ភាគទី19

244 10 0
                                    

លាភាពរីករាយ ជួបគ្នាជាមួយភាពសោកសៅ

ក្រសោបស្នេហ៍ចាស់
ភាគទី19

យ៉ុនហ្គីពោលច្បាស់ៗប្រាប់ម្ដាយដែលជាចាស់ទុំ គេបានដឹងលឺពីបំណងរបស់ម្ដាយរួចហើយថាគាត់មិនព្រមឲ្យនាយយកអ៊ីលីតាមកធ្វើជាប្រពន្ធនោះទេ តែគេជាកូនប្រុស គេជាមេគ្រួសារ អញ្ចឹងគេក៏មានសិទ្ធសម្រេចនូវរឿងទាំងអស់នេះ។
"ហេតុអី?"
"ដឹងហើយ លឺហើយ មកមើលឃើញច្បាស់ហើយថានាងនេះវាហាច់ វាឲ្យដៃគេដល់ថ្នាក់ហ្នឹងទៅហើយ ប្រុសយ៉ុននៅចង់ពាក់ពន្ធ័ ចង់លើកវាឡើងទ្រើងដល់ណាទៀត សង្ស័យតែជាស្រីឥតកេរ្តិ៍ខ្មាសកាត់តាមមេបាវាផងក៏មិនដឹង"
"ប៉ុណ្ណឹងបានហើយលោកស្រី!" សម្ដីចាក់ដោតរបស់ម៉ាក់យ៉ុនហ្គីក៏ហាក់ដុតបញ្ឆេះកំហឹងបុរសម្នាក់ដែលនៅស្ងាត់មាត់ មិនហ៊ានលូកលាន់និយាយឯណោះ មិនមែនគេខ្លាច តែគេមិនចង់នាំបញ្ហាកាន់តែច្រើនឲ្យអ៊ីលីតា តែថាបើតាមការមើលងាយរបស់ស្ត្រីចំណាស់នេះ គេមិនអាចនៅអោបដៃមើលនរណាម្នាក់ធ្វើបាបអ៊ីលីតារបស់គេទេ។
"អ៊ីលីតានាងមានមេបាជានរណា វាមិនទាក់ទងអីនិងលោកស្រីទេ នាងមានកិត្តិយស នាងក៏មានភេទដូចលោកស្រីដែរ បើសិនជាលោកស្រីស្អប់ខ្ពើមអ៊ីលីតាណាស់ លោកស្រីគួរតែនិយាយប្រាប់កូនប្រុសលោកស្រីទៅ មនុស្សម្នាក់ដែលក្រវែលប្អូនស្រីខ្ញុំមិនឈប់ ធ្វើឲ្យនាងដាក់ចិត្តស្រឡាញ់ តែគ្មានសូម្បីតែភាពជឿជាក់ឲ្យនាងទេ" ដុងហានិយាយចប់ក៏ចោលភ្នែកមើលទៅយ៉ុនហ្គីឯណោះ នាយមិនបាននិយាយអីទាំងអស់ កូនចៅដែលចូលមកក៏រើសយកឈើច្រត់មកឲ្យនាយ យ៉ុនហ្គីក៏ងាកបែរក្រោយបំណងចង់ដើរចេញ តែគេក៏មិនចេញទាំងដៃទទេដែរ។
"យកអ្នកនាងពួកឯងមក.."
"អញ្ជើញអ្នកម៉ាក់" យ៉ុនហ្គីពោលម៉ាត់ៗមិនថាដាក់កូនចៅរឺម្ដាយនាយបង្កើត គេមិនសូម្បីតែងាកភ្នែកមើលទៅអ៊ីលីតា មិនខ្វល់ថានាងព្រមមកតាមកូនចៅគេរឺក៏អត់ទេ បំណងគេ បើសិនជាគេចង់បាននាង ទោះជាត្រូវបង្ខិតបង្ខំនាងថ្នាក់ណាក៏គេត្រូវតែយកមកឲ្យបាន។
"អ៊ីលីតា..ពួកឯងកុំប៉ះពាល់នាង" ឃើញកូនចៅយ៉ុនហ្គីចូលមកចាប់ក្រៀកនាង ដុងហាក៏មិននៅស្ងៀមប្រញាប់ចូលទៅបំណងចង់រំដោះនាងមក វាមិនសមហេតុផលទេដែលពួកគេចាប់ក្រៀកនាងចេញទៅទាំងបែបនេះ។
"បងដុងហា..កុំអី"
"ខ្ញុំមិនអីទេ.." អ៊ីលីតាលាដៃឃាត់ដុងហា ឃាត់គេទាំងទឹកភ្នែកនៅដាមពេញថ្ពាល់ តែនាងក៏នៅបង្ខំខ្លួនឯងឲ្យញញឹមមករកគេបាន ញញឹមទាំងរាងកាយបណ្ដោយឲ្យកូនចៅយ៉ុនហ្គីអូសនាំនាងទៅ ស្រីតូចមើលគេជាប់រហូតព្រមជាមួយនិងបបូរមាត់បើកម្ហបៗនិយាយពាក្យលាក់ក្នុងចិត្តទៅកាន់គេ។
(មិនដឹងថាពួកយើងអាចមានឱកាសជួបគ្នាទៀតរឺក៏អត់ទេ តែឲ្យខ្ញុំសុំទោសផងបងដុងហា)

