Episode 30

637 29 22
                                    


"កុំប៉ះពាល់នាង!" Mr. Nawat ស្រែកបន្ទាប់ពីមានប៉ូលីសម្នាក់ដើរតម្រងទៅរក Pichy

"ប៉ាមិនអីទេ ប៉ាមិនអីទេកូន" Mr. Nawat ដើរបន្តើរងាកមកនិយាយលួងកូនដែលកំពុងយំបន្តើរដោយស្នាមញញឹមកុំអោយ Pichy បារម្ភខ្លាំង

......

"ខ្ញុំអាក្រក់ណាស់ ខ្ញុំបានបំផ្លាញមនុស្សគ្រប់គ្នា" Pichy អង្គុយយំយកដៃវៃក្បាលខ្លួនឯងខ្លាំងៗ

"ឈប់ទៅអ្នកនាងតូច ឈប់ទៅ លើលោកនេះគ្មានទេអាថ៍កំបាំង មិនត្រូវបន្តោសខ្លួនឯងបែបនេះទេ" ម៉ែដោះទៅចាប់ដៃ Pichy កុំអោយបន្តវៃខ្លួនឯងរួចនិយាយលើកទឹកចិត្ត

លោក Nawat បាន Report ប្រាប់ប៉ូលីសពីអំពើខុសច្បាប់ទាំងអស់ដែលគាត់បានធ្វើពីអតីតកាល គាត់ដឹងថាបើសិនជាអោយ Andrew ជាអ្នក report គាត់នឹងត្រូវជាប់ទោសធ្ងន់ ស្រួលមិនស្រួល Andrew អាចនឹងប្រឌិតរឿងអោយពាក់ពន្ធ័ដល់ Pichy ព្រោះគេកំពុងខឹង Pichy ស្រាប់ផង

Skip

Bella ដែលកំពុងនៅកោះ Hawaii ក៏បានដឹងពីព័ត៌មាននេះដូចគ្នា

.......

១ អាទិត្រកន្លងផុតទៅ

លោក Nawat ក៏ត្រូវបានឃុំខ្លួនជាបន្តោះអាសន្ន មុខជំនួញធំៗរបស់គាត់ក៏ត្រូវបានដួលរលំទាំងអស់តែម្តង ផលិតកម្មដ៏ធំរបស់គាត់ក៏ត្រូវដាក់ដេញថ្ងៃរកម្ចាស់ថ្មី កេរក្តិ៍ឈ្មោះដែលលោកខំសាងមកជាច្រើនឆ្នាំក៏ត្រូវបានរលាយមួយពព្រិចភ្នែក គាត់សុខចិត្តនៅស្ងៀមចាំទទួលទោសម្នាក់ឯងដោយមិនចោទរឺបកស្រាយពីអ្នកនៅពីក្រោយខ្នងអ្វីទាំងអស់។

បើសិនជាគាត់ហ៊ាននិយាយថា Mr. Davit ជាមេឃ្លោងពិតណាស់មិនដល់ ២៤ ម៉ោងទេ ទាំងជីវិតលោក និងកូនស្រីប្រាកដជាត្រូវបានគេគំរាមគំហែងដល់អាយុជីវិតបើទោះជាគាត់ស្ថិតក្នុងការឃុំឃាំងពីប៉ូលីស រឺក៏ Pichy កំពុងស្ថិតក្នុងការការពារពីប៉ូលីសក៏ដោយ

ចំណែកអគារដែលគាត់បានដាក់ឈ្មោះ Pichy ជាម្ចាស់កម្មសិទិ្ធវិញគឺមិនបានមានបញ្ហាខ្លាំងនោះទេលោកបានយកភស្តុតាងគ្រប់យ៉ាងដើម្បីបញ្ជាក់ថា Pichy មិនបានពាក់ពន្ធ័ជាមួយរឿងនេះទេ ប៉ុន្តែខាងប៉ូលីសបានបិទអគាររបស់ Pichy ជាបន្តោះអាសន្នសិនដើម្បីរងចាំការកាត់ទោសលោក Nawat

មន្តស្នេហ៍នារីរត់តុWhere stories live. Discover now