ភាគទី74

218 15 0
                                    

ស្រវឹងស្រានិយាយរៀបរាប់ប្រាប់អូនតួខ្ទេចអស់!

ក្រសោបស្នេហ៍ចាស់
ភាគទី74

"ស្រឡាញ់ហ្អេស៎?"
"កុំទៅណាចោលបងបានទេ?" កាយមាំទាំក៏ទម្លាក់ខ្លួនអោបនាងជាប់ បបូរមាត់ក៏ទម្លាក់បន្ដក់ស្នាមថើបនៅលើគល់ទ្រូងភរិយាពេញសិទ្ធិបន្តិច មុននឹងស្មារតីរបស់គេរលត់អស់ត្រឹមនោះ អ៊ីលីតាដែលនៅក្រោមខ្លួនប្រុសប្រមឹកក៏មិនទាន់មានចលនាអ្វីទាល់តែសោះ បបូរមាត់ដែលខាំទប់មុននោះក៏ប្ដូរមកជាពេបយំតិចៗ។
"ហ្អា៎ ហ៊ឹកៗ" អ៊ីលីតាទប់ចិត្តមិនបានទើបនាងយំ នាងព្យាយាមប្រើកម្លាំងខ្លួនឯងទាំងអស់រុញរាងកាយគេឲ្យដួលទៅលើពូកម្ខាង រួចក្រោកទាំងមាត់នៅយំម្ហបៗ អ៊ីលីតាលើកដៃអោបខ្លួនឯងសោកសង្រែកកាលបើនាងលឺពាក្យថាស្រឡាញ់ចេញពីមាត់របស់គេ។
"ខ្ញុំមិនគួរយំទេ ខ្ញុំមិនគួរចាញ់សម្ដីរបស់គេទេ បើគេស្រឡាញ់ខ្ញុំ គេក៏មិនពាក់ពន្ធ័ជាមួយនរណា.." អ៊ីលីតាព្យាយាមនិយាយរត់មាត់តែម្នាក់ឯង ដៃនាងទាំងសងខាងលើកខ្ទប់ក្បាលខ្លួនឯងជាប់ ភ្នែកក្រហមក៏ងាកមើលទៅអ្នកដែលស្រវឹងលង់លក់នោះ កាន់តែមើលនាងក៏កាន់តែមិនអាចទប់អារម្មណ៍សោកសង្រែងខ្លួនឯងបាន។ អ៊ីលីតាក្រោកឡើងពីពូក ទាញភួយដណ្ដប់អ្នកដែលដេក រួចបន្តទៅរៀបចំអ៊ីវ៉ាន់សម្រាប់ការបោះជំរុះស្អែក រៀបចុះរៀបឡើងនាងក៏បានទាញទូរសព្ទ័ពីលើតុយកមក។
"ខ្ញុំមិនគួររំខានខេតទេ.." នាងទម្លាក់ទូរសព្ទ័ដៃចុះរួចក៏បោះជំហានចេញបាត់ពីបន្ទប់នាយប់នោះទៅ។