ភឹប!
រាងកាយអ៊ីលីតាត្រូវរុញចូលក្នុងឡាន មុននឹងកម្លាំងបិទលាន់គ្រាំងពីខាងក្រៅ អ៊ីលីតានាងអាចសំឡឹងមើលឃើញបុរសគូដណ្ដឹងនាងកំពុងតែអង្គុយនៅបាំងម្ខាង អង្គុយស្ងៀមទាំងដឹងលឺហើយថារាងកាយនាងនាពេលនេះគឺហ៊ុមពទ្ធ័ត្រឹមតែក្រណាត់ភួយស្ដើងមួយតែប៉ុណ្ណោះ វាបិទបាំងបានពិតមែន តែបើមើលជិតរាងកាយស្រឡូនស្រឡៅរបស់នាងក៏និងបង្ហាញច្បាស់និងភ្នែកតែម្ដង។
"អរគុណបង..អរគុណដែលមិនលុបចោលមង្គលការពួកយើង អរគុណដែលបងនៅបន្តសន្យាដែលមាន.."
"ឆាប់ចេញឡានភ្លាមទៅ" យ៉ុនហ្គីមិនព្រមឆ្លើយតបនិងសម្ដីអរគុណរបស់គូដណ្ដឹងទេ គេទុកសម្ដីនាងដូចជាខ្យល់ គ្មានតម្លៃអីសូម្បីតែបន្តិចសោះ។
"គិតទៅណាដែរទាន៎ប្រុស?" យ៉ុនហ្គីក៏ដកភ្នែកពីការចុចទូរសព្ទ័រួចបែរងាកមើលទៅតៃកុងឡានជំនិតរបស់ខ្លួនឯណោះ អ៊ីលីតាឯណេះនាងក៏មានតែចុកទ្រូង ព្រោះនាងដឹងថានាងនិយាយអីក៏មិនចូលត្រចៀកគេដែរ។
"ទៅព្រះវិហារ យើងគិតថាពិធីគួរតែធ្វើនៅថ្ងៃនេះទាន់នៅក្ដៅៗ ម៉្យាង..យើងចង់ឲ្យលោកឪលាងជម្រះភាពស្អុយគគ្រក់របស់ស្រីម្នាក់នេះខ្លះ យើងមិនអាចយកប្រពន្ធជាប់ប្រឡាក់ពីអ្នកដទៃទេ"
"យ៉ុនហ្គី!"

650មុនម៉ោង10 អេតមីនផុសមួយភាគទៀត៕

ក្រសោបស្នេហ៍ចាស់Where stories live. Discover now