"តោះចឹងពួកយើងចាប់ផ្តើមញាំទៅ ម្ហូបត្រជាក់អស់លូវហើយ" តា
អំឡុងពេលបរិភោគអាហារ
"ចៅទៅវិញស្អែករឺ?"តា សួរ Bella
"គឺអត់ប្រាកដដែរលោកតា ចាំមើលស្ថានការណ៍សិន" Bella ឆ្លើយដោយមើលទៅមុខ Pichy
"មិនអីទេចៅ ចង់នៅប៉ុន្មានថ្ងៃក៏បានដែរណា៎" យាយឆ្លើយ Pichy លឺភ្លាមក៏មើលមកយាយ
"មិចឯងចង់តវ៉ា?" យាយ គាត់ចូលចិត្តលេងសើចជាមួយ Pichy ណាស់អោយតែមាននរណានិយាយបង្អាប់ Pichy អីដឹងតែគាត់ថែមល្បោយហើយ😂
"មិនចង់និយាយជាមួយយាយទេ" Pichy រួចក៏ស្រូតញាំអាហារ
រីឯ Bella មិននិយាយអីទេបានត្រឹមឱនមុខចុះញាំអាហារទាំងលួចញញឹមតិចៗ នាងមិននឹកស្មានថា Pichy មានចរឹកដូចកូនក្មេងចឹងសោះ
"គួរអោយស្រលាញ់ណាស់... How could I not fall in love with u" Bella គិតក្នុងរួចក៏ស្រូតញាំដូចគ្នា
6:55 ល្ងាច
ការញាំអាហារក៏បានបញ្ចប់ Pichy ក៏ប្រមូលចានយកទៅលាង
"ទៅងូតទឹកទៅ មិនបាច់ជួយទេ" Pichy និយាយពេលឃើញ Bella ជួយប្រមូល
"មិនអីទេ ជួយគ្នាឆាប់ហើយនឹងអាល់បានទៅគេង" Bella និយាយហើយក៏យកដៃខ្ទប់មាត់ធ្វើភ្នែកឡិងឡង់
ពាក្យ "នឹងអាល់បានទៅគេង" មួយម៉ាត់នេះបានធ្វើអោយអ្នកទាំងពីរនឹកឃើញរឿងយប់នោះនៅផ្ទះលំហែរកាយរបស់ Bella ម្នាក់ៗរឹងខ្លួនអស់ហើយល្បៀបថា awkward គ្នាទៅវិញទៅមកអីចឹងហា៎ អត់ហ៊ានមើលគ្នាទេ
ពួកគេទាំងពីរក្កុបអត់មានអ្នកណាបញ្ចេញសកម្មភាពមួយសន្ទុះ
"អឹម....ខ្ញុំគិតថាខ្ញុំគួរតែទៅងូតទឹកវិញ" Bella និយាយហើយក៏ប្រញាប់ចេញ
Bella ចេញផុត Pichy ក៏ដកដង្ហើមធំបែបបន្ធូរអារម្មណ៍ បើ Bella នៅបន្ត Pichy អាចនឹងគាំងបេះដូង (Writer: ដឹងគិតដល់ណាខ្លះទេមិញ><)
"ហឿយ......ប្រព័ន្ធប្រសាទខ្ញុំកើតអីចូលចិត្តពាក្យហ្នឹងម្ល៉េះធ្វើអោយខ្ញុំខ្មាស់គេទៀតហើយប្រពន្ធ័ប្រសាទចង្រៃ" Bella ចូលក្នុងបន្ទប់ទឹក ហើយនិយាយដោយក្តោមមុខខ្លួនឯងមួយទំហឹង មុខ Bella ឡើងក្រហមដូចស្វាយទុំ (Writer: ឪប៊េសមិញក៏មិនណយដែរដឹងគិតដល់ណាខ្លះទេ><)
