បងតួអ្នកចង បងតួអ្នកស្រាយ អូនតួចាំតែចាក់បណ្ដោយទេ ខិខិ
ក្រសោបស្នេហ៍ចាស់
ភាគទី40,41,42(អ..អូយ៎ម៉ាដាមថ្នមដៃបន្តិចបានទេ ឈឺ!!!)
(ហូយ៎ អ្នកនាងតូច នេះម៉ាដាមជាអ្នកលាងរបួសតែក៏ភ័យញ័រពោះដល់ថ្នាក់ចង់ជុះដាក់សំពត់ទៅហើយណា៎)
(ហាសហា៎ ខ្ញុំលលេងហ្នឹង ម៉ាដាមជូតបន្តចុះ ចាំខ្ញុំរ៉ូតមាត់បិទឲ្យជិតណាអូខេ?)
ទោះបីជាជីមីនមានងារជាដុកទ័រ ជាអ្នកជួយសង្គ្រោះអ្នកជម្ងឺពិតមែន តែសម្រាប់អ្នករបួសម្នាក់នេះ គេដូចជាមិនមានសិទ្ធក្នុងការឈឺឆ្អាលទេ បានតែអង្គុយមើលពីចម្ងាយហ្នឹងឯង។
"ខ្ញុំថាគួរតែនាំអ្នកនាងអ៊ីលីតាទៅពេទ្យលាងរបួសទៅ បើអាចពិនិត្យមើលឆ្អឹងឆ្អែងផង ក្រែងមានការប៉ះទង្គិច"
"ខ្ញុំថាដុកទ័រមីនមិនចាំបាច់យកចិត្តទុកដាក់លើមនុស្សរបស់ខ្ញុំពេកទេ និយាយតែរឿងការងារមក" មិនមែនថាគេមិនមាត់រឿងនាងអះអាងថានៅលីវមុននោះ ហើយគេបណ្ដោយឲ្យស្រីប្រុសទាំងពីរនាក់នេះរកវិធីទាក់ទងគ្នាបាននោះទេ គេនៅតែការពារ នៅតែហួងហែងនាងដដែល មិនថាក្នុងរូបភាពបែបណា អ៊ីលីតានៅតែទ្រព្យសម្បត្តិរបស់គេ។
"មានយកលទ្ធផលតេស្តមកទេ?" យ៉ុនហ្គីបន្ទរសំនួរថែមទៀត ក្រោយសម្ដីធ្ងន់ដាក់នាយបន្តិច ជីមីនញាក់ស្មាបន្តិចរួចបើកកាតាបពេទ្យយកឯកសារពិនិត្យយកមក មិនចាំដល់ជីមីនបើកយកចេញមកឲ្យសិនទេ ដៃលូកទាញយកសឺមីមករួចបើកមើលខ្លួនឯងតែម្ដង។
"លោកដុកទ័រពិសារទឹកក្រូចសិនទៅ" អេនហ្សុីដែលទៅផ្ទះបាយមួយសន្ទុះ នាងក៏ចេញមកព្រមជាមួយនិងថាសទឹកក្រូចព្រមទាំងផ្លែឈើចំណិតៗផង ជីមីនក៏ញញឹមនិងលូកដៃទទួលយកកែវទឹកក្រូចយ៉ាងគួរសមបំផុត អេនហ្សុីក៏យកកែវទឹកតែយ៉ុនហ្គីដាក់លើតុ រួចដាក់ខ្លួនអង្គុយចុះកៀកក្បែរ ហើយក៏ទាន់និងទឹកមុខភាំងភ្លឹករបស់យ៉ុនហ្គី។
"លទ្ធផលបែបណាហើយបងយ៉ុន?"
"គឺថាអ្នកនាង.."
