"ឯងទៅណាហ្នឹង?" Bella ស្រែកសួរពេលឃើញ Pichy ឡើងជិះម៉ូតូ"គឺទៅផ្សារ ឯងនៅជួយយាយតាយើងនៅហ្នឹងហើយ យើងទៅតែមួយភ្លេតទេ" Pichy
Bella លឺហើយក៏លើកដៃ Okay Pichy ក៏ជិះចេញទៅ
(Writer: សម្តែងសាហាវ😑)
1:00 ថ្ងៃត្រង់
Pichy Bella និងយាយតា ក៏បានបញ្ចប់ការបរិភោគអាហារថ្ងៃត្រង់ Bella ក៏ឡើងទៅបន្ទប់យកទូរសព្ទក៏ឃើញលេខលេខានាងខលមកជាច្រើន លេខរបស់ James ក៏មានដូចគ្នាតែ Bella មិនខ្វល់ពី James ទេ នាងក៏ខលទៅលេខាវិញ
"អូព្រះជាម្ចាស់..." លេខានិយាយពេលឃើញលេខ Bella ខលមក
"Bella ខ្ញុំស្ទើរគាំងបេះដូងហើយ អាចត្រឡប់មកវិញថ្ងៃនេះបានទេ ស្អែកត្រូវថតសងម៉ោង ៩ ព្រឹក" លេខាលើកភ្លាមក៏និយាយ
"ខ្ញុំទៅថ្ងៃនេះអត់កើតទេ ខ្ញុំចង់គេងនៅទីនេះមួយយប់ទៀត ខ្ញុំនឹងងើបធ្វើដំណើរទៅវិញពីព្រឹកព្រលឹម" Bella
"Bella ប្រាកដថាមកទាន់រឺអត់ បើខកម្តងនេះទៀតបងស្រម៉ៃមិនចេញពីទឹកមុខ director ក្រុមការងារទេ ពិសេសសិល្បៈករដទៃដែលខកព្រោះ Bella កន្លងមក" លេខា
"សន្យាបង មិនអោយខកទេ បងរៀបចំអីវ៉ាន់សំរាប់ការថតអោយខ្ញុំអោយហើយទៅ" Bella
"ប្រសើរណាស់ចឹង បានហើយ" លេខាក៏រកចុចបិទ
"ឈប់....បងមិនចង់ដឹងរឿងអត់ប្រយោជន៍ខ្លះទេអី?" Bella និយាយទាំងញញឹម
"មិនចង់ដឹងទេ បងជិតឆ្គួតហើយមកព្យាបាលបងអោយធម្មតាវិញសិនមកចាំនិយាយ" លេខា
"ចឹងក៏ចឹងទៅចឹង....បានហើយចឹងបង" ការសន្ទនាក៏បានបញ្ចប់
Bella ក៏ចូលទៅងូតទឹក ឯ Pichy គឺមិនអោយខ្លួនទំនេរតែម្តង បោសសម្អាតនេះ សម្អាតនោះ បាញ់ទឹកលាងជ្រូកដាក់ចំណីសត្វទាំងនោះ Pichy រាប់រងម៉ាចប់មិនបាច់អោយយាយតានាងប៉ះ
Skip
"Charlotte!! អូនហើយរឺនៅហ្នឹង?" Engfa ស្រែកហៅ Charlotte នៅក្នុងផ្ទះ
"រួចឥឡូវហើយ" Charlotte និយាយបែបមិនចង់
"តោះលឿនឡើង បើទៅដល់ម៉ោង ៤ អីស្រួល" Engfa និយាយហើយ Charlotteក៏ដើរចេញមកជាមួយកាបូបតូចដាក់ខោអាវគេងយប់ ព្រោះ Engfa មានគម្រោងគេងនៅផ្ទះ Pichy មួយយប់បានត្រឡប់មកវិញ
![](https://img.wattpad.com/cover/332770300-288-k555187.jpg)