ភាគទី54,55

285 18 0
                                    

ធីមប្រពន្ធដើមដូចគ្នា បងតួយើងឃាំឃាទៀត ខិខិ

ក្រសោបស្នេហ៍ចាស់
ភាគទី54,55

ងឹក!
ឡានដែលបើកបន្តអស់រយៈពេលមួយសន្ទុះធំនោះ ពេលនេះក៏មកឈប់ចតពីមុខសកលវិទ្យាល័យឯកជនមួយកន្លែង អ៊ីលីតានាងងាកភ្នែកមើលទៅក្លោងទ្វារសាលា ក្នុងទ្រូងហាក់ចលាចលខុសធម្មតា នាងខានមកសាលាយូរមកហើយ ចាប់តាំងពីពេលដែលយ៉ុនហ្គីចាប់ផ្ដើមផ្គត់ផ្គង់និងមើថែនាង គេសន្យាថាគេនឹងធ្វើឲ្យនាងក្លាយជាមនុស្សស្រីសំណាងបំផុត ទើបនាងជឿស្លុងនិងព្រមធ្វើតាមគេទាំងអស់ ពេលនេះត្រឡប់ចុះឡើងនាងក៏មកដល់ចំណុចមួយនេះម្ដងទៀត ចិត្តចង់រៀននិងមានចំណេះ ពីមុននាងអាចនិងលើកដៃសំពះសុំលោកគ្រូសាស្ត្រាចារ្យរៀន តែពេលនេះនាងក៏មានសមត្ថភាពអាចពើងទ្រូងចូលរៀនបានដូចគេឯងហើយ។
"ចង់ឲ្យខ្ញុំជូនអ៊ីលីតាទៅក្នុងទេ?" ដោយសារតែឃើញអ៊ីលីតានាងបង្ហាញភាពស្ងប់ស្ងាត់ហាក់ដូចជារុញរាចិត្ត ទើបវីយូណាសម្រេចចិត្តសួរនាំនិងចង់ជួយដល់នាង តែអ៊ីលីតាក៏មកញញឹមតបវិញ។
"ខ្ញុំមិនអីទេ អ្នកនាងវីយូណានៅចាំក្នុងឡានចុះ ខ្ញុំចូលទៅបំពេញformមួយភ្លែត បន្តិចទៀតខ្ញុំមកវិញ" វីយូណាញញឹមតប អ៊ីលីតាក៏កាន់កាបូបយកមកស្ពាយរួចបើកទ្វារចេញពីក្នុងឡានបាត់ទៅ។

