ភាគ13

274 10 0
                                    

ក្រសោបស្នេហ៍ចាស់
ភាគទី13

"នាងឯង.." លោកស្រីម៉ាក់យ៉ុនហ្គីបង្ហាញភាពខឹងសម្បារនិងសម្ដីដែលគាត់គិតថាជាសម្ដីអត់កេរ្តិ៍ខ្មាស វាក៏កាន់តែយ៉ាប់កាលបើគាត់លឺវាចេញពីមាត់របស់ក្មេងស្រីដែលគាត់កំពុងតែមិនពេញចិត្តផង។
"នាងចង់ឈ្នះយើងដល់ថ្នាក់បន្ទាបបន្ថោកខ្លួនឯងថាជាពពួកស្រីបនអ៊ីចឹងហេស៎? ចំជាអត់កេរ្តិ៍ខ្មាសពិតមែន មិនដឹងជាកូនយ៉ុនយកភ្នែកម្ខាងណាមកមើលឃើញថានាងល្អនោះទេ" បើមើលតាមសភាពជាក់ស្ដែង នាងគ្មានភាពល្អអីក្នុងចិត្តរបស់គាត់ទេ សូម្បីតែ1ភាគរយក៏គ្មានដែរ។
"ចុះបើសិនជាខ្ញុំមិនបន្ទាបខ្លួន អ្នកម៉ាក់អាចនឹងបើកចិត្តទទួលខ្ញុំបានដែរទេ? អត់ទេ ត្រូវទេ?" អ៊ីលីតានាងមិនបញ្ឆិតបញ្ឆៀងដូចជាស្ត្រីចំណាស់បានរំពឹងនោះឡើយ គាត់ខំតែគិតថានាងម្នាក់នេះឌឺដងច្បាស់ជាមានបំណងចង់បានអ្វីផ្សេងមិនខានឡើយ តែពេលនេះគាត់ក៏គិតខុសទាំងស្រុង។
"ខ្ញុំមិនមែនជាកូនអ្នកមានលុយ មានពូជពង្សមកពីណាទេ ខ្ញុំមានតែបាតដៃទទេ មានតែភាពស្មោះត្រង់នឹងចិត្តស្មោះជូនបងយ៉ុនទេ ខ្ញុំចង់ជម្រាបម៉ាក់តែប៉ុណ្ណឹងទេ" នាងតូចនិយាយរៀបរាប់ប្រាប់តាមអ្វីដែលម៉ាក់គូដណ្ដឹងចង់ដឹង រួចនាងក៏អោនគំនាបដាក់គាត់ មុននឹងដើរចូលទៅកាន់បន្ទប់ខាងក្នុងវិញ។
លោកស្រីម៉ាក់យ៉ុនហ្គីក៏នៅឈរស្ងៀមទ្រឹងមិននិយាយអ្វីទាំងអស់ គាត់នៅឈរគិតពីសម្ដីដែលអ៊ីលីតាបាននិយាយមុននោះ ទឹកមុខគាត់ក៏មិនបានប្រែប្រួលអ្វីទាល់តែសោះ តែក៏មិនប្រាកដថាចិត្តរបស់គាត់មិនប្រែប្រួលនោះដែរ។

ក្រឹប!
ត្រឡប់មកមើលនាងល្អិតកូនប្រសារជើងល្អឯណេះវិញ នាងទាញទ្វារបន្ទប់បិទជិត ក្រោយពីនិយាយពាក្យដែលខ្លួនចង់និយាយរួចមក ទ្រូងក៏បានធូរស្រាលបន្តិច តែកាលបើចូលមកក្រឡេកឃើញទឹកមុខសោកសៅរបស់យ៉ុនហ្គីភ្លាម នាងក៏តានតឹងចិត្តជាថ្មី។
"ដេតឌី!"
"អរ៎! អូនមកវិញហើយហ្អេស៎?" គ្រាន់តែលឺនាងហៅដោយប្រើសព្វនាមជាកម្មសិទ្ធិភ្លាម នាយក៏ប្រញាប់ងាកបែរទៅរកនាង រួចបញ្ចេញស្នាមញញឹមបែបស្ងួតបន្តិច នាងតូចចូលមកព្រមជាមួយនិងកាហ្វេមួយកែវដាក់លើតុ ចំណែកដៃម្ខាងទៀតក៏បើកកិតុដាក់កញ្ចប់បារីមួយក្នុងនោះ យ៉ុនហ្គីក៏ញញឹមរួចក្រពាត់ដៃអោបចង្កេះគូដណ្ដឹងសំណព្វបន្តិច។
"អូនក៏ដឹងថាមន្ទីរពេទ្យគេហាមដេតធីមិនឲ្យជក់បារីទេ"
"តែពេលដេតឌីជក់បារី ដេតឌីក៏នឹងឈប់គិតរឺមានបំណងចង់ទៅធ្វើការងារគ្រោះថ្នាក់ទៀត អ៊ីចឹងពីពេលនេះអូនក៏នឹងទិញបារីមួយថ្ងៃមួយដើមឲ្យដេតឌី ដើម្បីឲ្យដេតឌីឈប់ទៅណាឆ្ងាយនិងធ្វើរឿងគ្រោះថ្នាក់ទៀត។
"តែអូនក៏ដឹងថាបារីវាមិនល្អសម្រាប់សុខភាពបង?"
"វានៅល្អជាងឲ្យបងទៅមានគ្រោះថ្នាក់ដូចជាថ្ងៃនោះ អូន..អូនទ្រាំឃើញសភាពដេតឌីក្នុងបន្ទប់បែបនោះមិនបានទៀតនោះទេ.." សម្ដីនិយាយរបស់នាងក៏នាំឲ្យគេមានភាពងឿងឆ្ងល់ គេទាញនាងចេញពីការអោបមករួចសំឡឹងមើលភ្នែកមូលក្រឡង់ដូចជាកូនតុក្កតាខ្លាឃ្មុំ។
"មុននេះអូននិយាយថាមិច?!" អ៊ីលីតានាងមិនបានឆ្លើយតប តែក៏លូកដៃកាន់ក្រសោបមុខសង្ហាគូដណ្ដឹងជាប់ ទម្លាក់បបូរមាត់ថើបគេ ព្រោះតែការថើបវាផ្អែមល្ហែមនិងទន់ភ្លន់ពេក ទើបអ្នកកំពុងឆ្ងល់ត្រូវទុកចម្ងល់មួយឡែក រួចបែរតបស្នងនិងផ្ដួលនាងឲ្យដេកលើគ្រែក្បែរគេ អ៊ីលីតាថើបបបូរមាត់យ៉ុនហ្គីព្រមជាមួយនិងក្រសែភ្នែកបង្កប់នូវអារម្មណ៍ពោរពេញដោយក្ដីស្រឡាញ់ពេញប្រៀប។

