"នាងស្អាតណាស់ ស្អាតជាងខ្ញុំទៅទៀត" Bellaនិយាយទាំងសម្លឹងភ្លឹកមើល Pichy Pichy ក៏រាងផាំងនឹងសម្តី Bellaមុននេះមួយសន្ទុះ ភ្ញាក់ខ្លួនភ្លាម Pichyក៏ប្រញាប់ទាញម៉ាស់ពាក់ តែBellaចាប់ដៃ Pichyកុំអោយនាងយកម៉ាស់មកគ្របលើមុខទាន់
"កុំនិយាយបែបនេះខ្ញុំស្អាតមិនស្មើរសសៃសក់អ្នកនាងទេ" Pichyតបទាំងមិនមើលមុខ Bella
"តើអ្នកនាងឆ្លុះកញ្ចក់ទេរាល់ថ្ងៃ?" Bellaសួរដោយសម្លឹងមុខ Pichy និងដើរសន្សឹមៗតិចៗទៅកាន់ Pichyយ៉ាងកៀកនឹងខ្លួន Pichy Bella ក៏យកដៃទៅបង្វែរមុខ Pichy អោយមើលទៅកញ្ចក់ធំសម្រាប់តុបតែងជិតនោះដោយងាកទៅព្រមគ្នា កញ្ចក់ក៏បង្ហាញមុខពួកគេទាំងពីរនៅទទឹមគ្នា
"ឃើញទេនាងស្អាតណាស់ ស្អាតមិនចាញ់ខ្ញុំទេ" Bellaនិយាយរួចពួកគេទាំងពីរក៏ស្ងាត់រាងខ្លួនភ្នែកសម្លឹងទៅមើលកញ្ចក់នោះឡើងយូរ Bella ក៏សសៀរទៅរកកាន់ដៃ Pichy គ្រាន់តែដៃ Bella ប៉ះ ដៃ Pichy ភ្លាម
"ខ្ញុំដល់ម៉ោងទៅសាលាហើយអ្នកនាង" Pichy និយាយហើយស្រវ៉ាយកម៉ាស់មកពាក់រួចក៏ដើរយ៉ាងលឿនសំដៅទៅជណ្តើរយន្ត Bella ក៏ញញឹមពេលឃើញ Pichy បែបនេះ
"ឆ្គួតទេហេស៎ មិចក៏ទៅកាន់ដៃគេចឹង" Bella រាងភ្ញាក់ខ្លួនយកដៃក្តោបមុខខ្លួនទាំងសងហើយនិយាយទៀតថា
"ទេមិនពិតទេ ខ្មាស់គេណាស់ខ្ញុំ" Bellaក្រវីខ្លួនឡើងដូចកូនក្មេងចឹង
ក្រឡេកមកមើលដំណើរកំសាន្តរបស់គូរស្នេហ៍អមតយើងវិញពួកគេបានកក់ resort នៅមាត់សមុទ្រដែលអាចគយគន់ទេសភាពយ៉ាងស្រស់ស្អាតបាន(បញ្ជាកៈ អ្នកសសេរអត់ដឹងនៅ France មានសមុទ្ររឺអត់ទេចេះតែសសេរទៅ) គ្រាន់តែមកដល់ពួកគេក៏ចូលទៅងូតទឹកជាមួយគ្នាដូចសព្វដង
កាត់មក Pichyវិញតាមពិតថ្ងៃ សៅរ៍ អាទិត្យ សាលារបស់នាងសំរាកហើយនាងត្រូវធ្វើការពេញម៉ោងនៅថ្ងៃសៅរ៍ អាទិត្យតែនាងសុំដាក់ច្បាប់សំរាកមួយថ្ងៃ ដោយមកអង្គុយលេងមើលទេសភាពនៅសួនសាធារណៈធ្វើប្រងើយមិនដឹងអារម្មណ៍អណ្តែតអណ្តូងដល់ណាទេ។ អង្គុយសុខៗមានដៃមួយមកប៉ះស្មា Pichy
"មិចក៏មិនហៅគ្នាមកកំដរ" Kana និយាយពេលដៃប៉ះ Pichy
"គឺខ្លាចឯងរវល់នោះអី" Pichy រាងភ្ញាក់តែក្រឡេកឃើញថា kana ហើយក៏តប