Episode 20

662 28 17
                                    


9:00 យប់

ពួកគេទាំងបួនក៏បានរៀបចំទុកដាក់ម៉ាស្អាត

Englot គិតតែញញឹមញញែមដាក់គ្នាទៅវិញទៅមកហើយមើលទៅ Pichy ដែលកំពុងជូតតុបង្ហើយឯ Bella ឈរមើល Pichy ទាំងរាងធ្លាក់ភ្នែកដោយសារស្រវឹងតិចៗដែរ ទុកដាក់រួចរាល់ហើយពួកគេទាំងបួនក៏ចាប់ផ្តើមសម្អាតខ្លួនដូចគ្នា

"អាណិតយើងដេកខាងក្រោមផងវើយ ល្មមៗបានហើយ" Engfa និយាយពេលពួកគេរៀបចូលគេងរៀងខ្លួន

"Bella បើឆ្ងល់អីអាចសួរខ្ញុំបាន ខ្ញុំមានបទពិសោធន៍យូរឆ្នាំហើយ" Engfa និយាយទាំងសើចចេញធ្មេញទៅ Bella

Bella លឺហើយក៏ធ្វើដៃ អូខេ តប Engfa ទាំងញញឹមស្ញេញបញ្ចេញទឹកមុខបែបមនុស្សខូច (writer:ចេះរកគ្នាឃើញណ៎ ខូចៗបស់គេយាយ><) ឯ Pichy វិញអត់ដឹងយាយថាមិចបានត្រឹមសម្លក់មើល Engfa x Bella បែបខ្នាញចង់ហក់កាប់ ក៏ព្រោះតែពួកម៉ាកថ្មីថ្មោងនេះមើលទៅត្រូវដៃត្រូវជើងគ្នាពេក Pichy x Bella ក៏ឡើងទៅលើផ្ទះបាត់ទៅ

"នែ៎ក!..... បងនិយាយអីមិនចេះខ្មាស់មាត់ទេរឺ?" Char វៃ Engfa មួយដៃហើយនិយាយពេល Bellpich ឡើងទៅបាត់

"ទៅខ្មាស់អី វាជារឿងធម្មតារបស់មនុស្សលោកយើងតើ ហើយយប់នេះអូនក៏មិនរួចខ្លួនដែរ!......អឹម!......" Engfa ក៏លើកបី Char ចូលបន្ទប់បាត់ទៅ គ្រាន់តែចូលទៅដល់ពួកគេក៏ចាប់ផ្តើមលេងបៀរ.......>< (writer: គេស្រលាញ់គ្នាយូរហើយ គេយល់ចិត្តគ្នា បាច់ចាំយាយច្រើនទេ><)

Skip

ឈានចូលដល់បន្ទប់ Pichy ក៏ទំលាក់សក់ដែលបួងចុះ ឯ Bella ក៏ចាក់គន្លឹះទ្វា

"Wow...." Bella លាន់មាត់ពេលបិទគន្លឹះហើយបែរមកចំពេល Pichy ទំលាក់សក់ចុះ

"បងនិយាយថាអូនស្រស់ស្អាតមិនថាស្ថិតក្នុងស្ថានភាពបែបណាគឺមិនខុសមែន អូនស្រស់ស្អាតណាស់" Bella ញញឹមលាតដៃដើរទៅ Pichy រកអោប តែពេលដើរទៅដល់ Pichy ក៏យកចង្អុលដៃទៅរុញថ្ងាស់ Bella ចេញរួចនិយាយ

"ផ្អែមណាស់ បានស្រាចូលខ្លួន" Pichy ហើយក៏ឡើងលើគ្រែគេង

"បងផ្អែមតាំងពីដើម.....តែបងមិនបានស្រវឹងទេ" Bella ក៏ឡើងទៅតាម

"ស្អែកព្រឹកប្រលឹមបងត្រូវត្រឡប់ទៅទីក្រុងវិញហើយ" Bella ចាប់ Pichy ដាក់គេងលើស្មារខ្លួនហើយនិយាយ

មន្តស្នេហ៍នារីរត់តុWhere stories live. Discover now