ភាគ ៣៤.

1.2K 44 2
                                    

#អ្នកជិតខាងម៉ាហ្វៀ
ជុងហ្គុក អេនហ្វេសស្ទឺ | រ៉ូឆែលឡា អេលវីស
#ភាគ៣៤.

ថ្ងៃថ្មី ថ្ងៃនេះមិនសូវជាចាប់ផ្តើមស្រស់បស់ប៉ុន្មានទេ , កាយតូចដែលត្រូវយ៉ាងដំណំយប់មិញនេះ នាងទើបតែងើបរួច ហើយនាងងើបនេះម៉ោង ១១ ជិតថ្ងៃត្រង់ទៅហើយ។

« អួយ អ្នកនាងតូច! »
« បងហ្វឺស! » រាងតូចបើកទ្វារមក នាងក៏ជ្រួសដំណើរនឹងហ្វឺសដែលរៀបនឹងបើកទ្វារបន្ទប់ជុងហ្គុកដូចគ្នានោះ។
« បងមានការអីមែនទេ? » រាងតូចក៏រហ័សសួរ ព្រោះមានមូលហេតុអ្វីបានជាហ្វឺសចង់ចូលមកក្នុងបន្ទប់ជុងហ្គុកបែបនេះ។
« ខ្ញុំមកយកសម្លៀកបំពាក់អោយចៅហ្វាយទុកផ្លាស់នៅមន្ទីរពេទ្យ! »
« ហាស? មន្ទីរពេទ្យ? ជុងហ្គុកកើតអីមែនទេ? » ឮពាក្យមន្ទីរពេទ្យ រ៉ូឆែលក៏រៀងភ្ញាក់ផ្អើល យប់មិញនាងនៅជាមួយជុងហ្គុកសោះម៉េចក៏ព្រឹកនេះគេបែរជានៅមន្ទីរពេទ្យទៅវិញ។
« ខ្ញុំមិនដឹងគួរប្រាប់អ្នកនាងឬអត់ទេ...អឺ គឺចៅហ្វាយគាត់រងរបួសដោយសារត្រូវគ្រាប់កាំភ្លើងក្នុងការប្រយុទ្ធព្រឹកមិញ! ចៅហ្វាយមិនដែលប្រហែសទេ តែគាត់ហាក់មិនសូវមានអារម្មណ៍ក្នុងខ្លួនទើបប្រហែសបែបនេះ » ហ្វឺសក៏សម្រេចចិត្តរៀបរាប់គ្រប់យ៉ាងប្រាប់រ៉ូឆែល មិនចង់លាក់នោះទេខ្លាចរ៉ូឆែលកាន់តែមិនស្រណុកក្នុងខ្លួនថែម។
« បងហ្វឺស!!! គេត្រូវខ្លាំងទេ? នាំខ្ញុំទៅមន្ទីរពេទ្យភ្លាម!!! » និយាយតែពិននេះ មិនអោយហ្វឺសបានឆ្លើយតបផង រ៉ូឆែលក៏រត់ចុះទៅខាងក្រោមទៅចាំហ្វឺសមុនជាស្រេច។
« ហូយយ រកតែនិយាយមិនទាន់! »
...
មិនបានប៉ុន្មាននាទី ហ្វឺសក៏បាននាំរ៉ូឆែលមកដល់មន្ទីរពេទ្យ , មកដល់ភ្លាមកាយតូចក៏ចុះពីលើឡានយ៉ាងរហ័សរត់ទៅរកបន្ទប់ VIP ដែលហ្វឺសបានប្រាប់មុននេះ។

ក្រាក!

ដៃតូចរុញទ្វារចូលទៅ អ្នកដែលអង្គុយលើគ្រែពេទ្យនោះក៏ងាកសម្លឹងមកនាង, នាយកំលោះក៏បែរមុខសម្លឹងទៅក្រៅវិញហាក់មិនចង់អោយរ៉ូឆែលមកទីនេះឡើយ។

