ភាគទី87

229 12 0
                                    

ក្រសោបស្នេហ៍ចាស់
ភាគទី87

"ឈ..ឈាមហ្អេស៎?" កាលបើឃើញច្បាស់ពីទឹកមុខមាត់ភន្ត័ភាំងបូករួមនិងការលូកកាន់ក្រសោបដៃនាង អ៊ីលីតាក៏បញ្ចេញប្រតិកម្មដោយការលូកដៃស្ទាបប៉ះច្រមុះខ្លួនឯង មុននឹងដឹងដល់លោហិតក្រហមឆ្អិនប្រឡាក់និងដៃខ្លួនឯង នាងមិនបង្អង់ក៏ប្រញាប់លូកដៃហូតទាញយកក្រដាសជូតមាត់ពីលើតុមកជូតវាចេញ មាត់ក៏ញ៉ោចស្នាមញញឹមទៅកាន់អ្នកកំពុងតែតក់ស្លុត។
"អូនមិនស្រួលខ្លួនត្រង់ណាមែនទេ? ពួកយើងទៅពេទ្យល្អទេ អ៊ីលីតា?" យ៉ុនហ្គីកាលដែលឃើញនាងនៅសុខៗឈាមច្រមុះបែបនេះគេក៏កាន់តែមិនស្រួលចិត្ត នាយរហ័សក្រោកពីកៅអីរួចចាប់កាន់ដៃនាងជាប់ បំណងចង់នាំនាងទៅរកពេទ្យ តែអ៊ីលីតាក៏ក្រវីក្បាលបដិសេធ រួចទម្លាក់ខ្លួនអង្គុយចុះវិញដូចជាគ្មានរឿងអីកើតឡើងសោះ។
"គ្រាន់តែឈាមច្រមុះតិចតួចសោះហ្នឹង លោកធ្វើដូចខ្លួនឯងមិនធ្លាប់ឈាមច្រមុះអញ្ចឹង"
"តែរឿងឈាមច្រមុះនេះមិនមែនជារឿងលេងសើចទេអ៊ីលីតា ពួកយើងទៅពេទ្យទៅណា មិនអញ្ចឹងបងហៅពេទ្យមកពិនិត្យឲ្យអូនក៏បានដែរ" មិនថានាងនិយាយបែបណា យ៉ុនហ្គីក៏នៅតែចចេសនិងរំអុកចង់ពិនិត្យមើលនាង ស្រីតូចក៏អង្គុយស្ងៀមគិតបន្តិច រួចទើបងក់ក្បាលយល់ព្រមនិងសំណើរគេ។
"ក៏បាន! តែឲ្យដុកទ័រមីនមកពិនិត្យមក ខ្ញុំមិនថ្នឹកនិងពេទ្យណាផ្សេងទេ ម៉្យាងគេជាគ្នាឯង អាចទុកចិត្តបាន"
"អូខេ! ចាំបងខលទៅគេណា៎ ជុប៎! បងទៅក្រៅខលនិយាយជាមួយគេបន្តិច" យ៉ុនហ្គីសប្បាយចិត្តដែលគេអាចលួងលោមនាងឲ្យទទួលការពិនិត្យបាន គេប្រញាប់ក្រោកឡើងដើម្បីខលរកជីមីនតែក៏មិនភ្លេចបន្សល់ទុកស្នាមថើបមួយខ្សឺតលើថ្ងាសនាងមុននិងចេញទៅដែរ។
(អាឡូ! ជីមីនហ្អេស៎...)
គេខលទៅរកមិត្តសម្លាញ់ដែលជាដុកទ័រនៅឯមាត់ទ្វារ ចំណែកឯនាងតូចអ៊ីលីតាក៏នៅអង្គុយកន្លែងដដែលសំឡឹងមើលទៅផែនខ្នងគេ ដៃដែលខ្ទប់ឈាមនៅលើច្រមុះនោះក៏ទម្លាក់ចុះ វាក៏កកជាប់និងបរិវេណច្រមុះរបស់នាង នេះមិនប៉ុន្មាននាទីផងវាក៏កកស្ទះបែបនេះទៅហើយ ចុះបើសិនជាថ្ងៃណាមួយនាងគេងលក់មិនដឹងខ្លួនហើយមានរឿងនេះកើតឡើងទៀត?
...
ក្រឡេកមើលទៅអ្នកនៅខាងក្រៅឯណោះវិញ យ៉ុនហ្គីចេញមកខាងក្រៅនិយាយក៏ព្រោះតែគេមិនមែនមានត្រឹមតែរឿងទាក់ទងនិងការឈាមច្រមុះរបស់នាងទេ គេក៏មានរឿងផ្សេងចង់ពិភាក្សាជាមួយនាយដែរ។
