6:25 ព្រឹក
Pichy នៅស្ថិតក្នុងរង្វង់ដៃ Bella នៅឡើយតាំងពីយប់ Bella ក្រសោបនាងជាប់ហាក់មិនចង់ឃ្លាតពី Pichy សូម្បី ១ វិនាទី
Pichy ភ្ញាក់ពីដំណេកបើកភ្នែកព្រឹមៗ ឃើញថាខ្លួននៅក្នុងរង្វង់ដៃ Bella ទាំងគ្មានសម្លៀកបំពាក់ ក៏ធ្វើអោយ Pichy នឹកឃើញរឿងកាលពីយប់មិញច្បាស់ៗកំរិត 1080 p ម៉ង់><
"ព្រះអើយ មិចក៏ខ្ញុំបណ្តោយអោយរឿងនេះកើតឡើងទៅរួច" Pichy គិតក្នុងចិត្តទាំងសម្លឹងមើលមុខ Bella
"អ្នកនាង អ្នកនាង.....ភ្ញាក់ឡើង" Pichy ព្យាយាមនិយាយដាស់ Bella អោយក្រោក។ Bella ក៏ភ្ញាក់ទាំងមិនទាន់បាត់ងងុយ ភ្ញាក់តែព្រលឹងទេភ្នែកនៅបើកមិនទាន់រួចនៅឡើយ>< គ្រាន់តែដឹងខ្លួនភ្លាម Bella ក៏បន្ថែមកំលាំងដៃអោប Pichy អោយកៀកនឹងទ្រូង
"អ្នកនាងខ្ញុំពិបាកដកដង្ហើមណាស់ ប៉ុណ្ណឹងបានហើយ" Pichy និយាយទាំងមុខផ្អឹបនឹងទ្រូង Bella
"យប់មិញគេងលក់ស្រួលទេ" Bella ក៏រាងបន្ធូរដៃអោប pichy ហើយសួរ Pichy លឺហើយក៏គាំងនិយាយមិនចេញគិតថា Bella មានន័យដល់រឿងនោះ
"មិនឆ្លើយមានន័យថាគេងមិនសូវបានរឺ?" Bella យកដៃរុញស្មារ Pichy អោយឃ្លាតពីខ្លួនបន្តិចដើម្បីមើលមុខ Pichy
"មិនដឹងទេស តែយប់មិញគេងខ្ញុំគេងលក់ស្រួលណាស់" Bella ឃើញ Pichy ស្ងាត់មិនមាត់មិនករចឹងក៏និយាយរួចទាញ Pichy មកអោបវិញ ( writer: ធ្វើបាបគេណាស់ Pichy អោយគេនិយាយតែឯងរហូត ពូ Bella ក៏ចឹងដេស អត់ខ្វល់គេ Ignore ទេនិយាយធម្មតា><)
"បានហើយអ្នកនាង ងើបឡើងជូនខ្ញុំទៅវិញ ខ្ញុំត្រូវធ្វើការណា" Pichy
"អត់ទេ សុំគេងតិចទៀតមក គេមិនទាន់បើកអោយចេញឯណា" Bella និយាយហើយក៏បិទភ្នែកគេងវិញ
"ទំរមយើងរៀបចំខ្លួនហើយគឺដល់ម៉ោងល្មម ងើបអោយលឿនមក" Pichy ក៏ទទួលអារម្មណ៍កក់ក្តៅក្នុងរង្វង់ដៃ Bella ដែរតែនាងមិនចង់អោយខ្លួនទោរទន់មកកាន់ Bella ដោយនាងគិតថាមិនសម ហើយក៏ខំនិយាយអោយដាស Bella ក្រោក តែ Bella មិនខ្វល់ទេគេងធម្មតា ដល់ចឹង Pichy មិនដឹងធ្វើយ៉ាងមិចក៏គេងក្នុងរង្វង់ដៃ Bella បន្ត
9:45 នាទី
សម្លេងទូរសព្ទរោទិ៍របស់នាងតូចស្តើងបន្លឺឡើងធ្វើអោយនាងតូចភ្ញាក់ ឃើញថា Bellaគេងលក់នាងក៏សសៀរយកដៃ Bella ចេញពីរួចដើរទៅយកឈុតគេយប់មកពាក់រួចក៏លើកទទួលទូរសព្ទ