ភាគទី29

245 11 0
                                    

ប្ដីមួយប្រពន្ធពីរ ចាំមើលជីវិតគ្រួសារពួកគេទៅជាយ៉ាងណា? អេនហ្សុីអាចថានិងសន្តិភាព តែអ៊ីលីតាប្រហែលជាអត់ទេ ខិខិ

ក្រសោបស្នេហ៍ចាស់
ភាគទី29

កាយវិការខឹងសម្បាររបស់នាយ ភាពចលាចលខុសពីអ្វីដែលគេធ្លាប់បានអះអាង គ្រប់យ៉ាងបង្ហាញច្បាស់ក្នុងក្រសែភ្នែកនារីម្នាក់ដែលមានងារជាភរិយាម្នាក់ទៀត អេនហ្សុីនាងនៅឈរស្ងៀមសំឡឹងមើលយ៉ុនហ្គីខឹងសម្បារនិងភរិយាម្នាក់ផ្សេងពីនាង ទោះបីជាវាធ្វើឲ្យនាងមានអារម្មណ៍មិនស្រួលខ្លះ តែនាងក៏ជ្រើសមិននិយាយ ព្រោះអីនាងចូលមកក្នុងរង្វង់អាពាហ៍ពិពាហ៍របស់ពួកគេក៏ដើម្បីតែពាក្យសន្យាថាជួយតែប៉ុណ្ណោះ។
"បងនិងអ៊ីលីតាបានពិសារអាហារពេលល្ងាចរួចហើយរឺនៅ? អូនបានធ្វើអាហារបារាំងចាំបងនិងអ៊ីលីតាច្រើនណាស់" នាងមិនបានសួរនាំចង់ដឹងរឿងរវាងពួកគេទាំងពីរនាក់នោះទេ តែនាងក៏លើករឿងអាហារពេលល្ងាចមកនិយាយជំនួសវិញ យ៉ុនហ្គីកំពុងតែខ្នក់ខ្នាញ់និងអ៊ីលីតាក៏ប្រែទឹកមុខមកជាញញឹមដាក់អេនហ្សុីបន្តិច គេទម្លាក់ដៃកាន់ប៉ះស្មាអេនហ្សុីបន្តិច គេក៏មានអារម្មណ៍ថាក្រែងចិត្តនាងដែរ គិតសព្វៗទៅគេមិនគួរណានាំនាងមកពាក់ពន្ធ័និងរឿងមួយនេះទេ នាងជាក្មេងល្អ ឆ្លាត ស្រស់ស្អាតទាំងកាយទាំងចិត្ត គេមិនគួរណាធ្វើដោយខ្វះការពិចារណាបែបនេះសោះ។
"បងមិនឃ្លានទេអេនហ្សុី បងក៏សុំទោស..ដែលឲ្យអេនហ្សុីរៀបចំអាហារខក" អេនហ្សុីមើលមុខគេ រួចក្រវីក្បាលទាំងញញឹមស្រស់ បង្ហាញប្រាប់គេថានាងមិនបានប្រកាន់ខឹងគេអីនោះទេ។
"អញ្ចឹងបងឡើងទៅគេងចុះ ចាំខ្ញុំឲ្យគេលើកតែយកទៅជូនបង យប់យន់ត្រជាក់បែបនេះ បើបងនៅក្រៅយូរមិនល្អដល់សុខភាពនោះទេ" អេនហ្សុីនាងមិនធ្លាប់ដែលមានគ្រួសារទេ តែនាងក៏បែរជាអាចបំពេញតួនាទីបានយ៉ាងល្អ យ៉ុនហ្គីក៏ងក់ក្បាលតបនិងសម្ដីនាង ដៃមាំកាន់អង្អែលក្បាលអេនហ្សុីបន្តិច មុននិងនាំខ្លួនដើរកាន់ឈើច្រត់ឡើងទៅខាងលើ អេនហ្សុីឯណោះនាងក៏នៅចាំមើលទាល់តែយ៉ុនហ្គីផុតពីក្រសែភ្នែកទើបនាងត្រឡប់ទៅកាន់ផ្ទះបាយវិញ។
ក្រឹប!ក្រឹប..
សម្រឹបជើងបង្អូសវែងៗរបស់យ៉ុនហ្គី លឺព្រមនិងសំឡេងអ្វីម៉្យាងលាន់ក្រឹបៗ នាយបង្អង់ដំណើរតិចៗ មុននឹងឈប់ព្រោះដើម្បីឲ្យប្រាកដចិត្តថាសំឡេងនាយលឺនោះលឺពីខាងណាឲ្យច្បាស់។
ក្រឹប!
