ទើបមកពីលំហែខួរក្បាល អញ្ចឹងអេតមីនកែបានតែមួយភាគទេ រីករាយអានណា៎
ក្រសោបស្នេហ៍ចាស់
ភាគ06+07"ដេតឌី? ហេតុអីមិនឆ្លើយ?"
"អ៊ីលីតា! ប៉ុណ្ណឹងបានហើយក្មេងឆ្កួត" យ៉ុនហ្គីឃាត់ឃាំងដោយការក្រពាត់ករទាញនាងមកអោបអឹបជាប់និងទ្រូង ដសម្ខាងលួចលូកដាក់អាវនោះចូលក្នុងដៃអ៊ីលីតាវិញ នាងល្អិតដែលបង្កបញ្ហានោះក៏លួចអស់សំណើចបន្តិច មុននឹងផ្ដេកក្បាលកើយលើទ្រូងបុរសជាទីស្រឡាញ់ជាប់ នាងចង់បានបែបនេះ ចង់ឲ្យគេបង្ហាញគ្រប់គ្នាថានាងជារបស់គេ ហើយក៏មានតែនាងទេដែលអាចយកគេបាន។
"សុំទោសណាសាស្ត្រាចារ្យអេនហ្សុី!"
"មិនអីទេលោកសាស្ត្រចារ្យយ៉ុន ខ្ញុំគិតថាលោកនិងគូដណ្ដឹងលោកសាកសមគ្នា ហើយក៏គួរឲ្យស្រឡាញ់បំផុតហើយណ៎ ចូលរួមអបអរផងណា៎" សម្ដីចេញពីមាត់សាស្ត្រាចារ្យស្រីម្នាក់នោះ ធ្វើឲ្យអ្នកដែលព្យាយាមប្រើល្បិចយកឈ្នះមុននោះ ភ្ញាក់ស្មារតីដូចជាគេចាប់ទះមួយកំផ្លៀង នាងងើបមុខមើលទៅយ៉ុនហ្គីទាំងឆ្ងល់ តែគេក៏មិនទាន់បានឆ្លើយតបអ្វីទាល់តែសោះ មានតែកាន់អង្អែលក្បាលនាង ខណៈមាត់ជាប់និយាយគ្នាជាមួយនិងអ្នកនាងម្នាក់នោះ។
"អ៊ីចឹងលោកនិងគូដណ្ដឹងតាមសម្រួលចុះណា៎ ខ្ញុំគិតទៅដើរទិញរបស់របរបន្តសិន យប់នេះលោកប៉ាចង់ពិសារស៊ុបផង ខ្ញុំលាសិនហើយលោកសាស្ត្រាចារ្យយ៉ុន លាសិនហើយអ្នកនាងអ៊ីលីតា"
"ចា..ចាស៎" ក្រោយពីព្យាយាមចង់យកឈ្នះគេខុសរបៀបរួចមក នាងល្អិតដែលនៅក្នុងទ្រូងគូដណ្ដឹងឯណោះក៏បានត្រឹមតែឆ្លើយតប មិនហ៊ានសូម្បីតែងាកមើលទៅអ្នកនិយាយលាផង សាស្ត្រាចារ្យម្នាក់នោះក៏ញញឹមរួចកាន់កាបូបស្ពាយចាកចេញទៅបាត់ អ្នកដទៃទៅស្ងាត់ជ្រាប ពេលនេះក៏នៅតែពួកគេ ពីរនាក់គូដណ្ដឹងជាថ្មី។
យ៉ុនហ្គីមិនបាននិយាយអី ខ្លួននៅឈរត្រង់ភ្លឹង មិនមានចលនា គេនៅស្ងៀមឲ្យនាងល្អិតអ៊ីលីតាអោបផ្ទប់មុខនិងទ្រូង រង់ចាំដល់នាងព្រមនិយាយរកគេមុន តែនាងក៏នៅស្ងៀម ហើបគម្របមាត់មិនរួចសោះ ព្រោះមុននោះនាងជ្រុលខុសមួយពេល ភ្លេចគិត។
"ហេតុអីដេតឌីមិនប្រាប់អូនថាគេក៏ដឹងរឿងភ្ជាប់ពាក្យយើង?"
"ចុះបេប៊ីមិនទុកពេលឲ្យដេតឌីបកស្រាយផងហ្នឹង?" យ៉ុនហ្គីមិននិយាយតែមាត់ប៉ុណ្ណឹង គេក៏លើកដៃប៉ះអង្អែលក្បាលនាងតិចៗផង អ៊ីលីតាក្ដាប់មាត់ ទីបំផុតក៏ព្រមងើបមុខពីទ្រូងនាយគូដណ្ដឹងវិញ។
"នេះអូនគិតយករបស់ទាំងនេះមក ហើយហៅដេតឌីៗរហូត ព្រោះចង់ឲ្យគេដឹងថាបងជារបស់អូនមែនទេ? ក្មេងល្អិតរបស់បងចេះតែប៉ុណ្ណឹងទេហេស៎?" ពាក្យបញ្ជោះរបស់គេ រមែងតែងតែលាយឡំនិងពាក្យលួងលោមជានិច្ច គ្រាន់តែអាស្រ័យលើនាងច្រមិចដែលទទួលស្ដាប់នេះថានាងគិតវាក្នុងផ្លូវណាប៉ុណ្ណោះ។
"ហេតុអីក៏មិនឆ្លើយជាមួយបង? ចុះអាវក្រហមនេះអូនយកទេ?" អ៊ីលីតាខាំមាត់សម្លក់គេ ដៃម្ខាងរុញស្មាយ៉ុនហ្គីរួចបោះជំហានចាកចេញទៅមុន នាយកម្លោះក៏ទល់អណ្ដាតខ្នាញ់និងនាងមិនស្ទើរ គេដាក់អាវនោះនៅកន្លែងដើមរួចទើបដើរចេញទៅតាមនាង។
YOU ARE READING
ក្រសោបស្នេហ៍ចាស់
General Fictionស្នេហាគឺអាត្មានិយម.. បងអាត្មានិយម ព្រោះបងស្រឡាញ់អូនពេក