ភាគទី56

225 14 0
                                    

លើកទ័ពទៅវ៉ៃប៉ាពន្ធចុងបងសាស្ត្រាចារ្យមួយមើស៎ អស់ប៉ុន្មាន?

ក្រសោបស្នេហ៍ចាស់
ភាគទី56

តិតក់..តិតក់
ទ្រនិចនាឡិកាប៉ោលបន្តដើរតិតក់ៗតាមគន្លងដែលមានស្រាប់ ហើយក៏ដើរត្រូវតាមក្បួនខ្នាតដែលបានកំណត់។ ក្រសែភ្នែកខ្មៅក្រឹបរបស់បុរសអង្គុយលើសាឡុងកាន់ឈើច្រត់ សំឡឹងមើលទៅនាឡិកានោះជាប់មិនដកភ្នែក គេនៅអង្គុយទីនេះចាប់តាំងពីរសៀលរហូតដល់ពេលរាត្រីឈានចូលមកនេះ។
"លោកម្ចាស់ ពិសារអាហារពេលល្ងាចទាន៎"
"យើងមិនឃ្លាន" មិនត្រឹមតែសម្ដីនាយនោះទេដែលគួរឲ្យក្លបខ្លាច សូម្បីតែក្រសែភ្នែកនិងទឹកមុខរបស់គេនាពេលនេះក៏ធ្វើឲ្យកូនចៅដែលមានក្ដីបារម្ភចូលមកដាស់តឿននោះប្រញាប់អោនក្បាលគេចចេញទាំងភ័យខ្លាចដែរ។
យ៉ុនហ្គីគេក្រពុលមុខមិនឈប់ទេ ចាប់តាំងពីពេលដែលអ៊ីលីតាចេញទៅជាមួយនិងមនុស្សប្លែកមុខម្នាក់នោះ ទោះបីជាម៉ាដាមព្យាយាមប្រាប់និងពន្យល់គេបែបណា ក៏ការគិតសង្ស័យក្នុងចិត្តយ៉ុនហ្គីនៅតែមាន អតីតកាលមិនល្អធ្លាប់កើតមានទើបគេចេះតែមានអារម្មណ៍មិនល្អ។
"គឺថា.."
"យើងប្រាប់ហើយថាមិនឃ្លានទេ? ច្រាវ.." យ៉ុនហ្គីស្រែកច្រឡោតយាដៃក្រវាសចាននិងថាសដែលទើបតែនិងលើកមកនោះ គេមានអារម្មណ៍មិនល្អ គេមិនចង់និយាយទាក់ទងជាមួយនិងនរណានោះទេ គេចង់នៅទីនេះតែម្នាក់ឯង រង់ចាំដល់អ្នកដែលនាយចង់ជួបមកវិញ ទើបគេមានអារម្មណ៍ធ្វើអ្វីផ្សេងទៀត។
"អ្នកនាងអេនហ្សុី.." សំឡេងគ្រលរបែបមនុស្សចាស់បន្លឺស្របនិងការរត់មកទាំងហៅឈ្មោះអ្នកដែលយ៉ុនហ្គីច្រានដៃមុននោះ យ៉ុនហ្គីក៏មានស្មារតីត្រឡប់មកវិញខ្លះរួចងាកមើលទៅនាង អេនហ្សុីកំពុងតែព្យាយាមក្រោកពីឥដ្ឋ តែដៃម្ខាងក៏ឆ្លៀតរើសយកអំបែងចានពីលើឥដ្ឋឡើងមក យ៉ុនហ្គីព្រលែងខ្យល់ដង្ហើមធំ មុននឹងអោនចុះរួចជួយរៀបនាង។
"អូនសុំទោស អូនលឺបងនិយាយថាមិនឃ្លានមុននេះ អូនគួរតែស្ដាប់"
"អេនគ្មានកំហុស អ៊ីចឹងមានអីត្រូវសុំទោស? បងជាអ្នកខុស បងជាអ្នកធ្វើឲ្យរឿងទាំងអស់ក្លាយទៅជាបែបនេះ បងអូសនាំអេនហ្សុីមកលំបាកជាមួយបង ទាំងផ្លូវកាយនិងផ្លូវចិត្តកន្លងមក គិតចុះឡើងទៅបងគិតថាបងមិនគួរ-"
(អេនហ្សុី! អេនហ្សុីនៅឯណា?)
ការសន្ទនារវាងពួកគេក៏ត្រូវរំខានដោយសំឡេងនរណាគេម្នាក់ គេចូលមកទាំងស្រែកហៅរកភរិយារបស់យ៉ុនហ្គីជាប់ អេនហ្សុីនាងអាចនិងមិនចំណាំរឺស្គាល់សំឡេងមួយនោះ តែយ៉ុនហ្គីឯណេះ..គ្រាន់តែលឺសំឡេងគេភ្លាមនាយក៏ស្គាល់ដល់ក្រយ៉ៅមនុស្សម្នាក់នោះតែម្ដង ទឹកមុខស្រទន់របស់គេមុននោះក៏ប្ដូរមកជាក្រម៉ូវខឹង។
"ថ្លើមធំណាស់..អាដុងហា"
(ដុងហា?)
យ៉ុនហ្គីកញ្ឆក់យកឈើច្រត់រួចដើរទៅរកអ្នកដែលមកស្រែកឡូឡានោះភ្លាម អេនហ្សុីឯណេះក្រោយឧទានឈ្មោះគេក្នុងចិត្តរួចរឿងម៉្យាងក៏លោតឡើងក្នុងខួរក្បាលរបស់នាងភ្លាម ស្រីតូចក៏បែរជាញ័រដៃជើងភ្លាម ព្រោះនាងដឹងជាស្រេចថាគេមកទីនេះព្រោះមូលហេតុអ្វី? ហើយនាងក៏ភ័យ..ភ័យខ្លាចគេនឹងនិយាយអ្វីពីនាងដាក់យ៉ុនហ្គី។