ច្បាស់ការណ៍តែម្ដង ម្ដងនេះមិនមែនមកតែសំឡេង តែក៏ពន្លឺព្រិចៗមកជាមួយផង កាន់តែឲ្យយ៉ុនហ្គីច្បាស់ថាវាជាសំឡេងនិងការប្រតិបត្តិរបស់កាំមេរ៉ាថតរូប ហើយវាក៏លឺចេញពីបន្ទប់ដែលអ៊ីលីតាសម្រាកនោះឯង មិនចាំយូរនាយក៏ប្រញាប់រុញទ្វារបន្ទប់នាងចូល។
"កំពុងតែធ្វើស្អី?!"
"ព្រះអើយ! ភ័យលួសព្រលឹងអស់" យ៉ុនហ្គីចូលមកមិនឲ្យសញ្ញា ហើយថែមទាំងស្រែកគំហកដាក់អ៊ីលីតាមួយទំហឹងទៀត ទោះបីជាអ្នកព្រលឹងព្រលះគ្រប់ក៏នៅតែភ្ញាក់ដែរ មិនមែនតែអ្នកព្រលឹងខ្សោយទេ។
"មានការអីបានជាចូលមកមិនគោះទ្វារ?" អ៊ីលីតាព្យាយាមសម្រួលអារម្មណ៍រួចងាកទៅឆ្លើយហីៗដាក់យ៉ុនហ្គី ដៃនាងក៏ចុចវាសថេបលេតនៅលើតុនោះធ្វើមិនដឹង យ៉ុនហ្គីកាន់តែនឹកខឹង គេស្អប់បំផុតអ្នកដែលមាត់និយាយជាមួយគេ តែអារម្មណ៍បែរជាផ្ដោតទៅលើអ្វីផ្សេង។
"លឺយើងសួរទេថានាងកំពុងតែធ្វើស្អី?" យ៉ុនហ្គីមិនមានអារម្មណ៍ថាខ្លួនឯងខុស គេនៅតែជជីកសួរមិនឈប់ថាប្រពន្ធសម្អប់នេះធ្វើអ្វីទាំងយប់?
"អូ! គឺកំពុងតែខលTinderលេង" អ៊ីលីតានិយាយសម្ដៅទៅលើអេបដែលប្រើប្រាស់ក្នុងការទាក់ទងរកគូស្នេហ៍នៅលើប្រពន្ធ័អនឡាញ ហើយវាក៏ជាចម្លើយដែលនាំឲ្យយ៉ុនហ្គីគេឆេះដុំកាន់តែខ្លាំងជាងមុនទៅទៀត។
"ខលលេង? អូ! អញ្ចឹងមានន័យថាមុននេះនាងថតរូបដើម្បីផ្ញើឲ្យប្រុសចាស់ៗដើម្បីបោកពួកវាយកលុយមែនទេ? នាងក៏មានចំណង់ បោកបានតែប្រុសចាស់ៗបែបហ្នឹង"
"អូ! នេះបងក៏ទទួលស្គាល់ថាខ្លួនឯងជាប្រុសចាស់ក្នុងចំណោមពួកគេដែរមែនទេ?" អ៊ីលីតាឆ្លើយតបផាំងៗដាក់យ៉ុនហ្គី មុននឹងក្រោកកាន់កាំមេរ៉ាហ្វីមដែលនាងថតមុននោះ តែមិនទាន់បានដករូបចេញផង យ៉ុនហ្គីក៏ស្រវ៉ាទាញវាមកគប់ចេញទាំងកំហឹង។
"នាង..នាងហ៊ានណាស់អ៊ីលីតា មុននិងហាច់ហើរទៅណា ធ្វើស្អី គិតផងថានាងមិនទំនេរ នាងមានប្ដី"
"ប្ដីប្រពន្ធអី?"
"បើខ្ញុំនិងបងគ្មានអេតាសុីវិលជាមួយគ្នាផង" អ៊ីលីតាស៊កពាក្យសម្ដីដាក់គេយ៉ាងទំនង ដំណើរល្វត់ល្វន់របស់នាងត្រូវគេបញ្ឈប់ដោយការទាញបែរមក យ៉ុនហ្គីទម្លាក់បបូរមាត់ថើបនាង បឺតជញ្ជក់មិនដកមាត់ តក់ក្រហល់ដូចជាគុំកួនផង នេះបើលេបទាំងនាងបាន គេប្រហែលជាលេបហើយ។

650like មុនម៉ោង10 អេតមីនផុសភាគបន្ត បើបានលើសច្រើនជាងនិងទៀតចាំអេតមីនពិចារណាដាក់2ភាគ ហិហិ៕

ក្រសោបស្នេហ៍ចាស់Where stories live. Discover now