(សង្ឃឹមថាអ្នកអានអត់មានអារម្មណ៍ធុញ ដាក់តែម៉ានតួហ្នឹងទេខ្ចិល)
ព្រឹកឡើង Bella ក៏ជិះឡានទៅហាងកាហ្វេដែល Pichy ធ្វើការ
"សួរស្តីអ្នកនាង អញ្ចើញចូល" ពេល Bella ដើរមកដល់មុខទ្វាហាងបុក្គលិកក៏បើកទ្វាអោយ
"ចា៎ អរគុណ" និយាយហើយក៏ដើរចូលអង្គុយតុ
"យកកាហ្វេមួយមក" Bella
"ចា៎អ្នកនាង សូមរងចាំបន្តិច" waitress
Bella គឺងាកឆ្វេងស្តាំរកមើល Pichy តែរកមិនឃើញសោះ នាងដឹងថា Pichy រៀនចប់ហើយតែនាងមិនដឹងថាទៅរក Pichy នៅឯណាទេព្រោះលេខទូរសព្ទតេមិនចូលមានតែមកហាងក្រែងនាងនៅធ្វើការ
"កាហ្វេមកដល់ហើយអ្នកនាង" អ្នករត់តុ
"អរគុណ....អត់ទោសតើបុគ្គលិកឈ្មោះ Pichy គេទៅណាហើយ" Bella
"ចា៎គឺគាត់ត្រឡប់ទៅស្រុកវិញបាត់ហើយបន្ទាប់ពីបញ្ចប់ការសិក្សាអ្នកនាង" អ្នករត់តុ
"ដឹងថានាងនៅស្រុកអី និងអាស័យដ្ឋាននាងទេ?" Bella
"គឺខ្ញុំមិនដឹងដែរអ្នកនាង តែចៅហ្វាយខ្ញុំប្រហែលជាគាត់ដឹង" អ្នករត់តុ
"ចុះចៅហ្វាយប្អូនមកហាងទេ?" Bella
"គឺម៉ោង ១១ ទើបគាត់មករឺយូរជាងនេះអ្នកនាងអាចត្រឡប់ទៅវិញសិនទៅខ្លាចយូរ" waitress
"មិនអីទេ ខ្ញុំចាំបាន" Bella និយាយទាំងញញឹមទៅកាន់ Waitress Waitress ក៏ឪនគោរពហើយក៏ទៅបំពេញការងារ
11:36 ព្រឹក
Engfa ក៏មកមើលហាងរបស់នាង ពេលមកដល់បុគ្គលិកម្នាក់ក៏រត់ទៅបើកទ្វា
"សួរស្តីចៅហ្វាយ" waitress
"អរគុណណាស់ មិនបាច់ដល់ថ្នាក់នឹងទេធម្មតាៗទៅ" Engfa
"ចា៎ចៅហ្វាយ" waitress
"អូរ....ចៅហ្វាយគឺថាមានភ្ញៀវម្នាក់មករក Pichy គាត់សួររកអាស័យដ្ឋាន Pichy ខ្ញុំមិនដឹងក៏អោយគាត់រងចាំសួរចៅហ្វាយ គាត់មកអង្គុយចាំតាំងពីព្រឹក" waitress
"ហឹមចាំខ្ញុំទៅជួប លើកក្រោយធ្វើបើមានអ្នកណាមកសួរទៀតប្រាប់ថាមិនដឹងទៅបានហើយ" Engfa