ស្រួលបួលជាមួយអូនតួតិច ក្រែងបានផូងក្នុងផ្សារទាំងអស់គ្នា
ក្រសោបស្នេហ៍ចាស់
ភាគទី36"នែ.."
"អ៊ីលីតា" យ៉ុនហ្គីអស់វាចាត្រង់ថាអ៊ីលីតានាងលែងក្លបខ្លាចរិទ្ធិអំណាចគេ ពេលនេះនាងហ៊ានទាំងតមាត់គេកណ្ដាលហ្វូង កណ្ដាលវាល មិនតែប៉ុណ្ណឹងនាងនៅហ៊ានដើរចេញទៅចោលគេទៀត នាយប្រញាប់ទាញឈើច្រត់ដើរទៅតាមពីក្រោយនាងមិនឈប់ តែពេលនោះក៏មានមនុស្សម្នាក់លូកដៃចូលមកកាន់អោបស្មាគេជាប់។
"អូ! អេនហ្សុី?" យ៉ុនហ្គីបង្ហាញភាពភ្ញាក់ផ្អើលបន្តិច កាលបើសុខៗក៏ឃើញមានប្រពន្ធម្នាក់ទៀតមករកគេ អេនហ្សុីនាងញញឹមរាក់ទាក់យ៉ុនហ្គីយ៉ាងស្រទន់។
"បងមកទីនេះធ្វើអីដែរ? មានការងារអីនៅម្ដុំនេះមែនទេ?" អេនហ្សុីសួរនាំទៅកាន់ស្វាមី ព្រមទាំងងាកភ្នែកមើលជុំវិញនោះ យ៉ុនហ្គីគេក៏រៀងអេះអុញបន្តិច ត្បិតនៅពីមុខអេនហ្សុីគេតែងតែមានៈថាមិនយកចិត្តទុកដាក់និងអ៊ីលីតាទេ ពេលនេះគេក៏គួរតែប្រកាន់ខ្ចាប់នូវការគិតបែបនោះដែរ។
"បងមានការងារត្រូវជួបគេបន្តិច គាប់ជួនមកដល់បានជួបអូនល្មម និយាយអ៊ីចឹងអេនហ្សុីបានញ៊ាំអីហើយរឺនៅ? បើនៅបងជូនទៅញ៊ាំល្អទេ?" អេនហ្សុីប្ដូរពីការកាន់ស្មា មកជាអោបដៃគេជាប់ នាងញញឹមស្រស់ដូចជាមិនបានគិតដេញដោលរឺឆ្ងល់អ្វីទាល់តែសោះ នាងកាន់តែធ្វើបែបនោះ យ៉ុនហ្គីកាន់តែមានអារម្មណ៍ថាខុសនិងនាង កាន់តែគិតថានាងមិនសមមកប្រឡាក់ប្រឡូសនិងទំនាក់ទំនងរញ៉េរញ៉ៃរបស់គេទេ។
"អូនមិនសូវឃ្លានទេ តែចង់សម្រាកជាង ពួកយើងទៅផ្ទះវិញទៅល្អទេ? បងក៏គួរតែសម្រាកដែរ ជើងកំពុងតែឈឺ ដើរច្រើន មានចលនាច្រើនវាមិនល្អនោះទេ" អេនហ្សុីរៀបរាប់ក្បោះក្បាយ ហាក់ខ្វល់ខ្វាយជាមួយនិងគេខ្លាំង គិតមកដល់ចំណុចនេះនាយក៏មានចិត្តងាកភ្នែកមើលទៅនាងល្អិតដែលចិត្តខ្លាំងដើរចេញទៅមុននោះ គ្រាន់តែគេងាកទៅឡានដែលអ៊ីលីតាចតទុកនោះក៏បើកចេញទៅល្មម បើកចេញទាំងក្នុងល្បឿនលឿនគួរឲ្យបារម្ភផងទៀត។
"ចំជាព្រហើនមែន" យ៉ុនហ្គីសង្គ្រឺតធ្មេញខឹងនិងនាងភរិយាម្នាក់ទៀតដែលទើបបង្ហោះឡានចេញទៅបាត់ លឿនដូចជារន្ទះ អេនហ្សុីនាងក៏ងាកមើលតាមគេ មើលទាំងមិនបាច់ជជីកសួរទេ ត្បិតនាងក៏បានឃើញផ្ទាល់ភ្នែកថាមុននេះនាយមកជាមួយនិងនរណា។
"តោះយើងទៅវីឡាវិញទៅ ចាំអូនបើកឡានណា៎" មិនបង្អង់យូរអេនហ្សុីនាងក៏ប្ដូរប្រធានបទ ដៃស្រឡូនក៏អោបអូសនាំយ៉ុនហ្គីទៅជាមួយតែម្ដង នាងតូចញញឹមតែនិងមុខយ៉ុនហ្គី តែភ្នែកក៏ងាកបែរមើលទៅធុងសម្រាមដែលខ្លួនបោះចោលរបស់បញ្ញើរបស់ដុងហាមុននោះ ក្នុងចិត្តក៏មានគំនិតខឹងនិងអ្នកទទួលកាដូនោះ។
(នាងមិនច្បាស់លាស់ជាមួយនរណា នាងមិនសាកសមនិងនរណាទាំងអស់អ៊ីលីតា)
YOU ARE READING
ក្រសោបស្នេហ៍ចាស់
General Fictionស្នេហាគឺអាត្មានិយម.. បងអាត្មានិយម ព្រោះបងស្រឡាញ់អូនពេក