"នរណាគេហ្នឹង? តិចសង្សារបស់អ្នកនាង Bella ទៅ" Pichy និយាយព្រោះនាងនៅខាងក្នុងមើលឡានមិនឃើញទេ។
"បើមិនមែនអ្នកនាង Bella តើខ្ញុំត្រូវដោះស្រាយយ៉ាងណាទៅ" Pichy គិតក្នុងចិត្តពេលសម្លេងចាក់សោរចូលពីខាងក្រៅបន្លឺឡើង
"Pichy....ងូតទឹករួចហើយ?" Bella លាន់មាត់ព្រោះឃើញ Pichy ពាក់ឈុតគេងយប់ ឯ Pichy វិញប្រលឹងហោះសុីប្រលិតអស់ហើយតែប្រឹងធ្វើធម្មតា
"ចា៎ ទើបតែរួច" Pichy
"សុំទោសដែលទៅយូរ គិតថា Pichy មិនទាន់ញាំអីតាំងពីថ្ងៃទើបឆ្លៀតទៅទិញរបស់ញាំ" Bella
"ប្រសើរណាស់កូរពោះសឹងអីហើយ" Pichy និយាយក្នុងចិត្ត
"Pichy ឃ្លានទេ?£" Bella សួរពេលឃើញ Pichy ស្ងៀមត្រឹង
"គឺតិចតួចដែរ" Pichy (writer: លាក់ពុតសាហាវជំទាវតី><)
"បើមិនសូវឃ្លានខ្លាំងចឹងចាំបន្តិចខ្ញុំងូតទឹកសិន" Bella
"ផះអង្គអើយ...ឃ្នានចង់ដាច់ពោះហៃ" Pichy គិតក្នុងចិត្តមុខក៏ចាប់ផ្តើមស្អុយព្រោះឃ្លានខ្លាំងតែ Bella មិនបានឃើញទេព្រោះនាងបានដើរចេញទៅហើយ Pichy អង្គុយចាំ Bella នៅតុអាហារដូចកូនចាំម៉ែមកពីផ្សារចឹង
20 នាទីកន្លងផុតទៅ
Bella ក៏ចេញពីបន្ទប់ទឹកហើយក៏ដើរមកតុអាហារ Pichy មិនចាប់អារម្មណ៍អីទាំងអស់អារម្មណ៍កុំពុងញាំម្ហូបក្នុងតុលើវេហាស៍>< ឯ Bella ក៏មើលដឹងថា Pichy ឃ្លានខ្លាំងពេលនោះ
"មកហើយៗ... តោះឆាប់ញាំទៅសុំទោសដែលអោយចាំយូរ" Bella
Pichy វិញលែងខ្វល់ហើយគ្រាន់តែ Bella មកក៏ចាប់ផ្តើមប្រតិបត្តការណ៍កាយញ៉ុកៗតែម្តង បើ Bella គ្មានបានដាក់អាហារចូលមាត់ទេរវល់តែញញឹមមើលសកម្មភាព Pichy ញាំ
"ពូកែលាក់អារម្មណ៍ណាស់ បើឃ្លានមិចក៏មិនប្រាប់ តើ Pichy លាក់រឿងអីខ្លះកន្លងមក" Bella មើល Pichy បន្តើរគិតបន្តើរ។
"Pichy ចូលចិត្តទេ?" Bella ពេលឃើញ Pichy ចាប់ផ្តើមញាំមួយៗវិញ
"គឺឆ្ងាញ់គ្រប់មុខអ្នកនាងខ្ញុំចូលចិត្តខ្លាំងណាស់" Pichy តបទាំងអាហារពេញមាត់
"តោះញាំអោយលឿនៗទៅចឹង នឹងអាលបានចូលគេង" Bella និយាយហើយ Pichy ក៏ចាប់ផ្តើមគិតពីរឿងគេង
YOU ARE READING
មន្តស្នេហ៍នារីរត់តុ
Roman d'amourមិនដែលខ្វល់ខ្វាយរឿងស្នេហា បែរប្រែពេលជួបនារីសាមញ្ញម្នាក់