#អ្នកជិតខាងម៉ាហ្វៀ
ជុងហ្គុក អេនហ្វេសស្ទឺ | រ៉ូឆែលឡា អេលវីស
#ផ្តើមរឿង + ភាគ ១.គេថានិស្ស័យជារឿងមួយដែលល្អ រឿងអ្វីដែលជួបដោយចៃដន្យហើយធ្វើអោយយើងសប្បាយចិត្តនោះគឺជានិស្ស័យ តែរឿងអ្វីដែលយើងមិនចង់ជួបហើយតែងតែជួបជានិច្ចនោះលែងហៅថានិស្ស័យហើយ វាជាកម្មពារទៅវិញទេ។
ព្រូស!
កាយតូចច្រលឹងដែលកំពុងតែរត់ប្រញាប់ប្រញាលទៅរកឡានក្រុងដែលរៀបនឹងចេញដំណើរទៅនោះហើយ តែក៏បែរជាមកដួលព្រូសដោយសារតែមាននរណាដើរបុកទៅវិញ។
« សុំទោស! » សម្លេងសុំទោសមិនចេញពីចិត្ត ហើយក៏គ្មានចិត្តជួយលើករបស់របរដែលជ្រុះទៀតនោះ នាំអោយរាងតូចខាងនេះងើបឡើងដោយភាពក្តៅក្រហាយសម្លក់ទៅកាយអ្នកខាងនោះដែលដើរដោយមិនខ្វល់ពីអ្វីនោះ។
« នែ! លោកមានសុជីវធម៌ខ្លះទេ? » រ៉ូឆែលស្រែកទៅកាន់អ្នកខាងនោះបានតែបន្តិច កាំភ្លើង 3-4 ដើមក៏ភ្ជុងមកកាន់នាង, នាយសង្ហាដែលត្រូវបានរ៉ូឆែលស្រែកអោយនោះក៏បែរមកដោយមុខស្មើធេង សម្លឹងកាយតូចពីក្បាលដល់ចុងជើង ហើយងាកសម្លឹងទៅរបងផ្ទះដែលនាងឈរ។
« នាងនៅផ្ទះនេះហេស? » រាងក្រាស់សួរឡើងដោយចង្អុលទៅផ្ទះដែលរ៉ូឆែលកំពុងតែឈរពីមុខ មើលទៅដូចជាឃើញថារាងតូចចេញពីកូនផ្ទះមួយនេះ។
« ខ្ញុំនៅឯណាមិនទាក់ទងនឹងលោកទេ! ជីវិតខ្ញុំ! ដកកាំភ្លើងចេញទៅមើល! បើភ្ជុងមិនបាញ់កុំមកភ្ជុង! » ស្តាប់សម្តីនាងទៅ នាងមិនខ្លាចកាំភ្លើងទេ! ប្រាកដណាស់! ហើយនាងថែមទាំងរុញកាំភ្លើងទាំងនោះចេញហើយរើសរបរដើរចូលផ្ទះវិញទៀតផង ព្រោះមើលសកម្មភាពក្រោយខ្នងរាងក្រាស់ទៅក៏ឃើញថា អង្គរក្សជាច្រើននាក់នោះកំពុងតែរើអីវ៉ាន់ចូលវីឡាធំស្កឹមស្កៃដែលនៅជាប់នឹងកូនផ្ទះរបស់នាង មើលក៏ដឹងថាពួកគេជាក្រុមម៉ាហ្វៀ! ហើយនាយសង្ហាដែលដើរបុកនាងមុននេះប្រាកដជាចៅហ្វាយរបស់ពួកគេច្បាស់ណាស់។រ៉ូឆែលឡា អេលវីស ក្មេងស្រីស្រស់ស្អាតវ័យ ២០ រូបស្រស់ តែជីវិតនាងមិនសូវជាល្អប៉ុន្មានទេ ម៉ាក់ប៉ានាងស្លាប់ ៥ ឆ្នាំហើយ នាងក៏ត្រូវធ្វើការរកប្រាក់ចិញ្ចឹមខ្លួនឯង តាមពិតទៅគ្រួសារនាងក៏មានស្តុកស្តម្ភដែរ ប៉ុន្តែលុយទាំងប៉ុន្មានដែលឪពុកម្តាយនាងបន្សល់ត្រូវចោររឹបអូសអស់ នៅសល់ត្រឹមលុយទិញបានកូនផ្ទះមួយខ្នងនេះ យ៉ាងណាក៏នាងរួចថ្លៃជួលផ្ទះដែរ! បូករួមនឹងប្រាក់ខែដែលបានពីធ្វើការនោះនាងចិញ្ចឹមខ្លួនឯងរស់ គ្រាន់តែពេលខ្លះស្ទះក្នុងការបង់សកលវិទ្យាល័យបន្តិចបន្តួចតែពិននឹង។ ហើយមូលហេតុដែលឪពុកម្តាយនាងមានស្តុកស្តម្ភ នាងមិនខ្លាចកាំភ្លើងនោះគឺនាងក៏ជាកូនម៉ាហ្វៀដែរ! ប៉ារបស់នាងជាម៉ាហ្វៀប្រឡូកក្នុងសង្គមងងឹតមិនចេះតិចឆ្នាំឡើយ ហើយការដែលឪពុកម្តាយនាងស្លាប់នោះនាងរកមូលហេតុមិនឃើញនៅឡើយ អង្គរក្សរបស់ប៉ានាងបានត្រឹមរាយការណ៍មកថាពួកគាត់ស្លាប់...ព្រោះមិនចង់អោយនាងគិតច្រើនទេដឹង? តែរឿងនេះហើយដែលធ្វើអោយនាងគិតច្រើនលើសដើម ព្រោះនាងចង់ដឹងមូលហេតុទាំងនោះ!
« ហូយយ ធុញ! » កាយតូចទម្លាក់ខ្លួនលើសាឡុងដោយភាពធុញថប់ នាងត្រូវខាតជើងឡានក្រុងមិនបានទៅរៀន ហើយក៏មកជួបអ្នកជិតខាងថ្មីដែលទើបនឹងរើមកនៅនោះ ចរិតអន់ទៀតផង! តែនាងមិនគិតច្រើនទេព្រោះពួកម៉ាហ្វៀចរិតតែពិននេះឯង។
តុកៗ
ផ្តេកខ្លួនមិនបានប៉ុន្មានផងសម្លេងគោះទ្វារក៏បន្លឺឡើង នាំអោយភាពក្តៅក្រហាយក្នុងចិត្តអ្នកខាងនេះកើនឡើងទ្វេរដង អ្នកណាក៏រញ៉េរញ៉ៃម្ល៉េះ?
« ម្ចាស់ប្រុសផ្ញើមកអោយនាង! ជាការសុំទោសដែលដើរបុក ហើយក៏សុំរាប់អានជាអ្នកជិតខាង! » បើកទ្វារឡើងភ្លាម បុរសមាឌធំឈុតខ្មៅមួយតួខ្លួនក៏ហុចបាច់ផ្កានិងប្រអប់នំមួយមកអោយរ៉ូឆែល នាំអោយអ្នកខាងនេះរៀងចម្លែកចិត្ត មិននឹកស្មានថានាយម្នាក់នោះក៏មានចិត្តជាមនុស្សខ្លះបែបនេះ។
« ហេតុអីក៏គេនោះកំសាកមិនហ៊ានយកមកដោយផ្ទាល់? ហើយមានបង្កប់គ្រាប់បែកទេនេះ? »To be continued...
រ៉ូឆែលថា យើងមិនត្រូវទុកចិត្តអ្នកណាទាំងអស់ មិនថាគេស្អាតប៉ុណ្ណាក៏ដោយ😔
YOU ARE READING
អ្នកជិតខាងម៉ាហ្វៀ
Random" ជីវិតជាអ្នកជិតខាងរបស់ម៉ាហ្វៀ មួយថ្ងៃៗឮតែសម្លេងកាំភ្លើង ហើយខ្ញុំជាមនុស្សខ្លាចសម្លេងកាំភ្លើង រស់បានយូរដែរទេនៀក? "