Episode 29

548 25 14
                                    


ភ្លៀងកំពុងធ្លាក់យ៉ាងខ្លាំង ចំណែកកិច្ចសម្ភាស៍របស់ Bella ក៏ចាប់ផ្តើម

........ Bellla បានប្រកាសអំពីការចាកចេញជាផ្លូវការរបស់នាង រួចក៏បន្តពីនេះពីនោះ

.......

ដល់វគ្គសំណួរពីអ្នកកាសែត

"តើអ្វីទៅដែលជំរុញចិត្តអោយអ្នកនាង Bella បោះបង់អាជីពនេះ ទាំងដែលកេរ្ត៍ឈ្មោះអ្នកនាងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្បីសុះសាយ" សំណួរពីអ្នកកាសែត

"គឺ.....គ្រាន់តែមានអារម្មណ៍ថាហត់ដែលរស់នៅជាមួយកាម៉េរាគ្រប់ទិសទី ខ្ញុំបានរកឃើញកន្លែងដែលអាចអោយនាងខ្ញុំដកដង្ហើមបានយ៉ាងមានក្តីសុខ" Bella

"តើអ្នកនាងគិតថាអ្នកនាងអាចនឹងស្តាយក្រោយទេ?" .....

"គឺមិនស្តាយនោះទេ" Bella ឆ្លើយដោយជឿជាក់

.......

"ចុះចំពោះគូរអនាគត អ្នកនាងអាចបង្ហើបខ្លះបានទេ?".....

"អឹម.......ខ្ញុំមានមនុស្សក្នុងចិត្តហើយ" Bella

លឺចំលើយហើយអ្នកកាសែតក៏នាំគ្នាហូរបែបភ្ញាក់ផ្អៀលហើយក៏មានអ្នកស្រែកឈ្មោះ James ព្រោះម្នាក់ៗសុទ្ធតែគិតថា Bella x James ទាក់ទងគ្នា ហើយ Bella ក៏មិនបានបកស្រាយអោយបានច្បាស់លាស់ដែរ

.......

"ជាចុងក្រោយខ្ញុំសូមអរគុណទៅដល់ហ្វេនអ្នកគាំទ្រដែលតែងនៅក្បែរនាងខ្ញុំ ការពារនាងខ្ញុំ ស្រលាញ់មើលថែនាងខ្ញុំកន្លងមក ខ្ញុំពិតជាសុំទោសអ្នកទាំងអស់គ្នាពិតមែនដែលមិនអាចបន្តឈរជា Idol របស់អ្នកទាំងអស់គ្នា ហើយខ្ញុំសង្ឃឹមថាបេះដូងអ្នកទាំងអស់គ្នានៅតែបន្តមានឈ្មោះ Isabella Menin.......អរគុណសំរាប់ពេលវេលាល្អៗកន្លងមក" Bella និយាយទៅកាន់ហ្វេន

កិច្ចសម្ភាស៍ក៏ត្រូវបានបញ្ចប់

.......

ភ្លៀងនៅតែបន្តធ្លាក់យ៉ាងខ្លាំង ពេលដែលលេខា និង Bella ចុះមកក្រោមវិញក៏ឃើញ James ឈររងចាំមិនដឹងតាំងស្មើរណាមកទេ

"បងទៅមុនទៅ ចាំខ្ញុំទៅជាមួយ James" Bella

.......

Bella ក៏បានឡើងឡាន James ត្រឡប់មកខនដូរបស់នាង

មន្តស្នេហ៍នារីរត់តុWhere stories live. Discover now