៥ ថ្ងៃកន្លងផុតទៅ Bella ខលទៅលេខ Pichy មិនចូលនាងក៏បារម្ភនឹកឃើញដល់សកម្មភាពដែលខ្លួនធ្វើលើ Pichy ថ្ងៃមុន
"តើខ្ញុំហួសហេតុអត់ណ៎ដែលធ្វើបែបនឹង តែដូចជាមិនអាក្រក់ទេ រឺសកម្មភាពនោះបង្ហាញថាខ្ញុំស្រលាញ់នាងហើយនាងមិនគាំទ្រ LGBT ទើបលែងចង់នៅជិតខ្ញុំ" សំណួរបានហោះពេញខួរក្បាលរបស់ Bella Bella ចង់ទៅហាងក្រែងបានជួប Pichy តែ Bella នឹកឃើញថា Pichy ទៅសាលាម៉ោង ១១ ហើយនេះម៉ោង ១២ ហើយចឹងមានតែរងចាំទៅថ្ងៃស្អែក។ ( Bella មិនសូវទទួលការថតទេឥឡូវនេះទើបនាងរាងមានពេលទំនេរជាងមុន)
Skip
ស្អែកឡើងម៉ោង ៨ Bella ទៅដល់ហាងកាហ្វេដោយពាក់ម៉ាស់ មួក វែនតាខ្មៅ និងអាវ Hoodie មានមួកមួយជាន់ទៀតគ្មាននរណាចាប់អារម្មណ៍ថាជា Bella ទេ។ ទ្វាហាងក៏បានបើក
"សូមស្វាគមន៍" Pichy រត់ទៅបើកទ្វាជូនភ្ញៀវ។ គ្រាន់តែបើកទ្វា Pichy ដឹងភ្លាមថាជា Bella ដោយសារតែខ្លិនខ្លួនរបស់ Bella ក្រអូបជាប់ច្រមុះ Pichy តាំងពីថ្ងៃដំបូង
"នេះអ្នកនាង តុខាងនេះទំនេរ" Pichy បង្ហាញកន្លែងអង្គុយទៅកាន់ Bella ដោយធ្វើពើមិនដឹងថាជា Bella។ Bella ពេលនោះគ្រាន់តែឃើញនាងមានអារម្មណ៍ថាសប្បាយចិត្តណាស់
"យកដូចរាល់ដងមក" Bella កម្មង
"អត់ទោសអ្នកនាងភ្ញៀវច្រើនពេកខ្ញុំមិនចាំថាអ្នកនាងចូលចិត្តអ្វីទេ អ្នកនាងអាចប្រាប់ម្តងទៀតបានទេ" Pichy តប
"ឈប់ធ្វើពើទៅ Pichy ដឹងហើយថាខ្ញុំជានរណា" Bella សម្លឹងមើលមុខ Pichy ហើយក៏ដោះម៉ាស់ មួក និងវែនតាចេញ ភ្ញៀវនៅទីនោះភ្ញាក់ផ្អើលជាខ្លាំងនូវវត្តមានរបស់ Bella តែពួកគេមិនធ្វើខ្លួចជ្រួលច្របល់ រឺថតរូបដោយគ្មានការអនុញ្ញាតទេព្រោះពួកគេគិតថា Bella គួរតែទទួលបានការ Respect។ Pichy ឃើញចឹងមិននិយាយអ្វីទេហើយក៏ដើរទៅកន្លែង Coffee maker ។
"Pichy លើកកាហ្វេអោយភ្ញៀវ" Coffee maker ស្រែកហៅ
"ហុឺយ...អីក៏ស៊យម្ល៉េះ" Pichy លាន់មាត់ពេលងាកឆ្វឹងស្តាំឃើញបុគ្គលិកដទៃសុទ្ធតែរវល់។ Pichy ក៏ដើរទៅយកកាហ្វេអោយ Bella
"កាហ្វេមកដល់ហើយអ្នកនាង សុំទោសសំរាប់ការយឺតយ៉ាវ" Pichy និយាយពេលលើកកាហ្វេដល់តុ Bella លើកកាហ្វេដាក់លើតុហើយ Pichy បម្រុងនឹងដើរចេញតែក៏ត្រូវ Bella ចាប់ដៃជាប់