......."ហេតុអីក៏ប៉ាយើងធ្វើបែបនេះ? តើយើងគួរសម្រេចចិត្តបែបណា? យើងស្រលាញ់ Bella ខ្លាំងណាស់" Pichy និយាយទាំងយំខ្សិបខ្សួលអោប Engfa ឯ Engfa បានត្រឹមគោះអង្អែលខ្នង Pichy ថ្នមៗលួងលោម Pichy ដែលកំពុងយំ នាងក៏មិនដឹងត្រូវនិយាយលួង Pichy បែបណា Engfa ក៏ស្រម៉ៃមិនចេញពីស្ថាភាពរបស់នាងដូចគ្នា បើសិននៅសុខៗម៉ាក់ប៉ា Charlotte មកប្រាប់ថា Char ត្រូវភ្ជាប់ពាក្យជាមួយអ្នកផ្សេង។
5:44 pm
Pichy ក៏បានធូរស្រាល នាងចេញពីមន្ទីរពេទ្យមកសម្រាកនៅខនដូរបស់នាងវិញ
.......
"Knock knock......" លេខាបានគោះទ្វាបន្ទប់ Bella មួយសន្ទុះតែមិនមានការឆ្លើយតប ឃើញថាទ្វាមិនបានចាក់នាងក៏ដើរចូល
"យ៉ាងមិចហើយ? មិចក៏មកអង្គុយបែបនេះ" លេខាបើកទ្វាចូលក៏ឃើញ Bella អង្គុយឱនមុខផ្អែកខ្នងនឹងគ្រែគេង
"មើលទៅអស់កំលាំងម៉្លេះ មិនទាន់ញាំអីទេហ្ហេស?" លេខាដើរមកជិតឃើញសភាពមើលទៅមិនស្រួលក៏សួរ
"មិចក៏ធ្វើខ្លួនបែបនេះ ចាំបងទៅរៀបចំម្ហូបអោយ" លាខាឃើញ Bella នៅស្ងៀមក៏ដឹងថាមិនទាន់ញាំអី លេខាក៏ប្រញាប់ញាប់ដៃញាប់ជើងចូលចង្ក្រាន្តបាយ
.............
"ឆាប់ចូលតុមកម្ហូចឆ្អិនហើយ" លេខាលើកម្ហូបដាក់លើតុអាហាររួចហៅ
"អោយលឿនឡើង" លេខាស្រែកហៅម្តងទៀតព្រោះ Bella នៅស្ងៀម
"ខ្ញុំមិនឃ្លានទេ បងញាំទៅ" Bella តបតិចៗស្តាប់មិនចង់
"បងធ្វើអោយ Bella ញាំហ្នឹងហើយ មិចក៏មកអោយបងញាំខ្លួនឯងវិញ គ្មានទាំងកំលាំងនិយាយផងហើយថាមិនឃ្លានទៀត" លេខានិយាយហើយក៏ដើរទៅអូសដៃ Bella អោយមកអង្គុយញាំ
.....
"ឆ្អែតហើយ" Bella ញាំបាយ ២ ៣ ម៉ាត់ក៏ពោលថាឆ្អែត លេខាគ្រាន់តែលឺចឹងក៏ដើរទៅយកដកបោសធូលីមកកាន់នឹងដៃ
"នែ៎ក ទោះ Bella ជួលបងក៏ដោយ បើញាំអាហារលើតុមិនអស់ទេបងនឹងរលឹកវិជ្ជាគុណរបស់ម៉ាក់ ដែលធ្លាប់ប្រើដាក់បងហើយ" លេខា ធ្វើដៃជ្រលរកវៃ ជាមួយនឹងទឹកមុខបារម្ភបែបលេងសើច ធ្វើអោយ Bella ឃើញហើយលិចស្នាមញញឹមបានសន្តិច
