២ អាទិត្យកន្លងផុតទៅទំនាក់ទំនង Bella x Pichy នៅតែល្អធម្មតាមិនដែលទាស់ពាក្យសម្តីម្តងណាសោះ ពួកគេទាំងពីរតែងខល ផ្ញើសារ.....រាល់ការសន្ទនា Bella តែងចង់សុំអោយ Pichy មកលេងខ្លួននៅទីក្រុងតែមិនហ៊ាននិយាយព្រោះដឹងថា Pichy នឹងមិនមកចោលយាយតានាងឡើយ ជូនកាល Bella បានទិញជាកាដូរផ្ញើអោយ Pichy ដូចជាជ្កា តុក្តា....។
In Messenger
"Pichy!..." Bella
"ចប់ Event ល្ងាចនេះបងអាចទៅជួបអូនបានហើយ" Bella
"ស្អែកនិង ខានស្អែកបងមាន schedule តែមួយៗទេ បងបានសុំលើកងៃហើយ" Bella
"អូនសន្យាជាមួយបងហើយណា៎ស ថានឹងអង្គុយញាំ Beers មុខភ្នកភ្លើងជាមួយបង" Bella
"បងទៅយកសន្យាបងហើយ" Bella
Bella និយាយបន្តើរសើចបន្តើរឡើងលេខានាងធ្វើមុខជ្រេញតែក៏សប្បាយចិត្តពេលឃើញ Bella មនុស្សដែលនាងតាម Take care ស្ទើរគ្រប់វិនាទីរកបានមនុស្សពិតប្រាកដម្នាក់ លេខាក៏មិនដែលឃើញ Bella បញ្ចេញស្នាមញញឹមដែលពោរពេញដោយសេចក្តីសុខបែបនេះពីមុនមកដែរ
Bella បាន Sent voice ទៅ Pichy ឡើងមួយជួរ តែ Pichy Offline ទាំងពីយប់ Bella ក៏មិនខ្វល់អីច្រើនគិតថា Pichy រវល់ក៏ប្រញាប់តុបតែងខ្លួនដើម្បីចូលរួមកម្មវិធីរបស់ម្ចាស់ផលិតកម្មដែលនាងបានជ្រកកោនតាំងពីចូលសិល្បៈដំបូងៗ
"Bell បងសុំនិយាយជាមួយបន្តិចបានទេ" លេខាមកជិត Bella រួចសួរពេលឃើញ Bella រៀបចំខ្លួនរួចរាល់
"បានតើបង មិនទាន់ដល់ម៉ោងផង" Bella
លេខាក៏សុំអោយជាងផាត់មុខចេញ ដើម្បីនិយាយរឿងផ្ទាល់ខ្លួន
"គឺថា Bella គិតច្បាស់ហើយរឺ?" លេខា
"រឿងអី?" Bella
"ឈប់ដើរលើវិថីសិល្បៈ Bella ច្បាស់ហើយរឺ?" លេខា
"មកដល់ពេលនេះហើយបងនៅតែគិតថាខ្ញុំលេងសើចរឺ បានសួរបញ្ជាក់រហូតចឹង?" Bella
"បងដឹងថាមុននឹងធ្វើអ្វី Bella គិតបានក្បោះក្បាយណាស់" លេខា
"កាលដែលបងព្យាយាមសួរដដែលបែបនេះព្រោះចង់អោយ Bella ត្រិះគិតអោយកាន់តែច្បាស់បន្ថែមទៀត" លេខាបន្ត
![](https://img.wattpad.com/cover/332770300-288-k555187.jpg)