ស្នេហាបែកបាក់ទើបតែអាចស្រោចស្រង់ ពេលនេះអូននិងបងក៏ក្លាយជាបងប្អូននឹងគ្នាទៅវិញ...
ក្រសោបស្នេហ៍ចាស់
ភាគទី91"បងមិនខ្វល់..បងមិនទទួលស្គាល់អ្វីទាំងអស់" មិនថាអ៊ីលីតាព្យាយាមបញ្ជាក់ប្រាប់នាយបែបណា យ៉ុនហ្គីក៏បដិសេធមិនទទួលការពិតទាំងនោះដដែល។
"តែពួកយើងធ្វើខុសហើយ"
"ពួកយើងក៏ខុសតាំងពីដំបូងមកហើយ ពួកយើងផ្ដើមកាន់ដៃគ្នាទាំងគ្មាននរណាម្នាក់យល់ព្រមរឺក៏ឯកភាពសោះ ពួកយើងតស៊ូជាមួយគ្នារហូតមកដល់ពេលនេះ..បង-" យ៉ុនហ្គីកាលបើកាន់តែនិយាយរៀបរាប់ បំពង់ករគេកាន់តែតឹងថប់ អណ្ដាតក៏គ្រលាស់និយាយលែងចង់បាន គេអួលណែនទ្រូងព្រោះតែរឿងដែលកើតឡើងនាពេលនេះ បើសិននាងជាកូនរបស់អ្នកម៉ាក់គេពិតមែន ពួកគេក៏ដូចជាបងប្អូនបង្កើតអញ្ចឹង។
"កំហុសនៅលើកនេះជាកំហុសមិនដូចជាកាលពីមុនទេយ៉ុន បងនិងខ្ញុំដើរមកផ្លូវមួយដែលគ្មានផ្លូវដើរបន្តហើយយ៉ុន.."
"អត់ទេ! មិនអាចទៅជាបែបហ្នឹងទេ ទេ!" យ៉ុនហ្គីក្រវីក្បាលញាប់ហើយក៏ព្យាយាមអោបនាងកាន់តែណែនថែមទៀត អ៊ីលីតាឯណោះក្រោយពីយំយ៉ាងស្ងៀមស្ងាត់ក្នុងរង្វង់ដៃរបស់គេរួចមក ស្រីតូចក៏ព្យាយាមរើបម្រាស់ដកខ្លួនពីរង្វង់ដៃនាយតែម្ដង យ៉ុនហ្គីសឹងតែបែកទ្រូងជាពីរ កាលបើពេលនេះគេឃើញភ្នែកក្រហមរងាលរបស់នាង។
"អ៊ីលីតា" បបូរមាត់នាយឧទានហៅនាង ខណៈពេលអ្នកដែលជាដើមហេតុនៃរឿងទាំងនេះចូលខ្លួនមកម្នាក់ទៀត លោកស្រីដែលមានងារម្ដាយរបស់ពួកគេក៏ចូលមក ភ្នែកគាត់ក៏ក្រហម ទឹកភ្នែកក៏ដាមពេញភ្នែកមិនខុសពីពួកគេដែរ គាត់មើលទៅកូនៗទាំងពីរ ជាពិសេសគឺកូនស្រីដែលគាត់តែងតែបង្ហាញភាពកោងកាចនិងមាក់ងាយនាងកន្លងមករាប់មិនអស់ គាត់ថែមទាំងធ្លាប់ប្រព្រឹត្តិរឿងមិនល្អដាក់នាងទៀតផង កំហុសជាច្រើនដែលគាត់កំពុងតែស្ពាយជាប់និងខ្លួន ធ្វើឲ្យគាត់មិនទាំងហ៊ានរត់ទៅរកកូន អោបកូនតាមបំណងដែលគាត់ប៉ងនោះទេ។
"អ៊ីលីតាកូន..." គ្រាន់តែគាត់ហើបមាត់ហៅនាង ស្រីតូចក៏ក្រវីក្បាលនិងឈានជំហានរត់ចេញទៅបាត់ពីទីនោះ គាត់ព្យាយាមទៅតាមកូន តែបានតែប៉ុន្មានជំហានគាត់ក៏ដួល ដួលចុះទាំងស្រែកយំខ្លាំងៗមិនដូចជាគាត់ពីមុនសោះ។
"អ៊ីលីតាឲ្យម៉ាក់សុំទោស..អ៊ីលីតាមកវិញមកកូន អ្ហឹក" សំឡេងស្រែកដង្ហោយ ការយំសោកព្រោះចង់ទាមទារឲ្យកូនបានយល់ចិត្ត តែថាអ៊ីលីតាក៏រត់ទៅទាំងមិនងាកក្រោយតែម្ដង ចំណែកឯកូនប្រុសម្នាក់ទៀតនេះគេក៏មិនបានអាណិតគាត់ដូចគ្នា។
