បន្ទាប់ពីការថតបានបញ្ចប់គឺល្ងាចម៉ង Bella អស់កម្លាំងតែក៏ឆ្លៀតចំណាយពេលជាមួយអ្នកគាំទ្របន្តិចហើយនាងក៏តម្រង់ទៅខនដូសម្រាក។ មកដល់មិនទាន់បានប៉ុន្មានផង Jamesក៏ខលមក Bella
"តើពួកយើងអាចញាំអាហារពេលល្ងាចជាមួយគ្នាបានទេ" James និយាយ
"ខ្ញុំសំទោស ខ្ញុំពិតជាអស់កម្លាំងខ្លាំងណាស់មិនចង់ចេញក្រៅទេ" Bella និយាយទាំងក្រែងចិត្ត James
"មិនអីទេអញ្ជឹង ខ្ញុំយល់" និយាយហើយ James និយាយលា Bella
ព្រឹកថ្មីក៏មកដល់ ហាងកាហ្វេដែល Pichyធ្វើការក៏ចាប់ផ្តើមបើក តែថ្ងៃនេះ Engfa ម្ចាស់ហាងកាហ្វេរបស់ Pichy អាយុក៏ស្រករ Pichy ដូចគ្នានោះ នាងមកមើលហាងផ្ទាល់ព្រមជាមួយនឹងសង្សារស្រីរបស់នាងគឺ Charlotte ពួកគេស្រលាញ់គ្នាយូរឆ្នាំហើយតាំងពីនៅវិទ្យាល័យមកម៉្លេះ
"ចឹងតើបានថ្ងៃនេះមេឃស្រឡះខុសពីធម្មតាតាមពិតចៅហ្វាយមកហាងសោះ" Pichy និយាយទាំងញញឹមញញែមទឹកមុខបែបច្រឡើម
"មិនបាច់មកញញឹមញញែមទេ ប្រាក់ខែប៉ុណ្ណាគឺប៉ុន្នឹង" Engfa តបបែបលេងសើចទៅវិញ។ Engfa មិនបានចាត់ទុក Pichy ជានាក់រត់តុឡើយ នាងចាត់ទុក Pichy ដូចជាមិត្តល្អម្នាក់
"ខ្ញុំចង់ភ្លក់ស្នាដៃឆុងកាហ្វេឯង ធ្វើអោយតិចមកណា៎" Charlotte និយាយទៅកាន់ Pichy ហើយ Engfa ក៏សុំមួយកែវដូចគ្នា
"បានប្រកដណាស់ចៅហ្វាយស្រីដ៏ខ្ជូតរបស់ខ្ញុំទាំងពីរ" Pichy ក៏រត់វ៉េវទៅធ្វើ ធ្វើបណ្តើរសម្លឹងទៅចៅហ្វាយទាំងពីររបស់នាងដែលកុំពុងតែប្រលែងគ្នាយ៉ាងមានក្តីសុខនណ្តើរ Pichy មិនខ្វល់រឿងស្នេហាមែន តែនាងតែងស្រម៉ៃចង់បានស្នហាដែលយល់ពីគ្នាដូចចៅហ្វាយនាងដែរ
Skip
Bella ដែលកុំពុងនៅ studio រៀបចំខ្លួនត្រៀមថត sport ។Bella រវល់នឹងការងារខ្លាំងណាស់ស្ទើរតែគ្មានពេលជួបជុំគ្រួសារពិសេសគឺពេលវេលាអោយខ្លួននាងផ្ទាល់តែម្តង។ អង្គុយសុខៗនាងក៏មានអារម្មណ៍ចង់ញាំកាហ្វេ
"ជួយទិញកាហ្វេនៅជិត studio យើងអោយខ្ញុំមួយកែវមក ល្បីថាឆ្ងាញ់ណាស់" Bella និយាយទៅកាន់លេខា