"មករកចៅ Pichy? មករកនាងធ្វើអី?" តានិយាយទាំងរៀងភ័យៗដូចខ្លាច Bella មកយក Pichy ទៅណាចឹង
"លោកតាចៅមិនមែនជាមនុស្សអាក្រក់ទេ ចៅជាមិត្តរបស់ Pichy តើ" Bella និយាយបែបនេះព្រោះឃើញទឹកមុខលោកតាដូចភ័យៗ
"តើមានបញ្ហាអីគាត់មើលទៅភ័យម្ល៉េះ" Bella គិតក្នុងចិត្ត
"អរ....ប្រសើរណាស់បើចៅជាមិត្ត Pichy តាធ្លាប់ឃើញតែ Engfa ng Charlotte មកលេង ចៅចង់ជិះសេះឥឡូវរឺក៏ចាំចៅ Pichy មកវិញ" តា
"គឺចាំ Pichy មកវិញសិនក៏បានដែរលោកតា" Bella និយាយយ៉ាងសមសួនជាមួយលោកតា លោកតាក៏នាំ Bella ដើរទៅក្នុងដើម្បីរងចាំ Pichy
"យាយចឹង តើ Pichy ទៅណាលោកតា?" Bella
"គឺនាងមិនដឹងជាទៅណាទេជាមួយចៅ Dorn បាត់តាំងពីម៉ោង ២ បន្តិចទៀតប្រហែលមកវិញហើយ" លោកតា
"ចា៎ លោកតា" Bella
Skip
Pichy គឺកំពុងនៅជាមួយមិត្តភក្តិប្រុសនាងដែលស្គាល់គ្នាតាំងពីនៅតូចៗ ឈ្មោះរបស់គេគឺ Dorn ពួកគេទាំងពីរមកបូមទឹកអណ្តូងដែលជិតរីងទឹកអស់របស់ Dorn ដើម្បីចាប់ត្រី ក្មេងៗក្នុងភូមិ ២ ៣ នាក់ក៏ចួលរួមចាប់ដែរ ពួកគេមើលទៅសប្បាយខ្លាំង Dorn ដោះអាវបញ្ចេញសាច់ដុំធំៗអោយត្រីមើល ឯ Pichy វិញភក់ប្រលាក់ពេញខ្លួនសូម្បីសក់ និងមុខ ក៏មិនលើកលែងដែរ>< (writer: កំពូលអ្នកចាប់ត្រី)
ទម្រាំពួកគេចាប់ត្រីហើយគឺម៉ោងជិត ៥ ល្មម
"ថ្ងៃនេះ Dorn ហូបបាយផ្ទះគ្នាទៅ ចាំគ្នាបញ្ចេញស្នាដៃធ្វើម្ហូបអោយឯងភ្លក់" Pichy បបួលពេលពួកដើរតម្រង់មកផ្ទះវិញ
"យើងប្រកដជាទៅ Pichy យកត្រីទៅមុនចុះចាំគ្នាសម្អាតខ្លួនហើយទៅតាមក្រោយ" Dorn
"អោយប្រាកដណា៎...កុំក្បត់សន្យាវើយ" Pichy និយាយហើយក៏ឡើងម៉ូតូកូនទានាងដឹកត្រីត្រឡប់ទៅផ្ទះ ><
ពេលមកដល់ Pichy ឃើញឡាន 2 3 ចតមុខផ្ទះ មានឡានមួយធ្វើអោយ Pichy មានអារម្មណ៍ថាប្រហែលៗដែរតែក៏គិតថាជាឡានភ្ញៀវទើបនាងលែងសង្ស័យ ហើយក៏ជិះចូលផ្ទះ។
"យាយតាមើលនេក ចៅ និង Dorn ចាប់ត្រីបានច្រើនណាស់" Pichy ដាក់ជន្តុលម៉ូតូទាញធុងត្រីហើយរត់សំដៅទៅយាយតាដែលកំពុងបោសសម្អាតទីធ្លារ
