មាត់និយាយថាស្អប់ តែនៅក្បែរគ្នារហូតមិនលួសពេល
ក្រសោបស្នេហ៍ចាស់
ភាគទី47"ហ៊ើយ!"
"ហ៊ើយ..អឹស" នាងល្អិតអ៊ីលីតានៅអង្គុយផ្ទះបាយឯណោះ នាងរអ៊ូជាប់មាត់ហាក់ដូចជាតានតឹងនិងរឿងអ្វីម៉្យាងមិនឈប់ កាយទ្រោបនៅលើតុអាហារ ភ្នែកក៏ងាករ៉េមើលទៅអ្នកបម្រើដែលកំពុងតែស្រោចផ្កានៅខាងក្រៅឯណោះវិញ។
"ញ៊ាំឆូកូខេកសិនទៅអ្នកនាងតូចរបស់ម៉ាដាម" ម៉ាដាមក៏នៅតែជាអ្នកដែលព្រួយបារម្ភពីនាងជាងគេទាំងអស់ គាត់នៅកំដរនាង ជូតនេះជូតនោះនៅក្បែរៗនាងដើម្បីងាយស្រួលឲ្យគាត់ដឹងថាអ្នកនាងត្រូវការអីគាត់នឹងយកមកឲ្យនាងភ្លាម។
"ខ្ញុំមិនសូវជាឃ្លានទេ តែជ្រុលជាម៉ាដាមដាក់ចិត្តធ្វើខេកហើយចាំខ្ញុំញ៊ាំចុះ" អ៊ីលីតាសម្រួលចិញ្ចើមរួចយកស្លាបព្រាមកដួសឆូកូដាក់ចូលក្នុងមាត់បន្តិច មួយម៉ាត់នាំចិត្តឲ្យនាងដួសដាក់ចូលមួយម៉ាត់ទៀត ម៉ាដាមក៏ឈរសំឡឹងមើលនាងញ៊ាំទាំងញញឹមជាប់មាត់ គាត់ដឹងច្បាស់ថារាល់ពេលនាងអារម្មណ៍មិនល្អ ឆូកូខេកអាចជួយបានគ្រប់ពេល។
"អញ្ចឹងអ្នកនាងនិយាយបានហើយមែនទេថាមានរឿងអី?" លឺសម្ដីម៉ាដាមសួរ អ៊ីលីតានាងក៏បើកភ្នែកមីរៗសំឡឹងមើលមកម៉ាដាម នាងងក់ក្បាលតិចៗរួចទម្លាក់ស្លាបព្រាដាក់ក្នុងចានខេកវិញ។
"បើសិនជាខ្ញុំចេះធ្វើតែឆូកូខេកនេះ ខ្ញុំក៏មិនចាំបាច់មកពិបាកចិត្តដែរម៉ាដាម តែខ្ញុំនេះវាមិនចេះស្អីសោះ ហ៊ឹក" អ៊ីលីតាពេបមាត់ ក្ដាប់របូតៗរួចលូកដៃទៅអោបចង្កេះម៉ាដាមជាប់ គាត់ក៏អង្អែលក្បាលនាងរួចមើលមកនាងទាំងព្រួយបារម្ភបំផុត គាត់មិនដែលឃើញអ៊ីលីតានាងព្រួយបារម្ភនិងជីវិតបែបនេះទេពីមុនមក។
"មិនចេះយើងអាចរៀនបានតើអ្នកនាង ដូចជាម៉ាដាមអញ្ចឹងកុំតែបានម៉ាក់ចុងរបស់លោក..អូ! កុំតែបានម៉ាក់លោកម្ចាស់បង្រៀនកុំអីម៉ាដាមក៏មិនចេះការងារទាំងអស់នេះដែរ" និយាយមកដល់ត្រឹមនេះអ៊ីលីតានាងក៏ចាប់ភ្លឹកគិតដល់សម្ដីរបស់ម៉ាដាមបន្តិច ព្រោះនាងមិនបានដឹងថាយ៉ុនហ្គីមានម៉ាក់ដល់ទៅ2នោះទេ។
"ម៉ាដាមនេះ..."
(លោកម្ចាស់មកវិញហើយ)
ការនិយាយឆ្លងឆ្លើយគ្នារវាងអ៊ីលីតានិងម៉ាដាមក៏ត្រូវបញ្ឈប់ ព្រោះអង្គរក្សនៅខាងមុខស្រែកជូនជាដំណឹងមកពួកគេ អ៊ីលីតាកាលបើគ្រាន់តែលឺសំឡេងទ្វារឡានបិទ នាងក៏ប្រញាប់កាយញាត់ឆូកូខេកពេញក្នុងមាត់ ណែនក្ដន់សឹងតែទំពារមិនរួច ហើយនាងក៏ប្រញាប់ក្រោកឡើងចេញពីកៅអីនោះ តែក្រោកមិនទាន់បានឈានផងស្រាប់តែដួលព្រូស ទ្រោបនឹងឥដ្ឋ។
"អ្នកនាងតូច.."
