Episode 16

615 27 2
                                        


"ហេតុអីក៏បេះដូងអ្នកនាងឈឺ បើសិនជាខ្ញុំមាន Relationship ជាមួយ Engfa???" Pichy និយាយដោយក្បាលកំពុងកៀកកើយលើខ្នងរបស់ Bella

"គឺ....គឺ....." Bella នាងនិយាយរដាក់រដុមមិនចង់ចេញ ក៏ព្រោះអារម្មណ៍កំពុងតែរញ្ជើបរញ្ជួលដោយសារការអោបរបស់ Pichy

"Pichy....." Bella ហៅតិចៗល្មមស្តាប់លឺ

"អឹម.....?" Pichy បញ្ចេញសម្លេងឆ្លើយបែបឆ្ងល់

"គឺ...គឺខ្ញុំចូលចិត្ត Pichy ចូលចិត្តខ្លាំងណាស់" បេះដូង Bella លោតញាប់ខ្លាំងណាស់ គ្រាន់តែនិយាយប្រយោគនេះចប់បេះដូងគឺកាន់តែលោតញាប់យកតែម្តង ចំណែកអាកាសធាតុវិញស្ងប់ស្ងាតល្អណាស់គឺស្ទើរតែលឺចង្វាក់បេះដូងរបស់ Bella ដែលលោត

"ខ្ញុំក៏ចូលចិត្តអ្នកនាងដូចគ្នា" Pichy ស្ងាត់បន្តិចរួចក៏ឆ្លើយ

"គឺខ្ញុំចូលចិត្ត Pichy មិនមែនត្រឹមអ្នកស្គាល់គ្នា ស្និតស្នាលរឺ មិត្តភក្តិទេ" Bella និយាយហើយក៏បែរខ្លួនមករក Pichy ពួកគេទាំងពីរមើលគ្នាអត់ឃើញទេព្រោះងងឹតខ្លាំង តែដៃ Pichy នៅតែអោបចង្កិះ Bella ដដែល

"គឺខ្ញុំចូលចិត្ត Pichy ក្នុងន័យស្នេហា" Bella ប្រមូលអារម្មណ៍អោយម៉ូលហើយក៏និយាយទៅកាន់ Pichy

"តើ Pichy គិតយ៉ាងមិចចំពោះខ្ញុំ ឆ្លើយតាមត្រង់មក ទោះជាចម្លើយបែបណាក៏ខ្ញុំព្រមទទួលដែរ" Bella

Bella រងចាំស្តាប់សម្លេង Pichy ឆ្លើយតប តែមួយសន្ទុះហើយមិនមានការឆ្ងើយតបសោះ Bella ក៏សម្រេចចិត្តយកដៃទៅស្រវ៉ាប៉ះថ្ពាស់ Pichy

"Pichy?....គេងហើយរឺ?" Bella ពេលដៃនាងប៉ះថ្ពាស់ Pichy

"ជុប...." សម្លេងថើប គឺ Pichy បានទាញដៃ Bella ដែលនៅលើថ្ពាល់នាងនោះមកថើប

"គឺខ្ញុំក៏ចូលចិត្តអ្នកនាងក្នុងន័យស្នេហាដូចគ្នា" Pichy នាងស្ងាតមុននេះក៏ព្រោះតែនាងពិបាកសម្រេចចិត្តមិនដឹងគួរឆ្លើយយ៉ាងណា អារម្មណ៍នាងនៅវិលវល់បែងចែកមិនទាន់ដាច់នៅឡើយ តែអារម្មណ៍មួយប្រាប់ Pichy ថានាងស្រលាញ់ និងចង់នៅក្បែរ Bella គ្រប់ពេល

មន្តស្នេហ៍នារីរត់តុWhere stories live. Discover now