« ទៅវិញទៅ! » រាងក្រាស់បោះពាក្យមកកាន់រាងតូចដោយមិនខ្ចីងាកសម្លឹងមកកាន់នាងសូម្បីបន្តិច , ជុងហ្គុកពីមុនបាត់ទៅណាហើយ? គេដាច់ចិត្តដល់ថ្នាក់នេះហេស?
« ហេតុអីក៏លោកមិនប្រយ័ត្ន? ដឹងហើយថាបើស្លាប់រស់ឡើងវិញមិនបានទេ ការងារខ្លះមិនចេញមុខមិនបានទេមែនទេ? » ស្តាប់ប្រយោគទាំងអស់នេះ បានស្តាប់ទៅគ្រោធគ្រាតបន្តិច តែន័យទាំងនេះសុទ្ធតែន័យបារម្ភទាំងអស់ ហើយជុងហ្គុកគេក៏អាចស្ទាបស្ទង់ចិត្តរ៉ូឆែលបាន ថារ៉ូឆែលនៅបារម្ភនៅស្រលាញ់គេ ទោះជាពួកគេមើលមុខគ្នាមិនចំក៏ដោយ។
« ញុាំបាយឬនៅ? » ជុងហ្គុកបែរជាប្តូរប្រធានបទ, ងាកមុខបែរមកសម្លឹងមុខរ៉ូឆែល ងាកមកក៏ឃើញថារ៉ូឆែលក៏មិនស្រួលខ្លួនប៉ុន្មានដែរ មុខនាងស្លេកស្លាំង ហើយមើលទៅក៏អាចដឹងថាមិនទាន់ញុំាបាយ។
« ខ្ញុំញុំាមិនញុាំរឿងខ្ញុំ! លោកគិតតែខ្លួនឯងទៅ! » និយាយតែពិននេះ នាងក៏ដើរចូលទៅជិតកាយក្រាស់ ព្រោះមើលទៅដៃខាងស្តាំរបស់ជុងហ្គុក របួសលើកមិនរួច អាហារនៅលើតុសល់ទាំងអស់។
« ហារមាត់! » ដើរមកដល់ រ៉ូឆែលក៏ជ្រើសបញ្ចុកនាយកំលោះខាងនោះ , ជុងហ្គុកមិននិយាយអ្វី សម្លឹងមុខតូចច្រមិចមួយសន្ទុះទើបព្រមហារមាត់អោយនាងបញ្ចុក។
« ញុាំខ្លួនឯងមួយម៉ាត់ទៅ! » គេនិយាយទៅកាន់រ៉ូឆែល , អោយនាងញុំាខ្លួនឯងខ្លះផង ព្រោះនាងមិនសមមកមើលថែគេបែបនេះទេ នាងទទួលទោសពេញមួយយប់ហើយ មើលតែទឹកមុខរបស់នាងក៏ដឹងថានាងមិនស្រួលខ្លួនឡើយ តែនាងបែរជាជ្រើសមកមើលថែជុងហ្គុក ទុករឿងដែលពួកគេមិនត្រូវគ្នានោះមួយឡែកសិន។
« បងជុង! » សម្លេងស្រួយស្រេះបន្លឺឡើង បង្អាក់អារម្មណ៍អ្នកទាំងពីរដែលរៀបនឹងល្អនឹងគ្នាទៅហើយ, ជូលីណាចូលមកដោយមានសម្លៀកបំពាក់របស់ជុងហ្គុកនៅក្នុងដៃ​ មើលក៏អាចដឹងថានាងយកសម្លៀកបំពាក់មកអោយជុងហ្គុក។
« ជូលីណា...នាងមកធ្វើអី? »
« នេះបងឈឺណា ខ្ញុំមានសិទ្ធិមកមើល បងធ្លាប់ថ្នាក់ថ្នម មើលថែខ្ញុំ ខ្ញុំគ្រាន់តែចង់តបស្នងវិញ...ហើយណាមួយសម្លៀកបំពាក់បងនៅទូរខោអាវខ្ញុំច្រើនណាស់ ចាត់ទុកថាយកមកសងបងវិញចុះ « ពាក្យទាំងនេះស្តាប់ទៅធម្មតា តែនាងជាអ្នកនិយាយផ្ទាល់នាងដឹងខ្លួនហើយថានាងនិយាយបែបនេះមានបំណងអ្វី... ហើយវាក៏ប៉ះទង្គិចចិត្តរបស់រ៉ូឆែលបានសម្រេចពិតមែន។
« អ្នកនាងជូលីណាមកហើយ ខ្ញុំអស់ការងារ ខ្ញុំសុំទៅវិញហើយ! »​ រ៉ូឆែលទម្លាក់ស្លាបព្រាដែលនាងកាន់បញ្ចុកជុងហ្គុកមុននេះចោល រួចក៏ងើបខ្លួនត្រឡប់ទៅវិញ មិននៅជាឆ្អឹងទទឹងករឡើយ ព្រោះនាងអស់សិទ្ធិ។
« ត្រូវការខ្ញុំហៅតាសុីអោយទេ? ឆែល..
« អាហ្វឺសជូនឆែលទៅវិញ! » ជុងហ្គុកនិយាយកាត់បំណងល្អរបស់ជូលីណា​​, ទោះគេស្អប់ឬស្រលាញ់រ៉ូឆែល សុវត្ថិភាពរបស់នាងគេនៅតែបារម្ភរហូតនឹង។
« អត់! ខ្ញុំដើរទៅវិញ! »

To be continued...

មិនខ្មើតមិនមែនរ៉ូឆែល

អ្នកជិតខាងម៉ាហ្វៀWhere stories live. Discover now