"នេះអ្នកនាងយ៉ាងមិចហ្នឹង?" ម៉ាដាមដែលនៅក្បែរ និងទាន់ហេតុការណ៍ឯណោះគាត់ភាំងបន្តិច តែក៏ប្រញាប់ប្រមូលស្មារតីរួចចូលមកជួយលើកអ៊ីលីតាវិញ ស្រីតូចយើងឯណោះនាងក៏ភ័យមិនស្ទើរដែរ ព្រោះដួលមុននេះនាងក៏មិនបានដឹងខ្លួនដែរ គឺគ្រាន់តែក្រោកក៏ទន់ជើងដួលតែម្ដង។
"មានអុកទ្រូងអីទេអ្នកនាង? មើលឲ្យម៉ាដាមមើលបន្តិចទៅមើល"
"ខ្ញុំមិនអីទេ..អ..អូយ" អ៊ីលីតានាងបំណងចង់ក្រោកទៅហើយ តែក៏មិនអាចព្រោះតែមុននោះនាងដួលទ្រោបបោកទ្រូងមួយទំហឹង ពេលនេះវាក៏ឈឺចុក តែនាងមិនតម្អូញយូរ ក៏ប្រញាប់ក្រោក តែក៏មានដៃមួយមកក្រសោបចង្កេះនាងរួចទាញនាងមកអឹបជាប់និងទ្រូង ប្រើដៃតែម្ខាងប៉ុណ្ណោះ។
"លោកម្ចាស់?!"
"នេះមានរឿងអី?" យ៉ុនហ្គីបន្លឺសំឡេងរឹងកំព្រឹសសួរទៅកាន់នាង អ៊ីលីតានៅស្ងៀមបែរមុខចេញ មិនចង់ប្រាស្រ័យទាក់ទងជាមួយប្រុសម្នាក់នេះ យ៉ុនហ្គីគេក៏មិនមានជម្រើស មានតែងាកមើលទៅម៉ាដាមជំនួសវិញ។
"គឺអ្នកនាងសុខៗក៏ស្រាប់តែដួលបោកតែម្ដង ប្រហែលមកពីអ្នកនាងស្ពឹកស្រពន់ជើងហើយលោកម្ចាស់" លឺម៉ាដាមប្រាប់បែបនេះយ៉ុនហ្គីក៏ចងចិញ្ចើមបន្តិច គេងាកមើលអ្នកដែលកំពុងតែធ្វើខ្លួនហីៗឯណោះ។
"មិនចេះថែខ្លួនសោះ ចេះតែកាចមួយមុខឲ្យគត់"
"នែ! អូយ៎.." អ៊ីលីតារកតែស្ដីតបមិនទាន់ យ៉ុនហ្គីទាញនាងមកជិតខ្លួនបង្ខំដើរទៅជាគ្នានិងគេ យ៉ុនហ្គីចាប់ចង្កេះនាងរហូតទាល់តែឡើងមកដល់បន្ទប់របស់នាងនៅខាងលើ។
"អេ៎! នេះក្មួយបងមែនទេ?"
"ចាស៎ មែនហើយអ្នកនាង បងស្រីខ្ញុំត្រូវទៅផ្ទះមើលម៉ែ អញ្ចឹងទើបខ្ញុំត្រូវយកក្មួយមកធ្វើការជាមួយ សង្ឃឹមថាលោកម្ចាស់មេត្តាខ្ញុំ.."
"មិនអីទេ បើខ្វះខាតរឿងទឹកដោះគោក្មេង ចាំប្រាប់អ្នកបើកឡានយើងចុះ ចាំយើងឲ្យគេទៅទិញឲ្យ" អ៊ីលីតាងាកមើលមុខយ៉ុនហ្គីរួចពេបមាត់តិចៗ នាយសង្ហាក៏ងាកមើលនាងដៃក៏កាន់ក្រៀបចង្កេះនាងកាន់តែជាប់ទៀត។
"អ៉ាវ! អូនតូចខ្ជូតណាស់" ស្រីតូចយើងមិនបានយកចិត្តួុកដាក់និងគេ នាងលើកពរកូនអ្នកបម្រើនោះរួចញញឹមជាប់មាត់ យ៉ុនហ្គីក៏នៅស្ងៀមរួចមើលនាងលើកពរ ប្រឡែងជាមួយក្មេង ស្នាមញញឹមក៏មានឡើងពាសពេញលើផ្ទៃមុខគេ។
"យើងចង់បានកូន" សម្ដីគេតែមួយម៉ាត់នាំឲ្យអ្នកកំពុងតែពរក្មេងនោះ ភាំងបន្តិច នាងងាកមើលមកគេទាំងឡើងចិញ្ចើម។
"លោកទៅជាន់ពែរនរណាគេមក?"800like មុនម៉ោង11 អេតមីនផុសភាគបន្តជូនណា៎ ❤️
YOU ARE READING
ក្រសោបស្នេហ៍ចាស់
General Fictionស្នេហាគឺអាត្មានិយម.. បងអាត្មានិយម ព្រោះបងស្រឡាញ់អូនពេក