"លោកស្រីយំធ្វើស្អី? ស្រែករកស្អី? លោកស្រីបំផ្លាញគ្រប់យ៉ាងទាំងអស់ក្នុងជីវិតខ្ញុំ លោកស្រីចង់បំបែកខ្ញុំនិងនាងណាស់មិនអញ្ចឹងហ្អេស៎? ពេលនេះប្រហែលជាសមចិត្តហើយត្រូវទេ?" យ៉ុនហ្គីក្រោកឈរក្បែរគាត់ ស្រែកដាក់គាត់មួយទំហឹងសឹងតែបែកក្រដាសត្រចៀក លោកស្រីជាម្ដាយក៏នៅស្ងៀម មិននិយាយតបតរអ្វីក្រៅពីយំទាំងសោកស្ដាយបំផុត។
"ម៉ាក់សុំទោស..ម៉ាក់សុំទោសកូន អ្ហឹក! ម៉ាក់មិនបានចង់ឲ្យមានរឿងទាំងអស់នេះកើតឡើងទេ"
"បិទមាត់លោកស្រីទៅ! មិនថាលោកស្រីនិយាយស្អី សុំទោសស្អី ខ្ញុំក៏គ្មានថ្ងៃលើកទោសឲ្យលោកស្រីជាដាច់ខាត ស្ដាយ..ស្ដាយណាស់ដែលខ្ញុំមានឈាមមួយតំណក់ដែលជារបស់លោកស្រីក្នុងខ្លួនពេលនេះ" យ៉ុនហ្គីប្រើភាសាទ្រគោះបោះបោកដាក់គាត់រួចទើបបោះជំហានចាកចេញពីទីនោះ ទុកម្ដាយចាស់ឲ្យនៅអង្គុយយំសោកសង្រែងតែម្នាក់ឯងនៅទីនោះ គេដើរទាំងមិនងាកក្រោយព្រោះតែគេបាននិយាយពាក្យក្នុងចិត្តអស់ហើយ តាំងតែពីដើមឡើយគាត់មិនដែលធ្វើឲ្យនាយមានក្ដីសុខទេ រហូតដល់ពេលដែលគេបានជួបនិងអ៊ីលីតា តែពេលនេះគាត់ក៏ជាបញ្ហាតែមួយដែលធ្វើឲ្យគេបាត់បង់នាងទៅម្នាក់ទៀត។
(បងមិនលែងដៃអូននោះទេ អ៊ីលីតា! បើទោះជារឿងទាំងនេះអាចធ្វើឲ្យអូនស្អប់បងក៏ដោយចុះ)អាផាតមិននៅប៉េកាំង!
ហ៊ឹក! ហ៊ឺ..
ហេតុអីទៅ...
ទ្វារអាផាតមិនបិទតិចៗ មុននឹងសំឡេងយំរបស់មនុស្សម្នាក់បន្លឺឡើងមក អ្នកដែលតែងតែមើលថែរក្សាក៏ស្គាល់ភ្លាម កាលបើគ្រាន់តែលឺសំឡេងយំនោះ។ ម៉ាដាមប្រញាប់ទម្លាក់កន្ត្រកបន្លែដែលទិញពីផ្សារទំនើបនោះចុះ រួចប្រញាប់រត់ឡើងទៅកាន់ជាន់បន្ទប់ខាងលើដែលមានសំឡេងយំនោះភ្លាម កាន់តែមកជិតបន្ទប់ សំឡេងយំនោះកាន់តែលឺ។
"អ្នកនាងតូច..អ្នកនាងរបស់អុំ" ម៉ាដាមចូលមកដល់រួចក៏គោះទ្វារបន្ទប់អ៊ីលីតាព្រោះអ្នកខាងចាក់សោរជាប់មិនអាចសូម្បីតែបើកចូល គាត់ចង់ដឹងណាស់ថាតើមានរឿងអីកើតឡើងទើបបានជាអ្នកនាងរបស់គាត់យំបែបនេះ?
"ម៉ាដាម.."
"នេះអ្នកនាងតូចមានរឿងអី? ហេតុអីក៏យំបែបនេះ? ហ៊ើយ! ទៅយកសោរឲ្យយើងមក"
"ខ្ញុំថាឲ្យអ្នកនាងនៅម្នាក់ឯងសិនទៅម៉ាដាម គាត់ទើបតែជួបរឿងខ្លះមក.." លឺបែបនោះម៉ាដាមក៏ឆ្ងល់ភ្លាម គាត់ងាកមើលមកកូនចៅយ៉ុនហ្គីរួចចងចិញ្ចើមបន្តិច។
"អ្នកនាងតូចទើបតែទៅជួបប៉ាម៉ាក់បង្កើតមុននេះ ហើយម៉ាក់អ្នកនាង..ម៉ាក់នាងជាលោកស្រីម្ចាស់"
"ហ្អាស៎? ថាម៉េច?" ម៉ាដាមក៏សឹងតែទន់ជង្គង់ម្នាក់ទៀត៕រាត្រីសួស្ដី៕
YOU ARE READING
ក្រសោបស្នេហ៍ចាស់
General Fictionស្នេហាគឺអាត្មានិយម.. បងអាត្មានិយម ព្រោះបងស្រឡាញ់អូនពេក