"អ្នកនាងមកទីនេះធ្វើអី" Pichy មិនឆ្លើយនឹងសំណួរ Bella ឡើយ ហើយក៏សួរបកវិញដោយទឹកមុខស្មើ ធ្វើដូចនៅខឹងនឹង Bella
"គឺ...គឺចង់ជិះសេះ" Bella ឆ្លើយទាំងត្រដាក់ត្រដប់ (writer: អាកាលនៅជាមួយអ្នកចាត់ការយាយពីថាក្លាហានសុទ្ធតែសារភាពស្នេហ៍ ដល់ជួបគេផ្ទាល់ចប់វាចា)
"គ្រាន់តែចង់ជិះសេះសុខចិត្តឡានជិះ ៤ ៥ ម៉ោងមក" Pichy និយាយដោយមើលទៅមុខ Bella ចំៗបែបមុខស្មើ
"ខុសរឺ បើខ្ញុំជិះឡាន ៤ ៥ ម៉ោងដើម្បីមកជិះសេះ" Bella
"មិនខុសទេចា៎ អ្វីដែលខុសនោះសូមអ្នកនាងអញ្ចើញចេញពីទីនេះទៅ ខ្ញុំមិនចង់បានស្បែកជើងអ្នកនាងទេ ចាំសម្អាតរួចខ្ញុំយកអោយ" Pichy និយាយទាំងដៃកំពុងរួសស្បែកជើង
Bella លឺហើយនាងក៏ដើរចេញទៅមែន
"ហ្ហេស មនុស្សអីចឹងអត់យល់ពីអត្ថន័យគេសោះ" Pichy និយាយពេល Bella ទៅបាត់
លាងហើយ Pichy ក៏លួចសម្លឹងមើលទៅទីលានជិះសេះយ៉ាងយូរដើម្បីមើល Bella ជិះសេះតែមើលទៅដូចជាអត់ឃើញ Bella
"លោកតា! លោកតា! ឃើញមិត្តចៅទេ នាងថាទៅជិះសេះតែចៅរកមើលនាងនៅទីលានអត់ឃើញទេ តើនាងប្រាប់តាថានាងជិះសេះនៅឯណា" Pichy និយាយទាំងមុខរៀងភ័យតិចៗខ្លាច Bella ធ្លាក់ពីលើសេះអីចឹងទៅ ព្រោះមើលទៅ Bella មិនមានបទពិសោធន៍ជិះសេះទេ
"មានជិះឯណា នាងថាចាំស្អែកចាំជិះ នាងទៅជួយយាយចៅធ្វើម្ហូបបាត់ហើយ" លោកតា
"ហើុយ....ចំមែនលុះប្រលឹងឯងអស់" Pichy និយាយទាំងខឹងខាំមាត់
"នេះស្បែកជើងរួចហើយ បើថាចង់ជិះសេះស្អែកប្រញាប់ទៅវិញទៅជិតយប់ហើយ" Pichy ដើរទៅចង្ក្រាន្តបាយដែលយាយ និង Bella កំពុងធ្វើម្ហូប
"នែ៎ក....ចៅចង់អោយចៅស្រីនាងទៅណា យប់នេះយាយអោយគេគេងនៅផ្ទះយើងហើយ" យាយឆ្លើយជំនួស Bella។ មើលទៅទាំងយាយទាំងតាចូលចិត្ត Bella ណាស់ព្រោះ Bella នាងចេះស្គាល់ចាស់ស្គាល់ទុំ ពិសេស នាងចេះប្រើពាក្យសម្តីសមរម្យបំផុតជាមួយពួកគាត់
![](https://img.wattpad.com/cover/332770300-288-k555187.jpg)