...
"អេនហ្សុី..អេនហ្សុីឆាប់ចេញមក"
ផូង!
ដុងហាឈរស្រែកទាំងក្នុងដៃមានកាន់របស់ម៉្យាងក្នុងដៃមកជាមួយ តែការទទួលស្វាគមន៍ពីគ្រួសារនេះមកលើនាងគឺជាការបាញ់គម្រាម ហើយអ្នកដែលអាចធ្វើបែបនេះក៏គ្មាននរណាក្រៅពីយ៉ុនហ្គីហ្នឹងឯង។
"យ៉ុនហ្គី ខេនឌ្រីក?"
"ខួរឯងនៅចាំឈ្មោះយើងបាន តែបែរជាមិនចាំស្អីដែលយើងធ្លាប់គម្រាមសោះ ថាបើឯងមកជាន់កន្លែងយើងម្ដងទៀត ឯងនឹងមានលទ្ធផលបែបណា?" ការដើរចុះមករបស់យ៉ុនហ្គីនាំឲ្យដុងហានាយស្ងាត់មាត់បន្តិច ដៃគេម្ខាងកាន់កាំភ្លើង ខណៈម្ខាងទៀតកាន់ឈើច្រត់ ទឹកមុខក៏នៅរក្សាភាពខឹងស្អប់មកលើនាយដដែលមិនរលុប តែវាមិនគួរឲ្យចម្លែកសម្រាប់គេនោះទេ។
"អ៊ីលីតាមិនមានស្អីត្រូវជួបទាក់ទងនិងឯងទៀតនោះទេ"
"យើងមិនបានមករកអ៊ីលីតាទេ តែយើងមករកស្រីម្នាក់នោះ.." ដុងហាងើបសំឡឹងមើលមុខរបស់មនុស្សស្រីដែលឈរក្បែរយ៉ុនហ្គី ដៃស្រឡូនកាន់ក្រសោបដៃរបស់នាយហាក់ដូចជានាងមានពិរុទ្ធក្នុងចិត្តជាស្រេច។
"កុហក!"
"កុំយកឈ្មោះអេនមកបាំងមុខ ឯងចង់ជួបមុខអ្នកដែលឯងធ្លាប់ឡើងគ្រែជាមួយក៏ប្រាប់មកអាដុងហា"
"យើងនិងអ៊ីលីតាមិនបានដេកជាមួយគ្នាទេ.." ដុងហាស្រែកគំហកមួយទំហឹងដាក់ពីមុខគេច្បាស់ៗ គេស្រែកខ្លាំងៗដល់ថ្នាក់អ្នកដែលទើបតែចុះពីឡានមកម្នាក់ទៀតនោះបានលឺហើយក៏ប្ដូរទឹកមុខ អ៊ីលីតាឈរមើលទៅផ្ទៃមុខអ្នកដែលមិនទុកចិត្តនាង មិនធ្លាប់ផ្ដល់ឱកាសឲ្យនាងបកស្រាយសោះនោះប្រែមកជាស្រឡាំងកាំង គេមិនធ្លាប់ទាំងដាក់ចិត្តជឿនាងផង ពេលនេះមកស្រឡាំងកាំងធ្វើស្អី? មានន័យអីទៅ?
"ខ្ញុំចង់ចេញពីទីនេះ.." អ៊ីលីតានាងមានបំណងចង់ដើរចេញ តែវីយូណាមិនព្រម នាងលូកចាប់ដៃអ៊ីលីតាជាប់រួចនិយាយពាក្យខ្លះជាមួយនាងមុននឹងចេញទៅ។
"អ៊ីលីតាទៅណាមិនបានទាំងអស់ អ៊ីលីតាជាអ្នកនាងរបស់វីឡាមួយនេះរហូតមក បន្តទៅមុខក៏នៅតែជាអ៊ីលីតា កុំឲ្យនរណាមកដណ្ដើមកន្លែងឲ្យសោះ" វីយូណាសង្កត់សំឡេងច្បាស់ៗរួចអូសអ៊ីលីតាទៅជាមួយ យ៉ុនហ្គីងាកមកឃើញអ៊ីលីតានាយក៏ព្យាយាមងាកមុខចេញ អ៊ីលីតាអាចស្ងាត់ តែអ្នកមកជាមួយនាងប្រហែលជាអត់ទេ។
"លឺច្បាស់ៗថាខ្លួនឯងសាងកំហុសហើយមានអារម្មណ៍ខ្មាសមែនទេលោកយ៉ុន?"
"ខ្ញុំថាបងយ៉ុនគាត់មិន..."
"បិទមាត់ ខ្ញុំមិននិយាយជាមួយប្រពន្ធចុងទេ" វីយូណាសំឡក់អេនហ្សុីត្មែររួចក៏បែរមើលទៅយ៉ុនហ្គីវិញ អេនហ្សុីខាំធ្មេញខឹងនឹងភាពច្រឡើងខាងរបស់ស្រីប្លែកមុខនេះ តែនាងក៏មិនហ៊ានធ្វើអ្វី ព្រោះតែនាងខ្លាចរិទ្ធិអំណាចមាឌមាំដែលឈរជ្រែងហោប៉ៅពីក្រោយនាងឯណោះ។

800likeមុនម៉ោង10 អេតមីនផុស2ភាគបន្ត៕

ក្រសោបស្នេហ៍ចាស់Where stories live. Discover now