មាត់ពូកែសួរពេក ដាក់ឲ្យដឹង សួរលែងកើត ខិខិ
ក្រសោបស្នេហ៍ចាស់
ភាគទី51,52"អ..អូយ៎ នេះនាងធ្វើបែបនេះដើម្បីស្អី?" ទោះជាចំណុចខាងក្រោមចុងអួល តែបបូរមាត់ទាំងគូរបស់គេនៅតែអាចហើបសួរមកកាន់អ្នកចាត់ការខ្លួនបាន អ៊ីលីតាក៏ក្រវីក្បាលមុននឹងបន្ទន់ជង្គង់ចុះពីមុខគេ នាងសំឡឹងមើលផ្ទៃមុខនាយរាលដាលភាពក្រហម មើលទាំងលួចសើចក្នុងចិត្តសឹងតែរហែកទ្រូង។
"លោកដឹងទេថាមុខលោកនៅពេលនេះគួរឲ្យអស់សំណើចប៉ុណ្ណា បើសិនជាមានកាំមេរ៉ាខ្ញុំនិងផ្ដិតដាក់វីឡាទុកឲ្យកូនចៅជំនាន់ក្រោយលោកបានមើលជាមិនខាន អូ!មែន.." អ៊ីលីតានាងកាត់សម្ដីខ្លួនឯងបន្តិច ដៃក៏លូកទាញយកទូរសព្ទ័ដៃដែលនៅក្នុងហោប៉ៅខ្លួនឯងមក ស្រីតូចទាញសារ៉េកាំមេរ៉ា មើលពន្លឺ មើលការចាប់យកមួយស្អាត មុននឹងងាកមើលទៅអ្នកដែលកាន់តែឡើងក្រហមទៀតឯណោះ។
"នាង..នាងហ៊ានហ្អេស៎? អូយ៎" យ៉ុនហ្គីទប់លំនឹងដៃខ្លួនឯងលែងបានក៏ដួលប្រោកទៅលើស្មាក្នុងសួរ អ៊ីលីតាចុចថតក្រឹកៗមិនមានក្រែងចិត្តគេអីសោះ នាងថតមួយអស់ចិត្ត ទើបក្រឡេកមើលឃើញមានឡានមួយគ្រឿងបើកចូលមក។
"នោះទេវតាមកប្រោសលោកល្មម..លោកដុកទ័រ អ្នកជម្ងឺនៅខាងនេះ" អ៊ីលីតាស្រែកខ្លាំងៗហៅដុកទ័រដែលនៅចម្ងាយឆ្ងាយល្មមឯណោះ យ៉ុនហ្គីខឹង ខឹងស្ទើរតែបែកខួរក្បាលទៅហើយ តែគេក៏មិនមានកម្លាំងអ្វីតបតរជាមួយនិងនាងឡើយ គេមានតែបណ្ដោយតាមព្រហ្មលិខិតចុះ ពេលនេះមានតែរឿងមួយគត់ដែលនាយអាចធ្វើបាន នោះគឺបន់កុំឲ្យអាអូនតូចគេបាក់ករទៅចុះ។ក្រឡេកទៅមើលអ៊ីលីតាឯណោះ នាងដើរញាប់ជំហានចូលទៅក្នុងវីឡាវិញ មិនខ្វាយខ្វល់ពីអ្វី មិនសូម្បីតែយកចិត្តទុកដាក់និងការសំឡឹងមើលមករបស់អ្នកបម្រើទាំងនោះ នាងដឹងហើយថារឿងរ៉ាវមុននេះពួកគេដឹងទាំងអស់ នាងក៏មិនមានអ្វីលាក់បាំងនោះដែរ ព្រោះនាងធ្វើវាពិតមែន ហើយនាងក៏មិនខ្លាចនិងទទួលយកការពិតដែរ សុខចិត្តឲ្យគេមើលមកថានាងជាមនុស្សស្រីដែលអាក្រក់ តែនាងមិនមាយានិងកុហកបំភន្ត័ភ្នែកនរណានោះទេ។
"អ្នកនាងតូច..អ្នកនាងតូចរបស់ម៉ាដាម" គ្រាន់តែនាងឈានចូលមកដល់ក្នុងវីឡាភ្លាម អ្នកដែលចូលមករកនាងនិងអោបនាងក៏ជាម៉ាដាមហ្នឹងឯង គាត់ក្រសោបអោបកាយតូចច្រឡឹងរបស់នាង រួចគក់អង្អែលខ្នងនាងស្រាលៗ ការលួងលោមដោយគ្មានការបកស្រាយរបស់គាត់ក៏នាំឲ្យចិត្តរឹងដូចជាថ្មរបស់អ៊ីលីតារង្គោះរង្គើជាថ្មីម្ដងទៀត។
"ម៉ាដាមមិនមែនមកនេះដើម្បីឲ្យខ្ញុំយំទេមែនទេ?"
