Episode 10

633 25 4
                                        

ថ្ងៃដែល Pichy ទៅទទួលបរិញ្ញាបត្របញ្ចប់ការសិក្សា Engfa and Charlotte ក៏មានវត្តមាននៅទីនោះដែរ ពួកគេបានទិញបាច់ផ្កា និងកំរងផ្កាអោយ Pichy នៅសាលា អ្នកទាំងពីរដើរតួរដូចឪពុងម្តាយ Pichy ចឹងមើលទៅកក់ក្តៅខ្លាំងណាស់ហើយក៏ថតរូបសំណេះសំណាលជាមួយអ្នកជុំវិញ

7:45 យប់

James បានអញ្ជើញ Bella ញាំអាហារពេលល្ងាចនៅលើអគារលំដាប់ផ្កាយប្រាំរបស់គេ។

"ការងារថ្ងៃនេះហត់ទេ?" James

"មិនសូវហត់ប៉ុន្មានទេ ព្រោះ Scene ល្ងាចមិញត្រូវលើកថតថ្ងៃស្អែក" Bella

"អាវ...តើហេតុអីទៅ?" James

"គឺខ្ញុំទន្ទិញប៉ារ៉ូមិនចាំ ហើយដាក់អារម្មណ៍អត់បានល្អទើប Director សម្រេចអោយខ្ញុំសំរាកយកកម្លាំង" Bella

"ចុះលោក? មមារញឹកនឹងការងារខ្លាំងទេ?" Bella

"គឺតិចតូចដែរ តែខ្ញុំមិនភ្លេចចែកពេលវេលាសំរាប់អ្នកនាងទេ" James និយាយទាំងញញឹមស្រស់ Bella លឺហើយក៏ញញឹមដូចគ្នា

អាហារមកដល់ពួកគេក៏ចាប់ផ្តើមញាំ កំពុងញាំសុខៗ មាននារីបីនាក់បានដើរកាត់តុ Bella និង James សំដៅទៅតុដែលពួកគេបានបានកក់នៅកៀកនឹងតុ Bella និង James អ្នកទាំងបីនោះគឺ ស្រីស្អាត Engfa Charlotte និង Pichy នឹង ពួកគេ Celebrate ការបញ្ចប់ការសិក្សារបស់ Pichy (Writer: សុទ្ធតែនៅលើសណ្ថគារលំដាប់ផ្កាយប្រាំម៉ង!?)

ពួកគេទាំងបីមិនបានចាប់អារម្មណ៍ Bella នៅទីនោះទេ ប៉ុន្តែ Bella បានមើលទៅពួកគេទាំងបីតាំងពីដើរកាត់ហើយក៏ឃើញ Pichy។ ពេលកញ្ញាទាំងបីយើងបានចូលតុរាងខ្លួន Pichy មើល មុខ Engfa ដែលអង្គុយទល់មុខនាងប្រុងនិយាយ នាងក៏ចាប់អារម្មណ៍ឃើញ Bella ដែលនៅពីក្រោយ Engfa កំពុងសម្លឹងមកនាង Pichy ឃើញ Bella ភ្លាមក៏ប្រញាប់បែរមុខចេញ ដោយ សារ Bella កំពុង date មួយ James តែពីរនាក់បែបនេះនាងមានអារម្មណ៍អន់ចិត្ត ហើយក៏ខឹងលាយឡំ មួយខែជាងហើយ Bella មិនដែលលិចមុខអោយនាងឃើញនោះទេនាងតែងនឹកគិតពី Bella ជានិច្ចទោះនាងមិនយល់ពីអារម្មណ៍ខ្លួនដែលមានចំពោះ Bella ថាស្នេហា រឺអារម្មណ៍ដែលស្និតស្នាល់គ្នាខ្លាំង។

(Writer: អោបថើបគ្នាមួយយប់ទល់ភ្លឺហើយអត់ដឹងថាជាស្នេហាទៀត🤦🏾‍♀️)

មន្តស្នេហ៍នារីរត់តុWhere stories live. Discover now