកនាងរួចទះស្មានាងមួយដៃលាន់ផាច់។
"អូយ៎ នែ៎!"
"ព្រះនាងកាលណាក្រោកពីគេង? លោកសាស្ត្រាចារ្យមកខោករយៈក្បាលរឿងទៅរៀនយឺតឥលូវហើយ" ខេតលីនឈប់បណ្ដោយអារម្មណ៍ខ្លួន នាងក៏ងាកបែរមើលទៅគេរួចក្ដាប់មាត់ទាំងមួរម៉ៅ។
"ចាំមើលណា បើខ្ញុំបានទៅពិតមែន ខ្ញុំនិងដាក់ទំនាយឲ្យឯងឲ្យកើតមកកាន់តែតឿជាងនេះ"
"នែ.." ខេតលីនលានអណ្ដាតដាក់ជីមីនរួចរត់ទៅបាត់ អ៊ីលីតានាងក៏អស់សំណើចរួចងាកមើលទៅជីមីន នាយសង្ហាយើងមើលទៅក្មេងស្រីម្នាក់នោះរួចគេក៏ញញឹមមិនឈប់ អ៊ីលីតាឃើញក្រសែភ្នែកស្រស់ថ្លារបស់គេ នាងក៏នឹកឃើញដល់មនុស្សម្នាក់ មនុស្សដែលតែងតែមើលមកនាងបែបនេះ តែពេលនេះគេផ្លាស់ប្ដូរហើយ។
(បើសិនជាអាចត្រឡប់ពេលទៅក្រោយបាន វាច្បាស់ជាល្អខ្លាំងណាស់)

ក្នុងសាលបង្រៀន..
សំឡេងចេចចាច៎បន្លឺឡើងពីនិស្សិតប្រមាណជាង100នាក់ ពួកគេអង្គុយជជែកគ្នាពីនេះពីនោះ អ្នកខ្លះក៏ផ្ដេកក្បាលក្រាបលើតុ ខុសប្លែកពីអ៊ីលីតា នាងអង្គុយស្ងៀមមើលទៅគ្រប់គ្នាដែលនៅទីនោះ មើលផងញញឹមផងហាក់ដូចជាមានក្ដីសុខបំផុត ជីវិតមួយនេះហើយដែលនាងចង់បានរហូតមក ការមកអង្គុយរៀនសូត្រនិងគេ។
"ស្ងាត់ៗគ្រប់គ្នា ដល់ម៉ោងសាស្ត្រាចារ្យមកហើយ" គ្រាន់តែសំឡេងនោះបន្លឺឡើងភ្លាម គ្រប់គ្នាក៏រៀបរឹកអង្គុយត្រង់ខ្លួន ខេតលីនក៏ខិតមកជិតអ៊ីលីតារួចខ្សឹបដាក់ត្រចៀកនាងបន្តិច។
"គេថាសាស្ត្រាចារ្យម្នាក់នេះកាចណាស់ តែបងកុំខ្លាចណា មានខ្ញុំនិងជីមីននៅទីនេះ គ្មាននរណាហ៊ានធ្វើអីបងទេ"
"គេដឹងហើយកញ្ញាពូជអ្នកចម្បាំង"
(សួស្ដីប្អូនៗ ស្វាគមន៍មកកាន់ថ្នាក់ថ្មី..)
ខណៈនោះទ្វារសាលក៏បើកឡើង មុននឹងមានវត្តមានសាស្ត្រាចារ្យដើរចូលមក អ៊ីលីតានិងសិស្សឯទៀតក៏ក្រោកទទួលស្វាគមន៍គាត់ តែថាមានតែអ៊ីលីតាម្នាក់ទេដែលភាំង លួចស្រែកក្នុងចិត្ត។
"នេះ.."
"ប្អូនខាងនោះ មិនអង្គុយទេ?" អ្នកដែលចូលមកក្នុងនាមជាសាស្ត្រាចារ្យនោះក៏និយាយនិងបាញ់ភ្នែកមករកនាង អ៊ីលីតាក៏មានស្មារតីមករួចងាកមើលជុំវិញខ្លួនទើបដឹងថាគ្រប់គ្នាអង្គុយអស់ហើយនៅតែនាង ស្រីតូចក៏ហៀបនិងអង្គុយចុះហើយតែអ្នកនៅខាងក្រោមក៏ឃាត់។
"មុនអង្គុយចុះ លោកគ្រូសុំស្គាល់ឈ្មោះប្អូនសិន" នាយលើកក្រដាសឡើងមកមើល រួចញញឹមចុងមាត់បន្តិច។
"អ៊ីលីតា..ហីយ៉ា! ឈ្មោះល្អ ឈ្មោះដូចប្រពន្ធលោកគ្រូដែរ"
(ប្រុសចង្រៃ! ហ៊ឹស)

1Kសម្រាប់ភាគបន្តណា៎ ឲ្យលើសក៏មិនខឹងដែរ ហិហិ៕

ក្រសោបស្នេហ៍ចាស់Where stories live. Discover now