បន្ទាប់ពី Englot ចេញទៅ Bella ក៏យកមេដៃទាំងទ្វេទៅជូតទឹកភ្នែក Pichy"អូនសុំទោស...." និយាយចប់ទឹកភ្នែក Pichy ក៏បន្តស្រក់
"មិនអីទេ....មិនអីទេណា៎អូនឈប់យំទៅ Engfa បានប្រាប់បងអស់ហើយ" Bella
"វាមិនមែនជាកុំហុសរបស់អូនទេ បងលែងខឹងនឹងអូនហើយ កុំបារម្ភអី" Bella និយាយដោយបន្តជូតទឹកភ្នែក Pichy រួចក៏ឱនទៅថើបថ្ងាស Pichy បន្តិច
(តាមពិត Engfa បានដឹងពីការភ្ជាប់ពាក្យនេះតាំងពីជួប Mr. Nawat នៅ Paris ឯណោះប៉ុន្តែរឿងអំពើខុសច្បាប់ Engfa មិនដឹងឡើយ ហើយនេះហើយជាមូលហេតុដែល Engfa ស្ទាក់ស្ទើរមិនចង់អោយ Pichy ទាក់ទងជាមួយ Bella)
"អូនស្រលាញ់បង Bella..... ស្រលាញ់បងខ្លាំងណាស់ ហេតុអីក៏ស្នេហាយើងត្រូវមកជួបរឿងបែបនេះ?" Pichy
Bella បានលឺប្រយោគនេះហើយ ទឹកភ្នែកក៏ចាប់ផ្តើមច្រាល ច្រមុះក៏ចាប់ផ្តើមឈួល។ Bella មិនដឹងថាត្រូវតបបែបណាអោយសមនោះទេ អ្វីៗហួសហើយមិនអាចធ្វើអ្វីបានឡើយ។ Bella ក៏ទាញ Pichy មកអោបជាប់ទ្រូង លួងលោមកុំអោយនាងយំកាន់តែខ្លាំង ប៉ុន្តែ Bella ខ្លួនឯងក៏កុំពុងស្រកទឹកភ្នែកដូចគ្នា
អ្នកទាំងពីរឈរអោបគ្នាដោយទឹកភ្នែកនៅតែបន្តស្រក់រហូតដល់ Pichy ទន់ជង្គង់ Bella ក៏សម្របខ្លួនទៅតាម Pichy តិចៗ។ អ្នកទាំងពីរក៏អង្គុយផ្អែកខ្លួននឹងជញ្ជាំងដោយ Pichy កំពុងស្ថិតក្នុងរង្វង់ដៃខាងស្តាំរបស់ Bella ចំណែក Bella ក៏ផ្តេកក្បាលលើ Pichy ដូចគ្នា (Writer: ពាក្យហ្នឹងគួរនិយាយថាមិចទើបសម? ក្បាលៗចឹងអត់ពិរោះស្តាប់សោះ )
"អាចទៅរួចទេ? នេះជាការអោបលើកចុងក្រោយរបស់ពួកយើង" Bella
"No!......no.......no......." Pichy
"Yeahh ......maybe baby" Bella
Pichy គ្រាន់តែលឺក្រវីក្បាលបដិសេធ Bella យ៉ាងលឿនហើយក៏បន្តយំខ្លាំងៗ Bella ឃើញសភាពមនុស្សជាទីស្រលាញ់របស់នាងបែបនេះ នាងក៏ទប់ទឹកភ្នែកលែងជាប់ម្តងទៀត
20 នាទីក្រោយមក
"Knock...knock......" សម្លេងគោះទ្វាបានធ្វើអោយ Bella x Pichy នៅខាងក្នុងភ្ញាក់
Pichy បានផ្តល់ស្នាមថើបលើបបូរមាត់ Bella មួយសន្ទុះទើបនាងក្រោកឈររួចទាញដៃ Bella អោយក្រោកដូចគ្នា