"ហេតុអីក៏ម៉ាដាមមិនជឿសម្ដីស្រីម្នាក់នោះ ហ៊ឹក" លឺសំឡេងយំខ្សឹបខ្សួលរបស់នាង ម៉ាដាមក៏ប្រញាប់ផ្លាស់ទីដោយការដឹកដៃនាងទៅកាន់ផ្ទះបាយស្ងាត់ជ្រងំឯណោះបាត់។
"ហេតុអីក៏ម៉ាដាមនៅតែបារម្ភពីស្រីអាក្រក់ដូចជាខ្ញុំទៀត ហ៊ឹកៗ" លើកទីមួយក្រោយពីនាងត្រឡប់មកវិញក្នុងនាមជាភរិយាសម្អប់របស់យ៉ុនហ្គី ទើបតែពេលនេះនាងបញ្ចេញអារម្មណ៍ហើយនិងយំនៅចំពោះមុខនរណាម្នាក់ ហើយអ្នកដែលនាងជ្រើសយកនោះក៏គ្មាននរណាក្រៅពីម៉ាដាមនេះឯង។
"ហេតុអីក៏ម៉ាដាមត្រូវជឿសម្ដីគេ? ម៉ាដាមចិញ្ចឹមបីបាច់និងមើលថែអ្នកនាងអ៊ីលីតាមកដោយផ្ទាល់ដៃ ម៉ាដាមក៏ដឹងនិងស្គាល់អ្នកនាងច្បាស់ជាងនរណាទាំងអស់ រយៈពេលជិត10ឆ្នាំនេះម៉ាដាមរៀនសូត្រនិងយល់ពីអ្នកនាងច្រើនណាស់ ម៉ាដាមដឹងច្បាស់ថាអ្នកនាងតូចរបស់ម៉ាដាម គ្មានថ្ងៃធ្វើរឿងណាមួយដោយគ្មានហេតុផលនោះទេ"
"អឹក ហ៊ឹកៗម៉ាដាម" អ៊ីលីតាយំគឃូសរួចអោបខ្លួនប្រាណចាស់ទុំ គាត់ក៏លួងលោមនាង តែភ្នែកក៏ងាកមើលទៅខាងក្រៅ មើលព្រមនិងអារម្មណ៍វិលវល់និងខកចិត្ត។
(លោកម្ចាស់គិតបន្តធ្វើបែបនេះដល់ពេលណាទៀត? រឺទាល់តែបាត់បង់នាងទៅបាត់ ដូចជាលោកម្ចាស់ប៉ាបាត់បង់លោកស្រីម្ចាស់ទៅ?)
...
"អ..អ..អូយ៎ ឈឺ! នេះមាត់យើងមិនមែនថ្នល់កៅស៊ូទេ ឲ្យថ្នមៗបន្តិចបានទេ?" យ៉ុនហ្គីសឹងតែជេរប្រទិចដុកទ័រដែលមកលាងរបួសឲ្យគេនោះទៅហើយ។
"បើមិនយកឈឺ អញ្ចឹងលោកមិនបាច់លាងរបួសរកខ្មោចយ៍ស្អីទេ ប្រុសដើមទ្រូងប្រាំហត្ថនិងគេដែរ តែមិនចេះទ្រាំសោះ" ដុកទ័រមីនជ្រលក់ថ្នាំលិចៗដៃរួចជូតញល់កាន់តែខ្លាំងត្រង់បបូរមាត់របស់យ៉ុនហ្គី នេះមួយសប្ដាហ៍នេះគេក៏មានតែរឿងវិលវល់មកនៅតែជាមួយនិងគ្រួសារមួយនេះ គ្រាន់តែថាថ្ងៃនេះវាដូចជារៀងធ្ងន់ធ្ងរបន្តិច។
"លោកនិងអ្នកនាងអេនហ្សុីទៅមានរឿងអី? ម្នាក់ៗដញចជាត្រូវដំណំដល់ហើយណ៎" ដុកទ័រមីននិយាយចង់សម្ដៅទៅលើអ្នកដែលកំពុងតែអង្គុយឲ្យគេរុំរបួសក្បាលឯណោះ សភាពពួកគេនេះបើសិនជាមិនមកដល់ផ្ទះទេ គេច្បាស់ជាគិតថាទាំងពីរនាក់នេះ គ្រោះថ្នាក់ចរាចរណ៍ជាមិនខានទេ។
"និយាយធ្វើមើលតែធ្ងន់ធ្ងរណាស់អញ្ចឹង" យ៉ុនហ្គីកាន់តែក្រពុលមុខ នឹកឃើញរឿងនេះក៏ខឹងបាត់ អូនតូចគេក្រាបបាត់មាត់បាត់ករ ដោយសារតែស្នាដៃស្រីជើងល្អ អ៊ីលីតាហ្នឹងឯង។
"អត់ទេ ខ្ញុំសួរពិតមែន ពួកលោកកើតអី?"
