៦ ថ្ងៃកន្លងផុតទៅ"រឿងនឹងត្រូវបញ្ចប់ការថតនៅ ៣ ៤ ថ្ងៃខាងមុខនេះ កុងត្រាជាមួយផលិតផលនានាក៏ជិតផុតដូចគ្នារងតែ Bella នឹងបន្ត រឺឈប់ប៉ុណ្ណោះ" លេខា រាយរ៉ាប់បន្តើរតុបតែងផ្ទះបន្តើរ
"បើគ្រប់យ៉ាងប្រែជាបែបនេះហើយ Bella នៅតែចង់ធ្វើរឿងដែល Bella បានប្រាប់បងទៀតរឺ?" លេខា បន្ត
Bella ដែលកំពុងតែលាបថ្នាំផ្ទះជិតនោះក៏បញ្ឍប់សកម្មភាពគិតពីសំណួរលេខាដែលសួរមុននេះ
Skip
ពីធីភ្ជាប់របស់ Pichy x Andrew ក៏ចាប់ផ្តើមចេញជារូបរាង ក្រុមគ្រួសារទាំងសងខាងក៏កំពុងសំណេះសំណាលគ្នាលេង។ ចំណែក Andrew ឈរកាន់ដៃ Pichy មើលការតុបតែងរោងយ៉ាងប្រណិត និងថ្លៃថ្នូរដោយមានការដាក់តាំងផ្កាក្រអូបសាយពាសពេញ
"អូនចូលចិត្តទេ?" Andrew សួរទាំងញញឹម Pichy មិនតបទេតែក៏ងក់ក្បាលប្រាប់ថានាងចូលចិត្ត
"បងសប្បាយចិត្តណាស់ ២ ថ្ងៃទៀតយើងនឹងបានអង្គុយនៅត្រង់នោះ" Andrew បន្តដោយចង្គុយទៅកន្លែងដែលពួកគេទាំងពីរត្រូវបំពាក់ជញ្ជៀនអោយគ្នា Andrew និយាយដោយញញឹមប្រៀបដូចកំពុងស្ថិតក្នុងឋានសួគ៌សុភមង្គល រីឯ Pichy មិនសូវមាត់ករនោះទេ នាងគ្រាន់តែញញឹមតិចៗងក់ក្បាលគ្រប់ពេលដែល Andrew និយាយ
Skip
បន្ទាប់ពីជួយរៀបចំផ្ទះលេខាហើយ Bella ក៏សុំត្រឡប់មកខនដូរបស់នាងវិញ លេខាក៏អនុញ្ញាតព្រោះមើលទៅ Bella ក៏រៀងរឹងមាំមកវិញដែរ។
6:11 pm
..... សម្លេងសារ
"Let's hang out!!" Engfa's text
.....
មួយសន្ទុះក្រោយមក Engfa x Charlotte ក៏មកដល់មុខអគារដែល Bella ស្នាក់នៅតាម Location ដែល Bella បានផ្ញើអោយ
"ពួកយើងទៅណា?" Bella ចូលក្នុងឡានរួចសួរ
"ឃើញថាមួយរយៈនេះ Bella មើលទៅស្មុគស្មាញខ្លាំង" Engfa
"បងនិយាយអី! អ្នកណានិយាយពីការងារ និងទុក្ខលំបាក អីហ្នឹង Char អត់ជ្រលកមាត់ជាមួយទេ" Charlotte វៃ Engfa មួយដៃហើយក៏ចាប់ផ្តើមរអ៊ូ។ Englot ញ៉ោះប្រកែកគ្នាពេញឡានធ្វើអោយ Bella លិចស្នាមញញឹម និងអស់សំណើចអ្នកទាំងពីរជាខ្លាំងតាំងពីចាប់ផ្តើមចេញដំណើរ