"មិនអីទេ! អេនហ្សុីនាងជាមនុស្សជំនិត អាចទុកចិត្ត ហើយក៏ជាសាស្ត្រាចារ្យម្នាក់ នាងមានសិទ្ធិអាចដឹងរឿងនេះបាន ទុកចិត្តចុះ" ជីមីនមានបំណងចង់បកស្រាយប្រាប់ក្នុងន័យផ្សេង ព្រោះការងារមួយនេះ រឿងដែលបែកធ្លាយជាតិពុលនេះ ដំបូងឡើយមានតែគេនិងយ៉ុនហ្គីទេដែលដឹង តែពេលនេះអាថ៌កំបាំងក៏ធ្លាយដល់អ្នកទី3បាត់ទៅហើយ។
"លទ្ធផលលោកគឺវិជ្ជមានជាមួយនិងជាតិពុលនេះ លោកក៏និងត្រូវទទួលការព្យាបាលជាប្រចាំ តែមានរឿងមួយខ្ញុំចង់សួរលោកយ៉ុនហើយក៏ចង់ស្នើសុំ" ដោយឃើញទឹកមុខជីមីនដូចជាមានការបារម្ភលាយឡំ យ៉ុនហ្គីក៏ទម្លាក់ក្រដាសចុះរួចមើលចំមុខគេ។
"មានអីលោកក៏ឆាប់និយាយមក"
"ខ្ញុំចង់ឲ្យអ្នកនាងអ៊ីលីតា ព្រមទាំងអ្នករស់នៅក្បែរៗលោកទៅពិនិត្យមើលសារធាតុពុលទាំងនោះ ក៏ព្រោះថាវាជាសារធាតុដែលឆ្លង ហើយបើសិនជាពួកគេវិជ្ជមានដែរ ពួកយើងនិងប្រញាប់ព្យាបាលទាន់ពេល"
"អញ្ចឹងបានន័យថាខ្ញុំត្រូវទៅពិនិត្យដែរមែនទេដុកទ័រមីន?" អេនហ្សុីយកដៃរីតទ្រូងខ្លួនឯងតិចៗ ដៃស្រឡូនតូចទម្លាក់កាន់ក្រសោបដៃស្វាមីជាប់ យ៉ុនហ្គីក៏រៀងភ្ញាក់ តែគេមិនបដិសេធតែក៏លូកកាន់អង្អែលដៃនាងតបវិញ។
"មានមនុស្សម្នាក់ដែលលោកយ៉ុនគួរតែធ្វើតេស្តឆាប់បំផុត.." ជីមីនបញ្ឈប់ការនិយាយ រួចងាកបែរមើលទៅអ្នកដែលកំពុងតែអង្គុយលាងរបួសឯណោះ យ៉ុនហ្គីគេក៏មើលទៅនាងព្រមជាមួយនិងអារម្មណ៍គិតដូចគ្នា។
"អ្នកនាងអ៊ីលីតាជាអ្នកដែលស្ថិតក្នុងហេតុការណ៍ជាមួយលោក អញ្ចឹងនាងអាចនិងមានភាគរយខ្ពស់ដែលចេញមកអាចវិជ្ជមាន ដូច្នេះពួកយើងគួរតែតាមដាននាងឲ្យច្បាស់" យ៉ុនហ្គីងក់ក្បាលឆ្លើយតបនិងការលើកឡើងរបស់ដុកទ័រមីន ហេតុអីក៏គេនឹកមិនឃើញត្រង់ចំណុចនេះ? គេជាអ្នកបង្កើតជាតិពុល អញ្ចឹងគេខ្លួនឯងក៏ដឹងពីផលប៉ះពាល់របស់វាច្បាស់ជាងនរណាៗទាំងអស់។
"តែជំហានដំបូងបងត្រូវគិតសិនថា ធ្វើបែបណាអាចបញ្ចុះបញ្ជូលនាងឲ្យទៅពិនិត្យជាមួយពួកយើងបាន" អេនហ្សុីក៏លើកផលវិបាកដំបូង ដែលសូម្បីតែយ៉ុនហ្គីគេក៏នៅមិនទាន់គិតដល់ថាគួរធ្វើបែបណា ព្រោះអ៊ីលីតាពេលនេះ មិនងាយនិយាយស្ដាប់គ្នាដូចជាអ៊ីលីតាពីមុននោះទេ នាងឯករាជ្យ នាងមានៈ រឹងរូស សូម្បីនាយក៏អ៊ីលីតាមិនយកសម្ដីដាក់ចូលត្រចៀកដែរ។
YOU ARE READING
ក្រសោបស្នេហ៍ចាស់
General Fictionស្នេហាគឺអាត្មានិយម.. បងអាត្មានិយម ព្រោះបងស្រឡាញ់អូនពេក