ថ្ងៃថ្មីឈានចូលមកដល់..
បរិវេណសកលវិទ្យាល័យក៏មានសិស្សនិស្សិតច្រើនសន្ធឹក សុទ្ធសឹងតែជានិស្សិតផ្នែកប្រវត្តិវិទ្យា ពួកគេនាំគ្នាឡើងទៅតាមឡានក្រុងនីមួយៗដែលខាងសាលាបានកំណត់ទុក ហើយក្នុងចំណោមពួកគេនោះក៏មានមនុស្ស3នាក់ដែលកំពុងតែតម្រង់ជួរជាមួយគ្នា ព្រោះពួកត្រូវជិះឡានក្រុងតែមួយ។
"គេសប្បាយចិត្តណាស់បានអង្គុយជិតខ្លួនឯង" នាយសង្ហាស្លៀកពាក់បែបឡូយឆាយក៏ពោលទាំងសប្បាយចិត្តដាក់នាងល្អិតដែលកំពុងតែកាន់សៀវភៅអានជាប់ឯណោះ។
"មើស៎! គេកំពុងអានសៀវភៅ កុំរំខានគេ" ខេតលីននិយាយទាំងភ្នែកនាងនៅផ្ចង់ជាមួយនិងសៀវភៅមួយក្បាលនោះដដែល។
"មើលទៅការបោះជំរុំលើកនេះខេតដូចជាសប្បាយចិត្តណាស់"
"ប្រាកដហើយណា៎បងអ៊ីលីតា..វាជាកន្លែងដែលខ្ញុំតែងតែចង់មកតាំងពីប៉ុន្មានឆ្នាំមុនមកម៉្លេះ ហិហិ" ខេតលីនឆ្លើយតបជាមួយនិងបងស្រី មុននិងឡើងលើឡានក្រុងតាមការបញ្ជាហៅរបស់សាស្ត្រាចារ្យស្រីម្នាក់ទៀត និស្សិតគ្រប់គ្នាក៏ឡើងអង្គុយក្នុងឡានតាមការរៀបចំរបស់សាលាឯណោះ ម្នាក់ៗក៏មានអង្គុយជាគូៗ ចម្លែកខុសគេអីតែអ៊ីលីតាម្នាក់។
"ហីយ៉ា! នេះខ្ញុំគិតថាខ្ញុំទៅអង្គុយជាមួយបងអ៊ីលីតាល្អទេ?"
"ប្អូនខេតអង្គុយចុះ" ឃើញអ៊ីលីតានាងអង្គុយម្នាក់ឯង ខេតលីនក៏ចម្បែងក្នុងចិត្តបំផុត ស្រីតូចក៏ក្រោកបំណងចង់ទៅអង្គុយជាមួយអ៊ីលីតា តែសាស្ត្រាចារ្យក៏ស្រែកពីខាងមុខប្រាប់ឲ្យនាងអង្គុយចុះ ជាប្រធានថ្នាក់ហើយក៏ជាសិស្សពូកែម្នាក់ ខេតលីនក៏មានតែខាំមាត់ ត្រជាក់ចិត្តអង្គុយចុះ។
"ខេតអង្គុយទីនោះជាមួយជីមីនចុះ ខ្ញុំអាចអង្គុយម្នាក់ឯងបានណា៎"
"ធ្វើចិត្តឲ្យស្ងប់ទៅមើលនាងល្អិត គេថាអ្នកនាងអ៊ីលីតាអាចនឹងមិនអង្គុយម្នាក់ឯងក៏ថាបានណា៎" នេះកុំភ្លេចថាសាលាបានរៀបចំលេខឡាននិងមិត្តរួមតង់ជាមួយគ្នាអស់ទៅហើយណា៎"
(អូ! សាស្ត្រាចារ្យយ៉ុន)
(អរុណសួស្ដីលោកគ្រូ)
ដូចជាពាក្យដែលជីមីនបាននិយាយមិនខុស វត្តមានអ្នកដែលជាគូនិងអ៊ីលីតាក៏មកដល់ល្មម យ៉ុនហ្គីសំឡឹងភ្នែករកមើលរហូតដល់បានឃើញភរិយាគេអង្គុយនៅបាំងខាងក្រោយឯណោះ គេញញឹមបន្តិចរួចចូលទៅទម្លាក់ខ្លួនអង្គុយក្បែរអ៊ីលីតា មិនខ្វល់ថាមាននរណាសំឡឹងមើលមកគេខ្លះនោះទេ អ្វីដែលសំខាន់គឺគេបានរួមដំណើរជាមួយនិងនាង មនុស្សស្រីជាកម្មសិទ្ធិរបស់គេ។
(ឃើញដែរទេ? គេថាហើយ ថាអ៊ីលីតាមិនអង្គុយតែម្នាក់ឯងនោះទេ)
"ក្រោកមកហេតុអីក៏មិនដាស់បង?" សម្ដីផ្អែមស្រទន់របស់យ៉ុនហ្គីទៅកាន់អ៊ីលីតានាំឲ្យនាងល្អិតដែលអង្គុយបាំងខាងមុខជាមួយជីមីននោះរមួលខ្លួនដូចជាអន្ទង់។
ជីមីនងាកមើលឡានក្រុងបាំងខាងក្រោយក៏ឃើញអ៊ីលីតានិងសាស្ត្រាចារ្យយ៉ុនអង្គុយជាមួយគ្នា វាដូចជាចៃដន្យពេកដែលការក្រឡុកក្រដាសឆ្នោតឲ្យពួកគេបានអង្គុយជាមួយគ្នា មិនតែប៉ុណ្ណេះបាននៅតង់មួយចែកជាពីរទៀត។
(នែ! គេគិតថាបន្តិចទៀតខេតនិងបានឃើញកូនខ្មោចចាប់កំណើតហើយ នៅចាំយប់មិញដែលខ្លួនឯងនិងគេឃើញខ្មោចសង្កត់អ៊ីលីតាទេ?)
(ខ្លួនឯងនិយាយស្អី? គេមិនយល់ទេ វាដូចចាស់ៗនិយាយពិតមែនហ្អេស៎ ដែលថាការដែលមនុស្សប្រុសស្រីនៅក្បែរគ្នា កាន់ដៃគ្នាក៏អាចមានកូននោះ?)
(ចង់ដឹងចាំគេកាន់ដៃខ្លួនឯងពិសោធន៍)
(ឡប់! មិនឲ្យកាន់តែ គេមិនទាន់ចង់មានកូនទេ)
"មានអីមែនទេ? អូយ៎.." យ៉ុនហ្គីកំពុងតែជក់ត្រចៀកស្ដាប់ពួកគេ តែបែរមកអ៊ីលីតាក៏ឃើញថានាងធ្វើមានកញ្ចុបៗមើលមកគេ ដៃម្ខាងក៏លូកក្ដិចចុងទ្រូងនាយសឹងតែហោះចេញពីកៅអី។
"ស្រវឹងគ្មានដឹងខ្យល់ យប់មិញនេះបើខ្ញុំយកលោកទៅពន្លិចក្នុងស្រះក៏ប្រហែលជាលោកមិនដឹងខ្លួនដែរ" អ៊ីលីតាគ្រឺតជាមួយនិងគេខ្លាំង នាងក៏បែរទៅម្ខាង តែក៏ភ្ញាក់ក្រញ៉ាងខ្លួនកាលបើយ៉ុនហ្គីសុខៗក៏ស្រាប់តែទម្លាកបបូរមាត់ជញ្ជក់កញ្ចឹងករនាង។
"ធ្វើស្អី? មិនចេះខ្មាសគេទេ?"
"យប់មិញនាងនៅជំពាក់រាត្រីក្រេបទឹកឃ្មុំយើង យប់នេះយើងនឹងទារយកវិញហើយ"
"ចាំខ្ញុំចាប់ឃ្មុំឲ្យទិចមាត់លោកជំនួសវិញ"

850like ម៉ោង10:10 អេតមីនផុស2ភាគបន្តណា៎

ក្រសោបស្នេហ៍ចាស់Where stories live. Discover now