4:21 ល្ងាច
"ពួកយើងគួរតែធ្វើកម្មវិធីជុបលាងតូចមួយល្អទេ??" Engfa និយាយដោយសម្លឹងមើលទៅអ្នកគ្រប់គ្នាដែលកំពុងអង្គុយជុំ
"គិតយ៉ាងមិចដែរទាំងអស់គ្នា" Engfa
"Charlotte អូនយល់យ៉ាងមិចដែរ?" Engfa យកកែងដៃទៅេកះ Charlotte ហើយសួរ
"តាមគេតាមឯង" Charlotte និយាយទាំងមុខស្មើ
"ខ្ញុំគិតថាល្អ ពួកយើងខានជុំគ្នាយូរហើយ មែនទេលោកយាយលោកតា" Engfa
"មិនអីទេស្រេចតែពួកចៅ មកសួរចាស់ៗធ្វើអី" យាយ
"ខ្ញុំយល់ស្រប..... ចុះឯង?" Pichy និយាយហើយក៏ងាកសួរ Bella
"ហេតុអីចាំបាច់សួរគ្រាន់តែចង់ធ្វើកម្មវិធីសប្បាយៗសោះ?.... តោះចាប់ផ្តើមទៅ!!" Bella តប
"យាយតា ទៅសំរាកទៅទុកអោយពួកចៅជាអ្នករៀបចំណា៎ស" Pichy
"អឺៗ...ចឹងចាំតានិងយាយជាអ្នកទុកដាក់សត្វនៅខាងក្រោយ....តោះយាយ" តា និយាយហើយក៏េកះដៃ យាយអោយងើបរួចដើរទៅ
"មិនបាច់....." Pichy រកឃាត់
"អោយពួកគាត់ធ្វើទៅចាស់ៗគាត់មិនចេះនៅស្ងាមទេ" Bella និយាយកាត់ Pichy
"Okay.....តោះចាប់ផ្តើមទៅចឹង" Pichy
ពួកគេទាំងបួនក៏ចាប់ផ្តើមរៀបចំ Englot ng Pichy កាន់ផ្នែកចង្ក្រាន្ត ឯ Bella ជាអ្នករៀបចំកន្លែងញាំ អ្នកទាំងបួនញាប់ដៃញាប់ជើងធ្វើតាមមុខងាររៀងខ្លួន
"ណេះ!....ឯងមិនគិតសួរនាំអីបន្តិចទេអីហ្ហាស?" Engfa ដើរទៅកេះ Pichy រួចនិយាយតិចៗ
"ឯងមិនប្រាប់យើងផងថានាងខឹងរឿងអី អោយយើងរៀបពាក្យមិចនឹងត្រូវ" Pichy
"គឺនាងខឹងឯងរឿងឯងអត់ប្រាប់ពីទំនាក់ទំនងឯងនឹងអ្នកនាង Isabella ហ្នឹង" Engfa
"ចឹងហ្ហេស.... ធ្វើយ៉ាងមិចទៅចឹង?" Pichy
"មិនដឹងទេដោះស្រាយខ្លួនឯងទៅ យើងទៅជួយរៀបចំអ្នកនាង Isabella វិញ" Engfa ហើយក៏ដើរចេញធ្វើដៃ Bye bye ដាក់ Pichy
"នែ៎ក!....ឈប់សិន" Pichy ស្រែកហៅ Engfa អោយឈប់តែ Eng មិនខ្វល់ Pichy ក៏សម្លឹងមើលទៅ Char ដែលកំពុងពាក់កាសទាំងសង ចិតបន្លែរមិនខ្វល់ពីអ្វីទាំងអស់