កន្លះម៉ោងកន្លងផុត..
ការបំពេញformចុះឈ្មោះចូលរៀនរបស់អ៊ីលីតាក៏ឈានទៅមុខយ៉ាងរលូន នាងបានជ្រើសរើសមុខជំនាញមួយដែលនាងស្រឡាញ់និងចង់រៀនជាយូរមកហើយតែនាងមិនដែលមានឱកាសឡើយ រឹតតែគ្មានសមត្ថភាពទៀត។
"ថ្នាក់ប្រវត្តិសាស្ត្រ អាគារH1" ដៃកាន់ក្រដាសណូតខាងការិយាល័យបានផ្ដល់ជូន ភ្នែកក៏រំពៃមើលទៅអាគារខ្ពស់ៗដែលមានការតុបតែងស្រស់ស្អាត សាកសមនិងតម្លៃដែលនាងបង់រៀន អ៊ីលីតាញញឹមស្រស់ស្អាតរួចបោះជំហានមួយៗទៅមុខរហូត។
"អីយ៉ូយ..ព្រូស" នាងរវល់តែអោនសំឡឹងក្រដាសទើបអ៊ីលីតាមិនបានមើលនិងបុកមនុស្សស្រីម្នាក់ ពួកគេដួលទៅលើដីម្ខាងម្នាក់ គ្រាន់តែថាអ្នកម្ខាងទៀតមានសៀវភៅជាច្រើនធ្លាក់ពីដៃ អ៊ីលីតាដួលអុកចង្កេះនាំឲ្យនាងចុកអួលបន្តិច អ្នកម្ខាងទៀតគ្រាន់តែដួលភ្លាមនាងក៏ប្រញាប់ក្រោកឡើងភ្លាម។
"ឲ្យខ្ញុំសុំទោស សុំទោសដែលដើរមិនបានមើលមុខក្រោយសោះ"
"អរ៎! អត់អីទេ ខ្ញុំក៏មិនបានមើលដូចគ្នាណា៎" អ៊ីលីតាក៏មិនអោបដៃមើល នាងលូកដៃជួយលើកយកសៀវភៅនាងឡើងមក តែនាងក៏ប្រទះភ្នែកនិងសៀវភៅមួយដែលមានក្របពណ៌ឈូកស្រាល នៅលើនោះមានសរសេរឈ្មោះនិងដាក់ថាវាជាសៀវភៅកំណត់ហេតុ។
"មោះចាំខ្ញុំជួយលើកនាង.." អ៊ីលីតាក៏ប្រញាប់ក្រោកឡើងរួចជួយលើកអ្នកម្ខាងទៀត ពួកនាងក៏ងើបមុខឡើងប្រឈមគ្នាតែក្នុងចំណោមពួកគេក៏មានម្នាក់បង្ហាញភាពភ្ញាក់ផ្អើល។
"បងអ៊ីលីតាមែនទេ?" អ្នកម្ខាងទៀតក៏សួរនាំភ្លាមៗ ដល់ថ្នាក់អ៊ីលីតាមើលមុខនាង ហើយក៏មិនដឹងគួរធ្វើខ្លួនបែបណា។
"អ្នកនាងស្គាល់ខ្ញុំដែរ?"
"ចាស៎! បងហ្វេលីតែងតែនិយាយលើកសរសើរពីបងប្រាប់ខ្ញុំរហូត ហ្អាយ៎! ខ្ញុំសប្បាយចិត្តណាស់ដែលបានជួបបង ខ្ញុំឈ្មោះខេតលីន ណា៎" អ៊ីលីតាក៏ញញឹមស្រស់ នេះជាថ្ងៃល្អរឺអាក្រក់ ព្រោះពីព្រឹកនាងក៏មានបញ្ហាជាមួយអ្នកផ្ទះ ល្ងាចនេះនាងក៏បែរជាមកជួបមនុស្សល្អម្នាក់ ដែលមើលទៅដូចជាគោរពស្រឡាញ់នាងណាស់។
"និយាយអញ្ចឹងហ្វេលីនាងសុខសប្បាយទេ?"
"ពួកយើងរកកន្លែងអង្គុយសិនល្អទេបងអ៊ីលីតា? អូ!មែនហើយនេះបងមករៀនផ្នែកអីដែរទៅ? កុំប្រាប់ថាថ្នាក់ប្រវត្តិសាស្ត្រណា៎"
"ចាស៎ ពិតមែនហើយ" ខេតលីនគ្រាន់តែលឺហើយនាងក៏លោតកញ្ឆេងសប្បាយចិត្ត ស្រីតូចក៏ភ្លេចខ្លួនចូលមករួចអោបកាន់ដៃអ៊ីលីតាជាប់។
"តោះទៅអង្គុយខាងនោះ ចាំខ្ញុំប្រាប់បងពីការរៀននៅទីនេះណា៎ ខ្ញុំក៏ជានិស្សិតខាងប្រវត្តិសាស្ត្រដែរ"
"អញ្ចឹងល្អណាស់ តោះ" អ៊ីលីតាក៏មិនអាចបដិសេធភាពគួរឲ្យស្រឡាញ់របស់ខេតលីនបាន នាងក៏ងក់ក្បាលយល់ព្រមតាមទាំងញញឹមមានក្ដីសុខ នេះនាងមានមិត្តតាំងពីថ្ងៃចុះឈ្មោះចូលរៀនមែនទេ?

ក្រសោបស្នេហ៍ចាស់Where stories live. Discover now