Episode 3

568 29 0
                                    

5:00 pm ជាពេលដែល Pichy ចេញពីសាលារៀន នាងជិះម៉តូតាមផ្លូវក៏ប្រទះភ្នែកនឹង Bella ដែលកំពុងថតរឿង

"តើមួយថ្ងៃៗនាងពេលញាំបាយឬអត់" Pichy និយាយទាំងឆ្ងល់ហើយក៏ជិះហួសទៅផ្ទះបាត់ទៅ។

     កាត់មកមើល Bellaវិញថតចប់ម៉ោង ៦ ល្មមតែថ្ងៃនេះនាងមានអារម្មណ៍ស្រស់ស្រាយណាស់ខុសពីរាល់ដង

"ទំនេរទេ តោះទៅញាំអាហារពេលល្ងាចជាមួយ" Bella និយាយតាមទូរសព្ទទៅកាន់ James

"ខ្ញុំចាំស្តាប់ប្រយោគនេះយូរហើយ" James និយាយទាំងសប្បាយចិត្តរួចណាត់ពេលវេលាជាមួយ Bella

ព្រឹកថ្មីពត៌មានដែល Bella មានទំនាក់ទំនងស្នេហាជាមួយ James រឹតតែផ្ទុះព្រោះមានអ្នកប្រមាញ់ថតរូបម្នាក់បានថតរូបដែល Bella and James ញាំអីជាមួយគ្នាក៏ធ្វើអោយមហាជនរិតទេសង្ស័យ។ ដូចរាល់ដង Bella ក្រោកពីគេងរៀបចំខ្លួនទៅកន្លែងថត និងមិនខ្វល់ពីអ្នកកាសែតដូចរាល់ដង

កាត់មកមើល Pichy នៅហាងកាហ្វេវិញមិនដូចរាល់ដងទេពេលដែលភ្ញៀវនិយាយពី Bella នាងតែងតែប្រញាប់រៀបចំ រឺបម្រើតុនោះអោយលឿនតាមដែលអាចធ្វើទៅបាន រួចក៏ចេញពីតុនោះ តែលើកនេះនាងបែរជាផ្ទៀងស្តាប់គេនិយាយព្រោះនាងមិនសូវ active លើ social media ប៉ុន្មានទេទើបតាមមិនទាន់ ផ្ទៀងស្តាប់សុខៗ លេខមិនស្គាល់មួយក៏ខលមកកាន់នាង

"គឺខ្ញុំ Bella" Bella

"នេះគឺអ្នកនាងដែលយកកាហ្វេអោយខ្ញុំថ្ងៃមុនមែន" Bella ខលទៅកម្មង់ខ្លួនឯង

"ចា៎ អ្នកនាងគឺខ្ញុំ អ្នកនាងត្រូវការកម្មងកាហ្វេរឺ?" Pichy តប

"យកដូចថ្ងៃមុនមក ទីតាំងដែល អរគុណ" រួច Bella ក៏ចុចបិទ

មួយសន្ទុះក្រោយមកអ្នក Delivery ក៏យកកាហ្វេអោយ Bella ឃើញអ្នក Delivery ផ្សេងភ្លាមនាងក៏ឆ្ងល់ នាងកម្មងពី Pichy តែបែរជាអ្នកផ្សេងយកមក Bella ក៏យកកាហ្វេពីដៃអ្នកដឹងហើយនិយាយអរគុណ

"អ្នកនាងរវល់ឬ បានជាអោយអ្នកផ្សេងមកជំនួស" Bella ខលសួរ Pichy

"អ្នកនាងខ្ញុំគ្រាន់តែជាអ្នករត់តុក្នុងហាងទេ ថ្ងៃនោះអ្នកដឹងគេរវល់ ហើយគាប់ជួនខ្ញុំត្រូវដល់ម៉ោងទៅសាលាជិះកាត់តាមនោះទើបខ្ញុំស្មគ្រចិត្តដឹកអោយអ្នកនាង" Pichy រៀបរាប់ប្រាប់ Bella

មន្តស្នេហ៍នារីរត់តុWhere stories live. Discover now