ភាគទី82,83,84

292 11 0
                                    

រៀងយប់បន្តិចហើយណា៎..

ក្រសោបស្នេហ៍ចាស់
ភាគទី82,83,84

យ៉ុនហ្គីនិងកម្លោះៗពីរនាក់ទៀត ក្រោយពីបានលឺសំឡេងចេចចាច៎ពីខាងលើមក ពួកគេក៏ប្រញាប់ឡើងមកខាងលើមើលភ្លាម តែអ្វីដែលពួកគេបានឃើញនោះគឺមនុស្ស2នាក់ឈរ ពទ្ធ័ជុំវិញមនុស្សម្នាក់ដែលអង្គុយនៅលើឥដ្ឋ។
"នេះមានរឿងអីហ្នឹង?" ការចោទសួររបស់នាយក៏នាំឲ្យអ្នកដែលឈរមើលនោះនាំគ្នាងាកបែរក្រសែភ្នែកមើលមក គ្រាន់តែថាពួកគេទាំងពីរនាក់មានការសំឡឹងមើលមកខុសគ្នា។
"ខេត! មិនអីទេមែនទេ?" រឿងដំបូងដែលកើតឡើងបន្ទាប់ពីការចោទសួររបស់យ៉ុនហ្គីនោះគឺនាយជីមីនដើរចូលទៅរកនាងល្អិតខេតលីនឯណោះ ស្រីតូចងាកមើលមកគេរួចក្រវីក្បាលតិចៗ នាយក៏ងក់ក្បាលនិងអង្អែលក្បាលនាងតិចៗ គេថយជំហានមុននឹងប៉ះជើងនិងសៀវភៅម៉្យាង ជាសៀវភៅដែលធ្លាក់លើក្បាលរបស់អេនហ្សុីមុននោះឯង។ នាយមិនអែអង់ប្រញាប់អោនរើសវាយកមក មុននិងហុចវាទៅឲ្យខេតលីន។
"សៀវភៅខ្លួនឯងមែនទេ?"
"អត់ទេ! តែ..ខ្ញុំសុំមើលបន្តិចបានទេ?" ទោះបីជានាងអះអាងថាមិនមែនជារបស់ខ្លួនឯងក៏ដោយ តែតាមនិស្ស័យជាមនុស្សចង់ដឹងចង់លឺ ខេតក៏បានស្នើរចង់បានសៀវភៅនោះយកមកមើលសិន ជីមីនក៏ធ្វើតាមសំណូមពរដោយគេហុចសៀវភៅនោះឲ្យទៅនាង ខេតលីនទទួលវាយកមកបើកមើល អ្វីដែលនាងឃើញដំបូងគេនោះគឺជាឈ្មោះមនុស្សម្នាក់ដែលនាងតែងតែចង់ដឹងហើយក៏ព្យាយាមតាមរកជាយូរមកហើយ។
"ព្រះអង្គ.." ខេតលីនញ៉ោចស្នាមញញឹមបន្តិចរួចដាក់សៀវភៅនោះចូលក្នុងកាតាបនាង។ ក្រឡេកមើលទៅពីរនាក់ស្វាមីភរិយាដែលឈរមើលមកគ្នាយ៉ាងស្ងៀមស្ងាត់ឯណោះវិញ អ៊ីលីតាក៏បញ្ឈប់ភាពស្ងប់ស្ងាត់ដោយការដើរចូលមករកយ៉ុនហ្គីមុន នាយក៏ធ្វើខ្លួនមិនត្រូវ ព្រោះថាមិនដែលទេ នាងមិនដែលចូលមករកគេមុនបែបនេះទេ។
"អ៊ីលីតា—"
"ខ្ញុំមានការចង់និយាយជាមួយលោកបន្តិច មកខាងក្រៅមក" អ៊ីលីតាបោះត្រឹមប្រយោគមួយឃ្លា រួចក៏នាំខ្លួនដើរចេញទៅមុនទាំងមុខមាំទាំជាទីបំផុត យ៉ុនហ្គីតាមសំឡឹងមើលផែនខ្នងនាងជាប់ ខួរក្បាលក៏ចាប់មានចម្ងល់ឡើងភ្លាមព្រោះមិនដែលនៅសុខៗអ៊ីលីតាក៏មានរឿងចង់និយាយជាមួយគេបែបនេះទេ រឺមួយក៏ព្រោះតែ..
យ៉ុនហ្គីគិតក្នុងចិត្ត ខណៈភ្នែកងាកមើលមកអេនហ្សុីបន្តិច គេចងចិញ្ចើមរួចបោះជំហានចាកចេញទៅតាមអ៊ីលីតាបាត់។ អេនហ្សុីឯណេះកាលបើអ្នកដែលជាភ្នែកជាច្រមុះចេញទៅបាត់ នាងក៏ប្រញាប់ងាករ៉េរកមើលរបស់ដែលនាងយកមក តែក៏រកមិនឃើញ ក្នុងចិត្តនាងចាប់មានពិរុទ្ធភ្លាម។
(វាបាត់ទៅណា? យើងចាំច្បាស់ណាស់ថាយើងយកវាមក)

ក្រសោបស្នេហ៍ចាស់Where stories live. Discover now