មកហើយៗ ក្រោយមើលបងស្អាតរួច យើងមកអានរឿងបន្ត ខិខិ
ក្រសោបស្នេហ៍ចាស់
ភាគទី75,76រសៀលថ្ងៃជ្រេនាថ្ងៃដដែល ឡានក្រុងធ្វើដំណើរចាកចេញពីកណ្ដាលទីក្រុង សម្ដៅឆ្ពោះទៅរកតំបន់ដាច់រយលាមួយដែលខាងសាលាបានដាក់ផែនការនៃការស្រាវជ្រាវមកឲ្យពួកគេ គ្រប់គ្នានៅលើឡានក៏នាំគ្នាសម្រាក អ្នកខ្លះក៏គេង អ្នកខ្លះក៏អានសៀវភៅ។
"មិនគិតដេកនៅសិនទេនាងល្អិត?"
"គេថតរូបទុកសិន មីនៗមើលនួក៎" អ្នកដែលមិនអាចស្ងប់អារម្មណ៍ចូលដេកបានហើយក៏នៅអង្គុយចុចកាំមេរ៉ាថតផ្ដិតរូបរាប់ពាន់ប៉ុស្តិ៍ចាប់តាំងពីឡានចាប់វិលកង់មក ហើយម្នាក់នោះក៏គ្មាននរណាឡើយក្រៅពីខេតលីន។
"មិនអាចទប់អារម្មណ៍និងទៅស្គាល់ប្រាសាទនោះមែនទេ?"
(ហិហិ ខ្លួនឯងដឹងចិត្តគេជាងអ្នកណាទាំងអស់)
ជីមីននិងខេតលីនដែលនៅអង្គុយបាំងខាងមុខក៏ជជែកគ្នាពីនេះពីនោះ ខេតមិនគេង ជីមីនក៏មិនគេងដូចគ្នា គេងនៅអង្គុយកំដរនាង ព្យាយាមស្ដាប់នាងនិយាយរៀបរាប់ពីរឿងប្រវត្តិសាស្ត្រដែលពីមុនគេគ្មានចំណូលចិត្តសោះ។
"ដឹងទេ?" នៅសុខៗអ្នកនៅបាំងខាងក្រៅពួកគេក៏និយាយគ្នាម្ដង អ៊ីលីតានិងយ៉ុនហ្គីឯណោះក៏មិនដេកដូចគ្នា មិនមែនព្រោះពួកគេមិនងងុយទេ តែអ៊ីលីតាមិនចង់ដេកត្បិតខ្លាចគេកេងចំណេញមកលើនាង ពេលនាងគេងលក់។
"បើនិយាយពីលោក ខ្ញុំមិនចង់ដឹងទេ" មិនថាយូរថ្ងៃប៉ុន្មាន អ៊ីលីតានៅតែប្រកាន់ចារិកកាចឆ្នាស់ដាក់យ៉ុនហ្គីមិនលែង តែអាចនិយាយបានថាមកពីហេតុផលនេះឯងដែលយ៉ុនហ្គីដកចិត្តពីនាងមិនបាន។
"ជីមីនពីដើមមកគេស្អប់មុខវិជ្ជាប្រវត្តិវិទ្យាជាងគេ តែមើលគេនាពេលនេះចុះ គេមកអង្គុយស្ដាប់ខេតលីននិយាយរៀបរាប់ មុខមាត់ក៏ញញឹមជាប់មិនលែងតែម្ដង" លឺយ៉ុនហ្គីនិយាយទើប អ៊ីលីតានាងអើតមើលទៅពីគេតាមចន្លោះកៅអី គ្រប់យ៉ាងដូចជានាយនិយាយពិតមែន ជីមីនមើលទៅនាងមិនដាក់ភ្នែក មើលផងញញឹមផងប្រៀបដូចជារសជាតិនៃស្នេហ៍ដំបូង។
"ហើយការបោះជំរុំលើកនេះ គេក៏ជាអ្នកផ្ដើមនិងឧបត្ថម្ភគម្រោងទាំងអស់ ឲ្យតែពួកគេបានទៅទីនោះ ទីកន្លែងដែលខេតតែងរអ៊ូប្រាប់គេថាចង់ទៅ"
"និយាយរៀបរាប់ពីគេអញ្ចឹង លោកមិនខ្មាសដែលខ្លួនឯងអាត្មានិយម មិនធ្វើខ្លួនឲ្យល្អដូចជាគេទេ?" អ៊ីលីតាក៏មើលមុខនាយចំៗ មុននឹងចាប់ផ្ដើមស្ដីថាឲ្យមិនទុកមុខតែម្ដង ជីមីននិងខេតដែលកំពុងតែជជែកគ្នាក៏បញ្ឈប់រួចងាកមកមើលពួកគេពីខាងមុខតែម្ដង។ យ៉ុនហ្គីសំឡឹងមុខអ៊ីលីតា ខួរក្បាលក៏ពិចារណាការចង់បានតាមរយៈសម្ដីរបស់នាង អ៊ីលីតាក៏បែរមុខចេញពីនាយ។
(ពួកយើងមកដល់ទីតាំងហើយ)
ស្ថានការណ៍មិនទាន់ល្អនៅឡើយ ពួកគេក៏មកដល់កន្លែងដែលពួកគេត្រូវបោះជំរុំបាត់ គ្រប់គ្នានៅក្នុងឡានក៏ក្រោក បូករួមទាំងអ៊ីលីតាម្នាក់ទៀតផង។
"ជៀសជើង តិចខ្ញុំជាន់បាក់ជើងម្ខាងទៀត" អ៊ីលីតានិយាយទាំងគម្រោះគម្រើយដាក់អ្នកដែលអង្គុយជិតបង្កើយជាមួយនាង ស្រីតូចក្រឡងជើងយ៉ុនហ្គីរួចក៏ស្ពាយកាបូបចេញទៅបាត់តែម្ដង។
"ចាំខ្ញុំផងបងអ៊ីលីតា"
"មីនៗជៀសជើងឲ្យគេបន្តិចណា៎ បងអ៊ីលីតា!!!" ឃើញអ្នកម្ខាងទៀតប្រញាប់ប្រញាល់ចេញ ខេតលីននាងក៏ប្រញាប់ស្ពាយកាតាបកាំមេរ៉ានិងកាបូបចេញទៅតាមគេដែរ ។ នៅទីនេះក៏នៅសល់តែជីមីននិងយ៉ុនហ្គី ម្នាក់អង្គុយមើលមុខម្នាក់ទៀតដែលមានទឹកមុខមិនស្រស់បស់ទាល់តែសោះ។
"យើងថាលោកគួរតែគិតគូរហើយ មនុស្សស្រីមិនងាយនិងលួងលោមឡើយបើនាងខឹងខ្លាំង ដូចជាអ្នកនាងអ៊ីលីតានេះ បើលោកមិនប្រញាប់ចាត់ការ ខ្ញុំថាមួយឆ្នាំទៀតក៏មិនទាន់បាត់ខឹងដែរ" ជីមីនលើកដៃគោះស្មាសម្លាញ់តិចៗ មុននឹងដើរចេញពីកន្លែងអង្គុយទៅម្នាក់ទៀត យ៉ុនហ្គីឯណេះក៏នៅស្ងៀមគិតពិចារណា រួចនាំខ្លួនចេញទៅដែរ។
YOU ARE READING
ក្រសោបស្នេហ៍ចាស់
General Fictionស្នេហាគឺអាត្មានិយម.. បងអាត្មានិយម ព្រោះបងស្រឡាញ់អូនពេក