(ដូចដែលយើងធ្លាប់បាននិយាយអញ្ចឹង លោកយ៉ុនគួរតែយកឈាមនាងមកពិនិត្យនិងធ្វើតេស្តរកជាតិពុលម្ដងទៀត ព្រោះតាំងពីនាងសន្លប់នៅសាលាម្ដងមក យើងក៏គិតអ៊ីលីតាច្បាស់ជាមានអីមិនស្រួលហើយ)
"នេះអ៊ីលីតាធ្លាប់សន្លប់នៅសាលាហ្អេស៎?" យ៉ុនហ្គីក៏ភ្ញាក់ព្រើតជាមួយនិងដំណឹងដែលបានលឺពីមាត់ជីមីននាពេលនេះ គេមិនដែលសូម្បីតែដឹងថានាងទៅសន្លប់នៅសាលាបែបនេះ។
(នាងសុំយើងមិនឲ្យប្រាប់ដល់លោកទេ នាងថាមកពីនាងគេងមិនគ្រប់គ្រាន់ តែយើងនៅតែបារម្ភ ព្រោះការគេងមិនគ្រប់គ្រង មិនមានអាការៈដូចជានាងអញ្ចឹងទេ)
"ចុះនាងមានអាការៈយ៉ាងមិចខ្លះ? ទឺត-ទឺត"
"ចង្រៃយ៎!នេះទូរសព្ទ័មកអស់ថ្មអីពេលនេះ?" ការនិយាយគ្នាត្រូវកាត់ផ្ដាច់មួយរំពេច ព្រោះទូរសព្ទ័នាយរលត់ថ្ម យ៉ុនហ្គីក៏ឃ្នើសចិត្តបន្តិចដែរ ត្បិតរឿងហាក់មិនសមប្រកបជាមួយនិងគេសោះមួយរយៈនេះ។
យ៉ុនហ្គីដាក់ទូរសព្ទ័ចុះ ដើរចូលទៅក្នុងអាផាតមិនវិញ តែក៏ទច់ដំណើរបន្តិចកាលបើបាត់វត្តមានអ៊ីលីតាមិនឃើញនៅតុអាហារទៀត គេងាករ៉េភ្នែកមួយរំពេចក៏ឃើញនាងនៅឈរនៅជ្រុងមួយក្បែរបន្ទប់ទទួលភ្ញៀវ។
ដំណើរបោះជំហាននាំខ្លួនចូលទៅរកនាង មុននិងបានឃើញនិងយល់ច្បាស់ថានាងកំពុងតែធ្វើអីនៅទីនោះ។ កាយតូចឈរសំឡឹងមើលទៅរូបថតអាពាហ៍ពិពាហ៍ធំរវាងពួកគេ រូបចាស់ដែលពួកគេធ្លាប់ថតជាមួយគ្នា រូបថតដែលមានតែស្នាមញញឹមជាប់ដូចជាមានក្ដីសុខជាទីបំផុត។ អ៊ីលីតាមើលទៅវា មុននឹងញ៉ោចស្នាមញញឹមតិចៗ តែស្នាមញញឹមនាងក៏រលុបបាត់ កាលបើមានដៃមាំទាំអោបក្រសោបចង្កេះនាងជាប់ពីក្រោយ។
"ពេលដែលអូនបានជួបប៉ាម៉ាក់វិញ បងនឹងសុំការអនុញ្ញាតពីគាត់ដើម្បីរៀបការម្ដងទៀត លើកនេះបងនឹងធ្វើឲ្យធំដើម្បីពួកយើងទាំងពីរ បងនឹងព្យាយាមលុបលាងកំហុសដែលបងសាងកន្លងមក" យ៉ុនហ្គីមិនត្រឹមតែអោប គេក៏ថើបថ្នាក់ថ្នមលើស្មានាង។
"លុបលាងជាមួយអ្នកណា? ការជាមួយអ្នកណា?"
"ជាមួយអូនហ្នឹង"
"ខ្ញុំដូចជាមិនបាននិយាយថាព្រមរឺចង់រៀបការជាមួយលោកផង កុំមមើរមមាយទាំងយប់" អ៊ីលីតាក៏បែរទៅប្រឈមមុខជាមួយនិងគេ ក្រសែភ្នែកមើលទៅអ្នកម្ខាងទៀតដែលព្យាយាមធ្វើល្អមកកាន់នាង ចាប់តាំងពីពួកគេប្រលោមស្នេហ៍រួចមក។
(អូនបែងចែកលែងដាច់ហើយថាបងធ្វើនេះព្រោះតែស្រឡាញ់រឺព្រោះចង់លុបលាងទោសនោះ យ៉ុន)

850like ម៉ោង10:30 អេតមីនផុស2ភាគបន្ត៕

ក្រសោបស្នេហ៍ចាស់Where stories live. Discover now