ភាគ ៧.

2.2K 64 0
                                    

#អ្នកជិតខាងម៉ាហ្វៀ
ជុងហ្គុក អេនហ្វេសស្ទឺ | រ៉ូឆែលឡា អេលវីស
#ភាគ៧.

រសៀលបន្តិច ជុងហ្គុកក៏បាននាំរ៉ូឆែលមកផ្សារទំនើប មិនដឹងថានាយនាំរ៉ូឆែលមក date ឬក៏នាំទៅធ្វើសង្រ្គាមទេព្រោះអង្គរក្សរបស់គេមិនក្រោម ១០ នាក់ដើរពីក្រោយពួកគេ នាំអោយគ្រប់គ្នាត្រូវប្រើក្រសែភ្នែកសម្លឹងមក ដែលជាហេតុនាំអោយឆែលមិនទម្លាប់សោះតែម្តង។

« កាន់ដៃស្អី? ជ្រេញណាស់! » បានទទួលដឹងថាដៃក្រាស់លូកមកស្រាក់ដៃរបស់នាងភ្លាម រ៉ូឆែលក៏ងាកសម្លក់ទៅកាន់នាយសង្ហាខាងនោះ តែអ្វីដែលនាងបានមកវិញគឺស្នាមញញឹមពីជុងហ្គុកខាងនោះទៅវិញ។
« សន្យាហើយៗ កុំមកធ្វើភ្លេច! សង្សារគេកាន់ដៃគ្នាអញ្ចឹងហើយ » ជុងហ្គុកឆ្លើយតបហើយគេក៏កាន់តែក្រសោបដៃរ៉ូឆែលយ៉ាងណែន ទោះនាយជាម៉ាហ្វៀក៏នាយមានចិត្តចង់ផ្អែមល្ហែមខ្លះដែរ។
« ចង់ទិញអីឬអត់បេប៊ី? » ដើរមួយថ្ងៃហើយគេមិនឃើញរ៉ូឆែលចង់បានអីទើបគេសួរ ព្រោះថារាល់ដង គេបណ្តើរស្រីមក បានតែប៉ុន្មាននាទីថង់ឥវ៉ាន់ក៏ត្រូវអង្គរក្សយួរសឹងតែបាក់ខ្លួន តែលើកនេះរ៉ូឆែលកាន់កែវកាហ្វេតែមួយគត់ដើរពេញផ្សារទៅវិញ។
« ចង់ទិញឡានទេដឹង? សួរដូចឆ្កួតអញ្ចឹង! បើគេចង់ទិញគេចូលទិញហើយ » ដោយចំពេលពួកគេដើរកាត់ហាងឡាន រ៉ូឆែលក៏និយាយឌឺទៅកាន់នាយកំលោះ តែក៏ត្រូវរាងក្រាស់ទាញនាងចូលហាងឡាននោះវិញ។
« លោកចង់មើលឡានទៀតឬ? ឃើញឡានពេញផ្ទះទៅហើយ-
« រើសទៅ! ស្រលាញ់មួយណា? » ជុងហ្គុកនិយាយកាត់សម្តីរបស់រាងតូច នាំអោយកាយតូចច្រលឹងដែលកំពុងបឺតកាហ្វេនោះឈ្លក់មិនស្ទើ, នេះគេនិយាយលេងច្បាស់ណាស់!
« លោកឡប់សតិមែនទេជុងហ្គុក? ចេញមកវិញៗ » មិនចាំយូរ រាងតូចក៏អូសជុងហ្គុកចេញមកវិញភ្លាម សង្កេតតែពិននេះក៏ដឹងថារ៉ូឆែលមិនមែនមុខលុយដូចសម្តីរបស់នាងមុននោះទេ ហើយលើកនេះនាងពិតជាធ្វើអោយជុងហ្គុកចាប់អារម្មណ៍នឹងនាងកាន់តែខ្លាំង គ្រប់មនុស្សដែលជុងហ្គុកដើរជាមួយគឺសុទ្ធតែបំផ្លាញលុយរបស់នាយ...ខុសពីក្មេងម្នាក់នេះឆ្ងាយណាស់។
« មិនចង់បានទេឬ? »
« មិនមែនទេ! តែលោកគិតអី? ឡានណា! មិនមែនកាហ្វេមួយកែវទេ! បានហើយទៅផ្ទះវិញ! បើនៅជាមួយលោក លោកយកលុយលេងសើចបែបនេះខ្ញុំគាំងបេះដូងស្លាប់មិនខាន » ថាហើយរ៉ូឆែលក៏អូសរាងក្រាស់ចេញពីម៉លនេះ ចៀសវាងជុងហ្គុកលេងសើចនឹងផ្លូវអារម្មណ៍របស់នាងជាងនេះទៀត។
« អេ ឈប់ៗៗ បើលោកយកលុយដែលរកទិញឡានអោយខ្ញុំមុននេះ មកទិញអីអោយខ្ញុំញុាំវិញបានទេ? ខ្ញុំឃ្លានស្ទើស្លាប់ហើយ » ដើរបានពាក់កណ្តាលផ្លូវ រ៉ូឆែលក៏ឈប់ទ្រឹង ស្រដីឡើងបែបនេះរួចក៏អូសជុងហ្គុកចូលហាងអាហារមួយ មិននិយាយលេងសើចទេ តែជុងហ្គុកអាចនឹងវិលមុខដោយសារនាងមិនខាន។
...

« ហេតុអីលោកមិនញុំា? » កំពុងតែញុាំសុខៗរ៉ូឆែលក៏សួរឡើង កាលបើឃើញថាជុងហ្គុកអង្គុយមើលមុខខ្លួនដោយមិនខ្ចីញុាំសូម្បីបន្តិច គិតតែពីញញឹមសម្លឹងមុខខ្លួនមិនឈប់។
« ជុប៎! ប្រឡាក់មាត់! » នាយកំលោះងើបទៅឆ្មក់ថើបមាត់ឆែលបន្តិច ក្នុងន័យថើបផង ជូតមាត់អោយនាងផង...
« នែ! លោកកើតអីនឹង? មិនឃើញមនុស្សទេឬ? ហូយយ ព្រះអើយយ បើមិនខ្មាសមនុស្សលោក ក៏ខ្មាសអង្គរក្សរបស់លោកខ្លះទៅ » រ៉ូឆែលលើកដៃខ្ទប់មុខ បើកភ្នែកសម្លឹងមើលជុំវិញខ្លួនតិចៗ មិនដឹងនាយម្នាក់នេះគិតអីទេ លេងអីឡប់ៗបែបនេះ។
« សម្រេចថាអូនចូលចិត្តពណ៍អី? »
« ពណ៍ស្វាយ! ហើយសួរធ្វើអី? នេះកត់ទៀតឬ? » ទោះជាកំពុងតែខឹងគេ នាងក៏នៅតែឆ្លើយ! ឆ្លើយហើយក៏ភ្ញាក់ផ្អើលមិនតិចពេលដែលឃើញថាជុងហ្គុកលើកក្រដាសមកកត់នោះ។
« កត់ព្រោះមិនចង់ភ្លេច! ញុាំលឿនៗទៅបងធ្វើអីស្រេចតែបង! »

To be continued...

សុំវរជុងហ្គុករឿងនេះ green flag សាហាវ😭😭😭 ច្រណែនននន

អ្នកជិតខាងម៉ាហ្វៀWhere stories live. Discover now