ម៉ោង12និង30នាទីយប់..
រាងកាយតូចស្រឡូនដើរលើដងវិថីតែម្នាក់ឯង ដើរជាមួយនិងភាពរងាកំព្រាពេញប្រៀបក្នុងទ្រូង ដងវិថីដែលនាងធ្លាប់តែដើរជាគូនិងបុរសដែលជាគូគ្រងនៃជីវិត តែពេលនេះនាងក៏ត្រូវទម្លាប់ដើរទៅមកតែម្នាក់ឯង ចាប់ពីពេលនេះទៅហើយ។
"ខ្យល់អាកាសត្រជាក់ធ្លាក់មកបណ្ដើរៗហើយ មិនយូររដូវធ្លាក់ព្រិលក៏នឹងចូលមកដល់ ពួកយើងអាចនិងមានឱកាសបានអោបគ្នាក្រោមព្រិលដូចសន្យាទេ?" អ៊ីលីតានិងយ៉ុនហ្គីធ្លាប់បានសន្យាគ្នាតាំងពីប៉ុន្មានឆ្នាំមុនថា កាលណាបើមានព្រិលធ្លាក់ ពួកគេនឹងអោបគ្នា ស្បថស្បែសន្យាយកព្រិលសថ្លានោះជាសាក្សី ហើយខែធ្លាក់ព្រិលប៉ុន្មានឆ្នាំក៏រំលងរហូត ព្រោះតែការប្រែប្រួលនៃអាកាសធាតុ តែពេលនេះក៏មានការព្យាករណ៍ថាឆ្នាំនេះអាចនឹងមានព្រិលធ្លាក់ នាងសប្បាយចិត្តហើយក៏ពិបាកចិត្តក្នុងពេលតែមួយដែរ។
"មិនអីទេ! បើបងដើរមិនកើតអូននឹងធ្វើជាជើងសម្រាប់បង អូននឹងនាំបងទៅគ្រប់ទីកន្លែងជាមួយគ្នា" អ៊ីលីតាប្ដេជ្ញាជាមួយនិងខ្លួនឯង នាងក៏បោះជំហានឈានបំណងចង់បោះជំហានរត់ទៅនឹងអាលបានទៅដល់ម៉ាតតូចក្បែរនោះ តែនាងក៏បុកនឹងទ្រូងមនុស្សម្នាក់។
"អេ៎! នេះគឺនាងក្មេងដែលចៅហ្វាយបញ្ជាមកតើ? ស្អាតគ្រាន់បើ លឺថាជាស្រីបនផង" ពាក្យថាស្រីបនមួយម៉ាត់ក៏ហាក់ដូចជាទះកំផ្លៀងអ៊ីលីតាឲ្យដួលអ៊ីចឹង ព្រោះពាក្យនេះនាងមិនដែលនិយាយទៅកាន់នរណាឡើយ ក្រៅពីមនុស្សម្នាក់កាលពីថ្ងៃមិញ។
"សប្បាយជាមួយបងៗមួយទឹកពីរទឹកលេងទេ?"
"អត់ទេ..អត់ទេលែងយើង អឹស លែង" អ៊ីលីតាប្រញាប់កិលខ្លួនថយក្រោយ ខណៈទ្រូងនាងចាប់តឹងថប់ ស្រីតូចលូកដៃទប់ទ្រូងខ្លួនឯងញាប់ ភ្នែកស្រវឹងខណៈសំឡេងវាយដំបន្លឺឡើងទៅលើបុរសខិលខូចទាំងនោះ នាងហើបបបូរមាត់ស្រាលៗហៅរកជំនួយ ខណៈមនុស្សម្នាក់ទៀតកំពុងតែហក់ធាក់ប្រុសៗមាឌធំទាំងនោះ។
"បងយ៉ុន..បងយ៉ុនជួយអូនផង ហ៊ឹក"

ក្រសោបស្នេហ៍ចាស់Where stories live. Discover now