"Pichy...!" Charlotte ng Engfa និយាយតំណាលគ្នារួចក៏រត់ទៅរក Pichy
"ឯងចេះផឹកពីកាលហា៎ស" Engfa ចាប់លើកមុខ Pichy ដែលទ្របលើតុរួចនិយាយ
"ផឹកតិចទៀត ចាំទៅ" Pichy និយាយទាំងសម្លេងងុលៗបែបស្រវឹង
"ឯងចង់ស្លាប់ហ្ហេ មិនចេះផឹកផងខំណាស់" Charlotte
ពួកគេគិតលុយហើយក៏គ្រា Pichy ចេញពីនោះត្រលប់ទៅផ្ទះ ឯ Bella វិញនាងសម្លឹងមើលរាល់សកម្មភាពដែលអ្នកទាំងបីធ្វើរហូតដល់ពួកគេចុះជណ្តើរយន្តបាត់ Bella នាងពិបាកក្នុងខ្លួនមែនទែនពេលឃើញ Pichy បែបនេះអារម្មណ៍ដែលធ្លាប់មានចំពោះ Pichy បានត្រឡប់មកវិញតាំងពីល្ងាចពេលលេខានាងរំលឹកពី Pichy តែនាងនៅតែខឹងនឹង Pichy ដដែលរឿងដែលយល់ច្រឡំជាមួយ Engfa ថាជាសង្សា ទើបមិនចង់ជួប
បន្ទប់ជួល Pichy
Engfa ng Charlotte បានជិះឡានជូន Pichy មកផ្ទះជួល ហើយគ្រា Pichy ដល់បន្ទប់ ឯ Pichy វិញទឹកភ្នែកគិតតែពីហូរ ពួកគេមិនដឹងថាមានបញ្ហាអ្វីទេ
"ឯងមានបញ្ហាអី មិចក៏សុខៗផឹកស្រាចឹង យើងមិនដែលឃើញឯងផឹកទេ" Charlotte យកកន្សែងជូនមុខ Pichy ដែលប្រលាក់ជោគដោយទឹកភ្នែកហូរមកទាំងគ្មានសម្លេង ទឹកភ្នែកដែលពោរពេញដោយការឈឺចាប់
"យើងឈឺ....ឈឺខ្លាំងណាស់" Pichy និយាយទាំងបិទភ្នែកហើយទឹកភ្នែកក៏បន្តហូរចុះ
"ឯងឈឺកន្លែងណា ប្រាប់យើងមក" Charlotte នៅតែបន្តជូតទឹកភ្នែកដែលហូរនោះហើយនិយាយ
"បានហើយអោយនាងគេងទៅ ចាំស្វាងចាំសួរ អូនមើលនាងស្រវឹងណាស់និយាយមិចដឹងរឿងទៅ ជូតខ្លួនហើយអោយនាងគេងទៅ" Engfa និយាយដោយមើលទៅមុខ Charlotte
"Hmm....ល្អដែរ តោះជួយគ្នា បងយកកន្សែងទៅជ្រលកទឹកមកអូននាក់ជូន" Charlotte
"Okay...." Engfa ក៏ដើរទៅ
ជូតរួចរាល់ពួកក៏គិតថានៅគេងកំដរ Pichy មួយយប់ព្រោះខ្លាច Pichy មានបញ្ហា
"ពួកឯងទៅវិញទៅខ្ញុំមិនអីទេ អរគុណខ្លាំងណាស់ដែលជូនមកផ្ទះ" Pichy និយាយទាំងយកភួយមកគ្របមុខ តាមពិតនាងដឹងទាំងអស់ ស្រវឹងមែនតែមិនមែនស្រវឹងនិយាយមិនដឹងរឿងទេ
"អើ...ល្អណាស់បានលឺសម្លេងឯងបែបនេះចឹង"Charlotte ពួកគេរៀបចំបិទភ្លើង បិទបង្អួចអោយបានត្រឹមត្រូវព្រោះនេះជាខែវស្សា ហើយ Pichy គឺខ្លាចសម្លេងពេលភ្លៀងណាស់