Episode 9

549 29 9
                                    

4 ថ្ងៃកន្លងផុតទៅ

ល្ងាចថ្ងៃអាទិត្រ Engfa and Charlotte ក៏ត្រឡប់មកពីដំណើរកំសាន្តវិញ Charlotte ជានាក់រៀបចំឥវ៉ាន់នៅផ្ទះ ឯ Engfa ប្រញាប់មកហាងព្រោះមានរឿងត្រូវនិយាយជាមួយ Pichy (Engfa and Charlotte រស់នៅជាមួយគ្នា)។

-ពេលមកដល់ហាង

"ចៅហ្វាយមកដល់យូរហើយរឺ?" Pichy

"គឺមុននេះបន្តិចហើយក៏ប្រញាប់មកជួបឯងព្រោះមានរឿងត្រូវនិយាយ" Engfa

"ជួបខ្ញុំ" Pichy និយាយទាំងបើកភ្នែកធំចង្អុលមកខ្លួនឯង

Skip

កាត់មក Bella វិញកំពុងទន្ទេញប៉ារ៉ូត្រូវថតនៅលើពូកក្នុងបន្ទប់ តែ Bella ទន្ទេញមិនចាំសោះនឹកឃើញតែ Pichy តាំងពីថ្ងៃត្រឡប់ពីកោះ នាងពិបាកធ្វើការណាស់ពិសេសការថតរឿងដែលត្រូវទន្ទេញប៉ារ៉ូនឹងតែម្តង ទន្ទេញមិនចាំហើយ ដាក់អារម្មណ៍មិនបានល្អទៀត ធ្វើអោយអ្នកដឹកនាំរឿងនិងក្រុមការងារឆ្ងល់ជាខ្លាំងព្រោះ Bella មានទេពកោសលខាងសំដែងណាស់បែរមកប្លែកប៉ន្មានថ្ងៃនេះ អារម្មណ៍ Bella នឹកឃើញតែរូបភាព លឺតែសម្លេង ឃើញតែកាយវិការ សកម្មភាពពេលនៅជាមួយ Pichy ពិសេស គឺយប់នោះ យប់ដែល Bella មានសេចក្តីសុខបំផុតនាងមិនដែលទទួលបានអារម្មណ៍កក់ក្តៅបែបនេះពីមុនមកទេ

"មិចក៏ត្រូវខឹង ត្រូវគិត ត្រូវខ្វល់ពីនាង... ជាអ្វីនឹងគ្នា?" Bella និយាយទាំងបោះក្រដាសប៉ារ៉ូចោលលើពូក អង្គុយមើលយូរហើយអានអត់ចូលតួរសោះ រួចយកដៃក្តោបក្បាលទាំងអារម្មណ៍វីវល់មិនយល់ពីខ្លួនឯង

-ហាងកាហ្វេ

Engfa and Pichy ចូលទៅនិយាយក្នុងបន្ទប់ផ្ទាល់ខ្លួន Engfa ជិតមួយម៉ោងរួចក៏ចេញមកវិញទាំងពីរនាក់ទាំងទឹកមុខស្មើរបែបញញឹមមិនស្រស់ ហាក់និយាយមិនចុះនឹងគ្នា។

ពេលពួកគេដើរមកដល់ក្នុងហាងកន្លែងភ្ញៀវផឹកកាហ្វេ Pichy ក៏ប្រទះឃើញ Bella កំពុងអង្គុយចាំកាហ្វេ ឯ Bella នាងនឹក Pichy ពេកក៏មកហាងកាហ្វេក្រែងបាត់នឹកខ្លះដោយគិតថាពេលល្ងាច Pichy មិនធ្វើការទេព្រោះនាងមិនហ៊ានជួបមុខ ពេលឃើញ Engfa ដើរចេញមកជាមួយ Pichy Bella គិតថាប្រហែលម្នាក់នឹងហើយដែលជាចៅហ្វាយដែលខលបារម្ភពី Pichy (មើលដឹងតាមការស្លៀកពាក់ និងជ្រកដែលពួកគេដើរចេញ)

មន្តស្នេហ៍នារីរត់តុWhere stories live. Discover now