និយាយមិនឈ្នះអូន បឺតមាត់អូនមួយកុំឲ្យខាត
ក្រសោបស្នេហ៍ចាស់
ភាគទី30+31"ហ៊ឺម..អឺម" អ៊ីលីតាមិនបានរើបម្រាស់ តែនាងក៏នៅស្ងៀមឲ្យគេថើប តែការថើបដូចជាគ្មានជាតិចូវអីសោះ ព្រោះយ៉ុនហ្គីប្រតិបត្តិការថើបតែម្នាក់ឯង បើប្រដូចទៅ គេដូចជាកំពុងតែថើបជញ្ជាំងផ្ទះអញ្ចឹង។
"ហ៊ឹស" ដោយសារតែបែបនេះហើយ ទើបយ៉ុនហ្គីដកមាត់ពីការថើបជាមួយនាង ដកទាំងកំហឹង កាន់តែខឹងខ្លាំងថែមទៀតកាលបើនាងល្អិតនេះនៅឆ្លៀតញញឹមឌឺដងគេថែមទៀត។
"ឃើញទេ? ចាស់អាយុ ចាស់កាយ អារម្មណ៍ស្រើបស្រាលអីអស់នេះវាក៏រសាយអស់តាមហ្នឹង បងគ្មានអារម្មណ៍អីបែបហ្នឹង កោតតែថ្ងៃផ្សំដំណេកជាមួយអ្នកបងអេនហ្សុី បងចេះផ្សំដំណេកជាមួយគ្នាកើតដែរ?" អ៊ីលីតារុញស្មាគេចេញពីមុខនាង រួចបោះជំហានឈានទៅកាន់ពូកដេកដែលនៅមិនឆ្ងាយពីទីនោះ ស្រីតូចទម្លាក់ខ្លួនអង្គុយចុះ រួចក៏ដោះចិញ្ជៀនពីនាងដៃចេញ។
"នាងចង់បានអេតាសុីវិលណាស់មែនទេ?"
"អត់ទេ! ខ្ញុំមិនដែលចង់បានអីទេ សូម្បីតែរឿងរៀបការអីអស់នេះ ក្រែងបងជាអ្នកចង់បានតើ មិនអញ្ចឹង?" គេនិយាយមួយម៉ាត់ នាងតបតរបកមកវិញដប់ម្ភៃម៉ាត់ ដល់ថ្នាក់យ៉ុនហ្គីគេទល់ទម្រិះ លែងចង់ឈ្នះ លែងចង់និយាយស្អីជាមួយនាងបន្តទៀត គេក៏សម្រេចចិត្តទាញឈឺច្រត់មកកាន់រួចបោះជំហានដើរចេញ មុខក៏ស្អុយប៉ែដូចជាគេចងបាញ់។
(កុំភ្លេចបិទទ្វារផងបងតា)
កុំថាតែគេនៅក្បែរនាង នាងឌឺដង សូម្បីតែគេដើរមកដល់មាត់ទ្វារចំហទៅហើយ អ៊ីលីតាក៏នៅនិយាយបែបលកលើយឲ្យគេទៀត យ៉ុនហ្គីក្ដាប់មាត់ណែន មុននឹងទាញទ្វារបិទលាន់គ្រាំងមួយទំហឹង។
"យើងអាចនឹងគាំងបេះដូងស្លាប់ ព្រោះតែអ៊ីលីតាទេ នាងដូចជាត្រឡប់ទៅកាន់អត្តចារិកពេលមុនវិញហើយ" យ៉ុនហ្គីដាក់សំនួរសួរហើយក៏ឆ្លើយក្នុងចិត្តខ្លួនឯងតែម្ដង អ៊ីលីតាដែលស្រគត់ស្រគំ ទន់ជ្រាយហាក់ដូចជាមកលងគេតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ពេលនេះអ៊ីលីតា ផារ៉េតដែលមិនចេះចុះចាញ់ក៏ត្រឡប់មកចូលខ្លួនវិញ។
"លោកម្ចាស់.." អ្នកបម្រើម្នាក់ក៏ចូលមកកាត់ការស្មឹងស្មាថគិតរបស់គេ នាយចោលភ្នែកមើលឃើញដំបូងគេនោះគឺជាកែវតែក្ដៅហ៊ុយៗដូចជាពាក្យសន្យាដែលអេនហ្សុីបានប្រាប់។
"យកវាទៅដាក់បន្ទប់សៀវភៅយើងទៅ"
"ចាស៎ លោកម្ចាស់" អ្នកបម្រើអោនក្បាលដាក់នាយបន្តិច មុននឹងដើរវាងយកថាសតែចូលទៅរកបន្ទប់សៀវភៅដែលនៅជ្រុងម្ខាងនៅជាន់នោះ យ៉ុនហ្គីចងចិញ្ចើមគិត ព្រោះគិតដល់អេនហ្សុីគេក៏ស្រាប់តែនឹកឃើញបារម្ភភ្លាម ព្រោះថាមនុស្សដូចជាអ៊ីលីតា គេជាមនុស្សប្រុសនៅទប់ទល់មិនចង់ឈ្នះផង ចុះទម្រាំតែនាងស្លូតៗមិនសូវចេះមាត់បែបនេះ។
"ហ៊ើយ!" យ៉ុនហ្គីលូកដៃឈ្លីក្បាលខ្លួនឯងសឹងតែរយៈក្បាល ហើយក៏លុបចោល ប្ដូរទៅជាដើរទៅកាន់បន្ទប់សៀវភៅវិញ។
YOU ARE READING
ក្រសោបស្នេហ៍ចាស់
General Fictionស្នេហាគឺអាត្មានិយម.. បងអាត្មានិយម ព្រោះបងស្រឡាញ់អូនពេក