"អ្នកទាំងពីរត្រូវធ្ងន់ដូចអ្នកប្រដាល់ចាត់ការអញ្ចឹង នេះបើខ្ញុំមិនមកឃើញនៅនិងកន្លែងថាគ្មានឡានខូចខាត ខ្ញុំច្បាស់ជាគិតថាពួកលោកគ្រោះថ្នាក់ឡានហើយ"
"មាត់សម្រាមណាស់ អាដុកទ័រនេះ" យ៉ុនហ្គីខឹងច្រឡោតភ្លាម នេះនៅមិននៅមកមើលងាយជីវិតគេផង នេះគេមិនបាញ់សំណចូលក្បាលទុកថាជាសំណាងហើយ កុំតែគិតថាធ្លាប់ជាសម្លាញ់ចាស់ទេ កុំអីគេមិនទុកទេ។
"ខ្ញុំថាលោកប្រហែលជាទៅធ្វើស្អីនរណាទេដឹង?"
(មាត់ដាច ទាល់តែបែបនេះទើបដឹងប្រឹង)
កំពុងតែជជែកគ្នាសុខៗសំឡេងនរណាម្នាក់ក៏លឺឡើងស្របនិងដំណើរបោះជំហានចូលមក នាងតុបតែងខ្លួនស្រស់ស្អាត ប្លែករហូតដល់យ៉ុនហ្គីអង្គុយនៅនិងកៅអីសឹងតែលែងជាប់ នាងស្លៀករ៉ូបសំយ៉េសស្មាចុះតិច បូកផ្សំនិងការលាបមាត់ក្រហមឆេះ មើលទៅហតចម្លែក សូម្បីតែដុកទ័រមីនក៏មើលមិនទម្លាក់ភ្នែកដែរ។
"តុបតែងខ្លួនឆើតឆាយប្លែក ចង់ទៅណា?"
"គឺគិតរកទៅម៉ាស្សាដៃបន្តិច ព្រោះថាដាល់បាវសាក់អស់ពីរនាក់ហើយដូចជាចង់ជាប់សរសៃយ៉ាងមិចមិនដឹងតេស៎" គ្រាន់តែអ៊ីលីតានិយាយ ដុកទ័រមីនក៏ចាប់បានអត្ថន័យភ្លាម គេងាកមើលទៅនាយយ៉ុនហ្គីរួចទប់មាត់បែបចង់សើចបន្តិច យ៉ុនហ្គីស្រវ៉ាទាញឈើច្រត់រួចក្រោកឈរឡើងទាំងជើងនៅឈឺ កន្ថែកសឹងតែឈរមិនចង់ត្រង់ទៅហើយ។
"នរណាឲ្យនាងទៅ? ហើយនាងទៅជាមួយនរណា?"
"អូ! បិសនិងភ្លេចប្រាប់ទៅហើយណា៎ សង្សារគេមកយក អញ្ជើញបងនិងប្រពន្ធបងដេកស្អំ ទឹកកកអោបគ្នាចុះ បាយៗ"
(នែ! ឈប់..ប្រាប់ថាឲ្យឈប់)ភាគក្រោយសុំ1Kតាមធម្មតាណ៎
YOU ARE READING
ក្រសោបស្នេហ៍ចាស់
General Fictionស្នេហាគឺអាត្មានិយម.. បងអាត្មានិយម ព្រោះបងស្រឡាញ់អូនពេក