បន្ទាប់ពីចេញពីបន្ទប់ឪពុក Pichy ក៏បញ្ជារអោយអ្នកបើកឡានជូននាងទៅណាមិនដឹងទាំងរលងអាត្រាធ នាងអង្គុយក្នុងឡានមើលទៅល្ហិតល្ហៃ ហត់នឿយគ្មានកំលាំងកំហែងក្នុងខ្លួនសោះ#មកដឹងត្រួសៗពីប្រវត្តិរបស់ Pichy
Pichy បានកើតក្នុងគ្រួសារដែលមានទាំងម្តាយ និងឪពុក នាងក៏មានបងប្រុសម្នាក់ផងដែរ ដែលមានអាយុបងនាង ៣ ឆ្នាំ ជីវភាពគ្រួសារនាងពេលនោះលំបាកខ្លាំងណាស់រកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹក រួមទាំងមានជំលួសទាស់ឥតឈប់ឈរ ម៉ាក់ Pichy តែងដៀលលោក Nawat ថាជាមនុស្សមិនបានការ ក្រីក្រ គ្មានគោលជំហរ គ្មានចំណេះដឹង គ្មានលុយសូម្បីទិញសភ្ភារៈសិក្សាអោយកូនៗ ពីមួយថ្ងៃទៅមួយថ្ងៃការតឹងសសែរករដាក់គ្នានេះមិនបានថបថយទេរិតតែកើនទ្វេរហូតដល់ Pichy មានអាយុ ៦ឆ្នាំម៉ាក់ Pichy បាននាំបងស្រុស Pichy ចេញពីផ្ទះទៅណាមិនដឹងទេដោយទុកអោយ Pichy នៅផ្ទះតែឯងរហូតដល់ប៉ានាងត្រឡប់មកពីលីសែងដូរប្រាក់កាស។ លោក Nawat ស្រកទឹកភ្នែកអាណិតកូនស្រីខ្លោចចិត្ត គាត់យំអោប Pichy យ៉ាងណែនក្នុងដៃ។ គាត់ក៏បន្តរស់នៅបែបនេះបាន ១ឆ្នាំ Pichy តែងសួររកម្តាយព្រោះនាងនៅក្មេងមិនដឹងអី នៅពេល Pichy អាយុ ៧ ឆ្នាំគាត់ភ្ញាក់ខ្លួនថាគាត់ត្រូវតែព្យាយាមអោយមានជីវភាពធូធារដូចគេឯងដើម្បីអនាគតកូនស្រី គាត់មិនចង់អោយ Pichy ដើរតាមដានជើងគាត់បន្តនោះទេ គាត់សម្រេចចិត្តផ្ញើ Pichy នឹងប្តីប្រពន្ធមួយគូរដែលគ្មានបុត្រអោយជួយមើលថែនាង។ រយៈ ៣ ឆ្នាំប៉ុណ្ណោះលោក Nawat បានកែប្រែខ្លួនយ៉ាងឆាប់រហ័យពីក្រីក្រលំបាកទៅជាអ្នកមាន រហូតក្លាយជាមនុស្សមានមុខមាត់ក្នុងសង្គម (writer: តែថាគាត់រកសុីអីបានមានលឿនម្ល៉េះ?)
#ទំនាក់ទំនងរវាង Pichy x Englot
នៅពេល Pichy មានអាយុ ១៤ឆ្នាំ អគារដែលលោក Nawat បានសាងសង់ដោយដាក់ឈ្មោះកូនស្រីដ៏កម្សតរបស់គាត់ក៏បើកសម្ភោធជាផ្លូវការ គាត់ក៏ត្រឡប់មកយក Pichy ទៅវិញ (writer: ចាំទេ? អគារ James ជាអគារដែលខ្ពស់និងប្រណិតលំដាប់លេខ ២ក្នុងប្រទេសកម្ពុជាចំណែកលេខ ១គឺជាអគាររបស់ Pichy នេះឯង) ប៉ុន្តែ Pichy បានយំអោបជើងយាយតាមិនព្រមលែងប្រកែកថានាងមិនទៅនោះទេនាងចង់នៅជាមួយយាយតា លោក Nawat ក៏គ្មានជម្រើសណាមួយឃើញ Pichy ធំធាត់បានយ៉ាងល្អគាត់ក៏បន្តអោយ Pichy រស់នៅជាមួយយាយតាបន្តទៀត។ ពេលគាត់រៀបត្រឡប់ទៅវិញគាត់ក៏សម្លឹងឃើញបុរសពោះម៉ាយម្នាក់ដែលជាឪពុង Engfa រស់នៅទាំងខ្វះខាត ធ្វើអោយគាត់នឹកស្រម៉ៃដល់គ្រាកំសត់គាត់និង Pichy គាត់ក៏ជួយជ្រំជ្រែងប៉ារបស់ Engfa រហូតមានកេរ្តិ៍ឈ្មោះប្រហាក់ប្រហែលគាត់ នេះហើយជាមូលហេតុដែល Engfa តែងខ្វល់ខ្វាយ បារម្ពពី Pichy គ្រប់ពេលដូចបងស្រី ណាមួយ Engfa Pichy x Dorn ជាមិត្តនឹងគ្នាតាំងពីតូចៗ ចំណែកCharlotte Pichy ទើបតែស្គាល់ពេលនាងទៅរៀនតនៅទីក្រុងប៉ុណ្ណោះតាមស្គាល់តាមរយៈ Engfa ស្គាល់គ្នាខ្លីមែនតែទំនាក់ទំនងអ្នកទាំងពីរក៏មិនចាញ់មិត្តភាពយូរឆ្នាំរបស់ Engfa x Pichy ដែរ។
