3:55 amPichy ស្ថិតក្នុងរង្វង់ដៃ Bella តាំងពីយប់គេងលក់យ៉ាងស្កប់ស្កល់ តែ Bella វិញគេងភ្ញាក់ៗដើម្បីមើលម៉ោងខ្លាចត្រឡប់ទៅទីក្រុងវិញមិនទាន់ ដោយសារមិនហ៊ានដាក់ម៉ោងរោទ៍ខ្លាចរំខានដំណេក Pichy
ដោយគិតថាបើសិនជានាងត្រឡប់ទៅវិញស្មើរនេះ នាងនឹងអាចមានពេលវេលាគ្រប់គ្រាន់សំរាប់រៀបចំខ្លួន និងរំលឹកប៉ារ៉ូត្រូវថតផង Bella ក៏ព្យាយាមដកខ្លួនចេញពី Pichy តែគ្រាន់តែកម្រើកខ្លួនបានបន្តិច Pichy ក៏បន្ថែមកម្លាំងដៃអោប Bella
"អូនក៏ភ្ញាក់ដែរមែនទេ?" Bella សួរហើយក៏ឱនថើបថ្ងាស់ Pichy Pichy ក៏ងក់ក្បាលបញ្ជាក់ថានាងភ្ញាក់ហើយ
"បងគិតច្បាស់ហើយ......បងនឹងដកខ្លួនចេញពីវិស័យសិល្បៈ" Bella
"នេះបងកើតអី?!" Pichy លឺហើយភ្ញាក់ផ្អើលជាខ្លាំង ស្វាងងងុយ នាងក៏ប្រលែងដៃដែលអោប Bella ដកខ្លួនចេញបន្តិចហើយសួរ
"បងស្រលាញ់សិល្បៈតាំងពីបងអាយុ ១២ ឆ្នាំមកម្ល៉េះ វាជាក្តីស្រម៉ៃរបស់បងតាំងពីតូចគឺចង់ឈានមកដល់ចំណុចនេះ" Bella
"ក្តីសុខរបស់បងគឺនៅពេលមានការងារទាក់ទងមកច្រើន ហត់បន្តិចមែនតែបងសប្បាយ និងធ្វើវាចេញពីចិត្តពិតៗ តែឥឡូវនេះក្តីសុខរបស់បងមិនស្ថិតលើរឿងទាំងអស់នោះទៀតទេ!" Bella បន្ត
"គឺអូន...អូនតែម្នាក់គត់ដែលនាំយកសេចក្តីសុខពិតប្រាកដមកអោយបង" Bella
"តែបង......" Pichy និយាយបានបន្តិច Bella ក៏ចាប់ Pichy អោបជាប់ទ្រូង
"សន្យាជាមួយបងណា៎ស ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ ពួកយើងមិនត្រូវបោះបង់គ្នាទេ" Bella
"បងមិនគិតថាបងធ្វើវាលើសកំរិតទេរឺ? ពួកយើងទើបតែស្គាល់គ្នាបានប៉ុន្មានខែទេ មិចក៏បងហ៊ានលះបង់អាជីពដែលជាក្តីស្រម៉ៃរបស់បង អូនមិនព្រមអោយបងធ្វើបែបនេះទេ" Pichy
"បងគ្រាន់តែចង់មានពេលវេលាជាមួយអូនគ្រប់គ្រាន់ ទិញផ្ទះមួយនៅមាត់សមុទ្រ ធ្វើដំណើរកំសាន្តទៅប្រទេសនានាក្នុងក្តីស្រម៉ៃ គ្រាន់តែគិតក៏នងមានក្តីសុខ ណាមួយកុងត្រាបងនិងខាងផលិតកម្មនឹងត្រូវបញ្ចប់ចុងខែក្រោយនេះហើយ ហើយបងក៏សម្រេចថាមិនបន្តកុងត្រាថ្មីដែរ" Bella